អូស្ត្រាលីគាំទ្រការរចនាសម្ព័ន្ធផ្លូវថ្នល់ប្រកបដោយបរិយាប័ន្ន និងភាពធន់ក្នុងប្រទេសកម្ពុជា

Khmer Times Share:

យោងតាមស្ថានទូតអូស្ត្រាលីនៅទីក្រុងភ្នំពេញបានអោយដឹងថា រដ្ឋាភិបាលអូស្ត្រាលីបានផ្តល់ជំនួយបច្ចេកទេសដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីធ្វើបច្ចុប្បន្នភាពស្តង់ដារផ្លូវថ្នល់តាមរយៈកម្មវិធីភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (P4I)។

ប្រភពដដែលបាន​គូសបញ្ជាក់​ថា នេះ​នឹង​ធ្វើអោយ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់កាន់តែមាន​គុណភាព​ ​ខ្ពស់ និង​ការ​អភិវឌ្ឍ​​ប្រកបដោយបរិយាប័ន្ន និង​និរន្តរភាព។

កាលពីពេលថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីពិនិត្យ និងអនុម័តលើសេចក្តីព្រាងចុងក្រោយនៃបទដ្ឋានឌីហ្សាញកម្រាលផ្លូវ។

កម្ពុជា និងអូស្ត្រាលីកំពុងធ្វើការរួមគ្នាលើផ្នែកដឹកជញ្ជូន ទឹកកខ្វក់ ភាពជាអ្នកដឹកនាំស្ត្រី និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។

យោងតាមប្រភពអនឡាញរបស់ខ្លួន កម្មវិធី P4I គឺជាគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលអូស្ត្រាលី ដែលចាប់ដៃគូជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីជំរុញកំណើនប្រកបដោយបរិយាប័ន្ន តាមរយៈហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព។ AKP-C.Nika

Related Posts

Previous Article

នាយករដ្ឋមន្ត្រីវៀតណាម៖ កិច្ចសហប្រតិបត្តិការជាមួយឡាវ និងកម្ពុជាជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសរបស់វៀតណាម

Next Article

កម្ពុជា និងសិង្ហបុរីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពល