ម​នី្ទ​រសុខាភិបាល​រាជធានី ផ្តល់​ថ្នាំ​អា​បែ​ត ១០តោន ដល់​មូលដ្ឋាន​សម្រាប់​ទប់ស្កាត់​ជំងឺគ្រុនឈាម

ហង្ស ពណ្ណរាយ / Khmer Times Share:
មន្ត្រី​សុខាភិបាល​ចុះ​ចែក និង​ដាក់​ថ្នាំ អា​បែ​ត ក្នុង​ពាង​ប្រជាពលរដ្ឋ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ។ ​ រូបភាព៖ BTV

 

មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បានផ្ដល់​ថ្នាំ​អា​បែ​ត (Abate) ១០តោន ដល់​ការិយាល័យ​ខណ្ឌ​ប្រតិបត្តិ​តាម​មូលដ្ឋាន​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ដោយ​ជំងឺគ្រុនឈាម​នៅ​កម្ពុជា។

លោក ងី មាន​ហេង ប្រធាន​ម​នី្ទ​សុខា​ភិបាល​រាជធានី​ភ្នំពេញ បានឱ្យដឹងថា គិតដល់​ពេល​នេះ ម​នី្ទ​រ​របស់លោក បាន​បែងចែក​ថ្នាំ អា​បែ​ត ចំនួន ១០តោន សម្រាប់​ការិយាល័យ​ប្រតិ​ប​តិ្ត​ចំនួន​៦ និង​សារ​អប់រំ​សុខភាព​ពាក់ព័ន្ធ​មួយចំនួន ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ដោយ​ជំងឺគ្រុនឈ​ាម។

លោក​បន្ថែមថា ជាធម្មតា​នៅ​កម្ពុជា ករណី​ជំង​ឺគ្រុន​ឈាម តែង​កើតមាន​ជា​ប្រចាំ ព្រោះ​ខែ​ណា​ក៏មាន​កើត​ជំងឺ​នេះ​ឡើង​ជា​រៀង​រាល​់ឆ្នាំ។

លោក​បន្តថា ចំពោះ​សកម្មភាព​ជាប្រចាំ​ថ្ងៃ​រប​ស់ម​ន្រី្ត​សុខាភិបាល​នៅតាម​ការិយាល័យ​ប្រតិ​ប​តិ្ត និង​មណ្ឌល​សុខភាព បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ  និង​យក​ថ្នាំ​អា​បែ​ត ដាក់​ក្នុង​ពាង​ទឹក អាងទឹក របស់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ដើម្បី​លុបបំបាត់​ជម្រក​មូស​ខ្លា។

លោក​បញ្ជាក់​ថា៖ «មូស​ខ្លា វា​តែង​ពង​ក្នុង​ទឹក​ដក់​ថ្លា វា​មិន​ពង​ដាក់​ក្នុង​ទឹកលូ ទឹក​ស្អុយ​នោះ​ទេ ព្រោះ​ថា​ទឹកលូ ទឹកស្អុយ វា​កើត​ឡើង​ជា​ប្រភេទ​មូស​ធម្មតា»។

លោកស្រី ហ៊ាង មករា ប្រធាន​មណ្ឌល​សុខ​ភាព​ស្ទឹង​មាន​ជ័យ បាន​ឱ្យ​ដឹង​ថា មន្ត្រី​សុខា​ភិបាល បាន​ចុះ​ផ្សព្វផ្សាយ​អប់រំ និង​ដាក់​ថ្នាំ​អាបែត​តាម​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​នៅត​ាម​សហគមន៍។ ក្នុងនោះ​មាន​ដូច​ជា ភូមិ​ព្រែក​ទាល់១ សង្កាត់​ស្ទឹង​មានជ័យ២ ខណ្ឌមានជ័យ ដើម្បី​ជំរុញ​ឱ្យ​ប្រជា​ពលរដ្ឋ អនុវត្ត​វិធានការ​បង្ការរបស់​ក្រសួង។

លោក​បន្ថែមថា ចំពោះ​វិធាន​ការដែល​ប្រជាពលរដ្ឋ​ចូលរួម​អនុវត្ត​មាន​ដូច​ជា លុប​បំបាត់​ជម្រក​មូស  អនាម័យ​ភូមិដ្ឋាន ផ្ទះសម្បែង និង​ទីសាធារណៈ​នានា ជា​ពិសេស​យល់​ដឹង​ពី​រោគ​សញ្ញា​បឋម​សំខាន់ៗ នៃ​ជំងឺគ្រុន​ឈាម ដែល​ត្រូវ​ស្វែងរក​សេវា​ព្យាបាល​ទាន់​ពេល​វេលា និង​ចេះ​ថែទាំ​អ្នកជំងឺ​គ្រុន​ឈាម។

លោក លាង ឫទ្ធា ប្រធាន​កម្មវិធី​ជាតិ​ប្រយុទ្ធ​ជំងឺគ្រុនឈាម បានឱ្យដឹងថា ក្នុង​រយៈពេល៦ខែ ឆ្នាំ២០២៣ មាន​អ្នក​កើត​ជំងឺគ្រុនឈាម​នៅ​កម្ពុ​ជាមាន​ជាង ៩ ០០០ករណី ក្នុងនោះ ២២ករណី បាន​ស្លាប់។

លោក​បន្ថែម​ថា តួ​លេខ​អ្នក​ជំងឺ​ខាង​លើ​នេះ កើន​ឡើង​ជាង ៥ ០០០​ករណី បើ​ធៀប​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ​្នាំ២០២២ មាន​ត្រឹម​តែ​ជាង ៤០០០ករណី​ប៉ុណ្ណោះ និង​មាន​ករណី​ស្លាប់​ត្រឹមតែ ១០នាក់។

ប្រធាន​កម្មវិធី​ជាតិ​រូបនេះ​បន្តថា កាលពី​ឆ្នាំ២០១៩ ក៏មាន​អ្នកជំងឺ​គ្រុនឈាម​មានកា​រ​កើនឡើង​ច្រើន​ដូចគ្នានេះដែរ គឺ​ដោយសារ​ជាវ​ដ្ត៤ឆ្នាំ​ម្ដង ដែល​ត្រូវមាន​អ្នកជំងឺ​គ្រុនឈាម​កើនឡើង​បែបនេះ។

លោក លាង ឬ​ទ្ធា បញ្ជាក់​ថា៖ «ជំង​ឺគ្រុន​ឈាម​នេះ ឆ្លង​មនុស្ស​មិន​រើស​វ័យ​នោះ​ទេ គឺ​ឆ្លង​ទាំង​មនុស្ស​ធំ និង​កូន​ក្មេង ដែល​ចម្លង​តាម​រយៈ​មូស​ខ្លា»។

លោក​ថ្លែងថា ប្រជាពលរដ្ឋ​ដែល​កើត​ជំងឺ​គ្រុនឈាម​ច្រើនជាង គឺ​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្ដាល ត្បូងឃ្មុំ សៀមរាប និង​ខេត្តបន្ទាយមានជ័យ។

លោក​បាន​ជំរុញ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នៃ​ក្រសួងសុខាភិបាល ចុះ​ណែនាំ​ប្រជាពលរដ្ឋ​ឱ្យប្រើ​ប្រាស់​ថ្នាំ អា​បែ​ត ដើម្បី​ការពារ​ទឹក​ក្នុង​ពាង និង​ជុំវិញ​ផ្ទះ ដើម្បី​កុំឱ្យ​ក្លាយជា​ជម្រក​មូល​ខ្លា។

កាលពី​ថ្ងៃទី១៨សីហា នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បាន​ផ្សព្វផ្សាយ​ឱ្យ​ដឹង​ថា សម្រាប់​ឆ្នាំ២០២៣ មាន​ករណី​ផ្ទុះ​ជំងឺគ្រុន​ឈាម​កើន​ឡើង​ច្រើន​គួរឱ្យកត់​សម្គាល់ បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​មុន។ នាយកដ្ឋាន​អំពាវនាវ​ឱ្យ​ប្រជា​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ចូលរួម​ទាំងអស់គ្នា ដើម្បី​បង្ការ និង​ទប់ស្កាត់​ជំងឺគ្រុនឈាម ដោយ​អនុវត្ត​ទៅ​តាម​វិធានការ​នានា​របស់​ក្រសួង​សុខាភិ​បាល និង​ភាគី​ពាក់ព័ន្ធ។

ក្នុងករណី​ប្រជាពលរដ្ឋ​មាន​ចម្ងល់​ពាក់​ព័ន្ធ​នឹង​ជំងឺគ្រុនឈាម ឬ​រាយការណ៍​អំពី​ជំងឺ​គ្រុន​ឈាម អាចទាក់ទង​ទៅកាន់​លេខ ១១៥ ដើម្បី​ទទួល​បាន​ការប្រឹក្សា​យោបល់​ពី​មន្ត្រី​ជំនាញ​សុខាភិបាល៕​

Related Posts

Previous Article

កម្ពុជា-កូរ៉េខាងត្បូងចុះMOUដើម្បី​ធានា​សុវត្ថិភាព​សិស្ស​ពី​គ្រោះថ្នាក់​ចរាចរណ៍​

Next Article

​ក្រុមហ៊ុន​ចិន​ ​និង​ក្រសួង​កំពុង​សិក្សា​សង់​ផ្លូវ​រថភ្លើង​ពី​ព្រ​លាន​យន្តហោះ​សៀមរាប​ថ្មី​មក​ក្រុង​