រដ្ឋមន្ត្រី​សុខាភិបាល​ថ្មី​ ​ប្ដេជ្ញា​កែ​លម្អ​ក្រម​សីលធម៌​គ្រូពេទ្យ​កម្ពុជា​

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
​លោក​ ​ឈាង​ ​រ៉ា​ ​រដ្ឋ​ម​ន្រ្តី​ក្រសួងសុខាភិបាល​ ​ចុះ​ពិនិត្យ​ការ​ផ្តល់​សេវា​សុខាភិបាល​សាធារណៈ​ ​ នៅ​ខេត្ត​បន្ទាយ​មានជ័យ​។​  ​រូបភាព​៖​ ​ក្រសួងសុខាភិបាល​

 

​លោក​ ​ឈាង​ ​រ៉ា​ ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ ​ក្នុង​អាណត្តិ​ទី​៧​ ​នៃ​រដ្ឋសភា​ ​ប្ដេជ្ញា​កែ​លម្អ​ក្រម​សីលធម៌​គ្រូពេទ្យ​នៅ​កម្ពុជា​ឱ្យ​កាន​់តែ​មាន​ភាព​ល្អ​ប្រសើរ​ ​ដើម្បី​ផ្ដល់​សេវា​សុខាភិបាល​សាធារណៈ​ ​និង​ឯកជន​ ​ប្រកបដោយ​គុណភាព​ ​និង​ទំនុក​ចិត្ត​ពី​ប្រជាពលរដ្ឋ​។​

​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ស្ថានភាព​មូលដ្ឋាន​សុខាភិបាល​ ​នៅ​តាម​បណ្ដា​ខេត្ដ​ជុំវិញ​បឹង​ទន្លេសាប​ ​កាល​ពីម្សិលមិញ​ ​លោក​ ​ឈាង​ ​រ៉ា​ ​បាន​ឱ្យ​ដឹង​ថា​ ​បច្ចុប្បន្ន​ វិ​ស​័​យ​សុខាភិបាល​កម្ពុជា​ ​មាន​ភាព​ល្អ​ប្រសើរ​ច្រើន​ ​តែ​ត្រូវការ​បំពេញ​បន្ថែម​ទៀត​ពាក់ព័ន្ធ​នឹង​ហេដ្ឋារចនាសម្ពន្ធ​ ​សម្រាប់​គោលដៅ​មណ្ឌលសុខភាព​ទូទាំង​ប្រទេស​។​

​លោក​បញ្ជាក់​ថា​ ​ចំពោះ​សីលធម៌​គ្រូពេទ្យ​ ​ក៏មាន​ភាព​ល្អ​ប្រសើរ​ច្រើន​ដែរ​ ​ប៉ុន្តែ​នា​ពេល​បច្ចុប្បន្ននេះ​ ​ត្រូវធ្វើ​យ៉ាងណា​ជំរុញ​បន្ថែម​ឱ្យ​គ្រូពេទ្យ​មាន​សីលធម៌​កាន់​តែ​ល្អ​ ​និយាយ​ស្ដី​ជាមួយ​អ្នកជំងឺ​មាន​ភាព​បត់បែន​ ​ព្រមទាំង​ប្រកបដ​ោយ​ចិត្ត​សាស្ត្រ​ ​និង​វិជ្ជាជីវៈ​ក្នុងនាម​ជា​គ្រូពេទ្យ​។​

​លោក​បន្ថែម​ថា​ ​បង្កើន​ ​ជំរុញ​ ​និង​លើកទឹកចិត្ត​គ្រូពេទ្យ​ ឱ្យ​មាន​ការ​ទំនាក់ទំនង​ល្អជា​មួយ​ប្រជាពលរដ្ឋ​នៅ​ត​ាម​មូលដ្ឋាន​ ​ជាពិសេស​អ្នក​ជំងឺ​ដែល​ទទួល​សេវា​ពិនិត្យ​ ​ព្យាបាល​ ​នៅ​តាម​មូលដ្ឋាន​ទូទាំង​ប្រទេស​។​

​លោក​ ​ឈាង​ ​រ៉ា​ ​បន្ត​ថា​ ​សម្រាប់​អាណត្តិ​ថ្មី​នេះ​ ​ក្រសួង​នឹង​កែ​ប្រែ​សេវា​សាធារណៈ​ឱ្យ​កាន​់តែ​ទំនើប​ ​និង​មាន​លក្ខណៈ​ល្អ​ប្រសើរ​ ​ជាពិសេស​នឹង​ធ្វើ​និយ័ត​កម្ម​សេវា​សុខាភិបាល​ឯកជន​ ​ព្រោះ​វិ​ស​័​យ​ឯកជន​ ​ជា​ដៃគូ​ដ៏​សំខាន់​ជាមួយ​សេវា​សាធារណៈ​ ​ដើម្បី​បន្ត​អភិវឌ្ឍ​វិ​ស​័​យ​សុខាភិបាល​ឱ្យ​កាន់តែ​មាន​ភាព​ល្អ​ប្រសើរ​។​

​រដ្ឋមន្ត្រី​បន្ថែម​ថា​ ​បច្ចុប្បន្ន​ ​ត្រូវការ​បំពេញ​បន្ថែម​ចំពោះ​ហេដ្ឋា​រចនាសម្ពន្ធ​នៅ​តាម​មណ្ឌល​សុខភាព​ ​ក៏​ដូច​នៅ​ក្នុង​បណ្ដា​មន្ទីរពេទ្យ​ស្រុក​ ​ខេត្ត​ ​ក្រុង​ ​ខណ្ឌ​ ​ព្រម​ទាំង​មន្ទីរពេទ្យ​ជាតិ​មួយ​ចំនួន​ផង​ដែរ​។​

​លោក​បន្ត​ថា​ ​ក្រសួង​ប្រឹងប្រែង​ធ្វើ​យ៉ាងណា​ចុះ​ណែនាំ​ប្រជាពលរដ្ឋ​ឱ្យ​យល់​ដឹង​ពី​សុខភាព​ ​និង​ការថែទាំ​សុខភាព​មូលដ្ឋាន​ ​ជាពិសេស​ចូលរួម​ទប់​ស្កាត់​ជំងឺឆ្លង​ដែល​កម្ពុជា​កំពុង​ជួប​បញ្ហា​ប្រឈម​មួយ​ចំនួន​នៅឡើយ​។​

​លើស​ពី​នេះ​ ​ក្រសួង​បន្ត​រៀបចំ​ឱ្យ​បាន​រួចជាស្រេច​ ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ជំងឺឆ្លង​ជាសាកល​ ​ដែល​មាន​ដូចជា​ ​ជំងឺ​
កូ​វី​ដ​-​១​៩​ ​ព្រមទាំង​បង្កើន​ការ​ទប់​ស្កាត់​ជំងឺ​មិន​ឆ្លង​មាន​ដូចជា​ ​ជំងឺ​មហារីក​ ​លើស​ឈាម​ ​ទឹកនោម​ផ្អែម​ ​ដែល​ជា​ជំងឺ​នាំផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជាច្រើន​។​

​លោក​ ​ឈាង​ ​រ៉ា​ ​បញ្ជាក់​ថា​៖​ ​«​យើង​ប្រឹងប្រែង​បន្ថែម​ ​ដើម្បី​ទប់​ស្កាត់​កាត់បន្ថយ​អត្រា​មនុស្ស​ឈឺ​ស្លាប់​ ​និង​ការ​ប៉ះពាល់​ដល់​សុខភាព​ដោយសារ​អាកាសធាតុ​ ​ព្រមទាំង​ទប់​ស្កាត់​ការប្រើប្រាស់​ផលិតផល​ ​និង​ចំណីអាហារ​ ​ដែល​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល​ ​ត្រឹមត្រូវ​»​។​

​លើក​ក​ម្ពស់​សេវា​សុខាភិបាល​ឱ្យ​បាន​ទូលំទូលាយ​ ​ជាពិសេស​នៅ​តាម​មូលដ្ឋាន​ ​គឺ​ជំរុញ​សេវា​សុខាភិបាល​ឱ្យ​ទៅ​កាន់​តែ​កៀក​ប្រជាពលរដ្ឋ​ ​និង​ផ្ដល់​សេវា​ថែទាំ​សុខភាព​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​មាន​ភាព​ល្អ​ប្រសើរ​។​

​រដ្ឋមន្ត្រី​ថ្លែង​ថា​ ​បច្ចុប្បន្ន​ ​ពិភពលោក​​​មានការ​អភិវឌ្ឍ​ខ្លាំង​ ​ដូច្នេះ​ ​ត្រូវ​ការចូលរួម​ជាមួយ​ប្រព័ន្ធ​ឌី​ជី​ថល​ ​ដើម្បី​ឱ្យវិ​ស​័​យ​សុខាភិបាល​កាន់តែ​ជឿនលឿន​ ​ហើយ​ជំរុញ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ ​តាមរយៈ​ការ​បែងចែក​អ្នក​ជំនាញ​ទៅ​តាម​មូលដ្ឋាន​ ​ដែល​មាន​តម្រូវ​ការ​គ្រូពេទ្យ​ ​និង​គិលានុបដ្ឋា​ទូទាំង​ប្រទេស​។​

​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ជំនាញ​សុខភាព​សាធារណៈ​ ​ធ្លាប់​លើកឡើង​ថា​ ​បច្ចុប្បន្ន​ វិ​ស​័​យ​សុខាភិបាល​ ​មាន​ភាព​ល្អ​ប្រសើរ​ជាង​១​០​ឆ្នាំមុន​ ​ព្រោះ​កាលពី​១​០​ឆ្នាំមុន​ វិ​ស​័​យ​សុខាភិបាល​ ​នៅ​មាន​ក​ម្រិ​ត​ ​និង​ទន់ខ្សោយ​នៅឡើយ​។​

​វេជ្ជបណ្ឌិត​បន្ថែម​ថា​ ​បច្ចុប្បន្ន​ វិ​ស​័​យ​សុខាភិបាល​កម្ពុជា​ ​ចាប់ផ្ដើម​មាន​ភាព​ល្អ​ប្រសើរ​ ​ទាំង​សមត្ថភាព​ ​ចំណេះ​ ​ជំនាញ​ ​និង​បទ​ពិសោធ​របស់​ក្រុម​គ្រូពេទ្យ​ ​ជាពិសេស​ហេដ្ឋារចនាសម្ពន្ធ​ ​ស​ម្ភារៈ ​និង​ឧបករណ៍​បម្រើ​ឱ្យ​ការពិនិត្យ​ ​និង​ព្យាបាល​អ្នកជំងឺ​ ​នៅ​តាម​មន្ទីរពេទ្យ​មួយ​ចំនួន​។​

​វេជ្ជបណ្ឌិត​បញ្ជាក់​ថា​៖​ ​«​វិ​ស​័​យ​សុខាភិបាល​ ​មាន​ភាព​ល្អ​ប្រសើរ​ច្រើន​ ​ប៉ុន្តែ​សីលធម៌​របស់​គ្រូពេទ្យ​នៅ​តាម​មន្ទីរពេទ្យ​មួយ​ចំនួន​ ​នៅ​មាន​ក​ម្រិ​ត​ ​ដែល​ត្រូវ​កែ​លម្អ​ឡើង​វិញ​ ​ដើម្បី​ផ្ដល់​សេវា​សុខាភិបាល​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ឱ្យ​មាន​ភាព​ទំនុក​ចិត្ត​ ​និង​អាច​ទទួលយក​បាន​ដោយ​ក្ដី​រីករាយ​»​៕​​

Related Posts

Previous Article

ទំនាក់ទំនងមិត្តភាពកម្ពុជា-អ៊ុយក្រែន នឹងបន្តអភិវឌ្ឍទៅមុខ

Next Article

​គ​.​ជ​.​ប​ ​ជ្រើសរើស​មន្ត្រី​ជាប់កិច្ចសន្យា​ជាង​ ​៣​ ​០​០​០​នាក់​ ​សម្រាប់​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​នៅ​តាម​ឃុំ​ ​សង្កាត់​