ក្រសួង​កសិកម្មកំពុង​​បង្កើតអោយមាន​អ្នក​សម្រប​សម្រួល​កសិកម្ម​តាមឃុំ​នៅ​ទូទាំង​ប្រទេស

Khmer Times Share:
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា (ស្តាំ) និងលោកបណ្ឌិត Christoph Hoffmann សមាជិកសភាអាល្លឺម៉ង់ និងជាអនុប្រធានគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច។ AKP

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបលោកបណ្ឌិត Christoph Hoffmann សមាជិកសភាអាល្លឺម៉ង់ និងជាអនុប្រធានគណៈកម្មាធិការសហប្រតិបត្តិការ និងអភិវឌ្ឍសេដ្ឋកិច្ច។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានជម្រាបអំពីគោលនយោបាយអភិវឌ្ឍវិស័យកសិកម្មរបស់កម្ពុជា ក៏ដូចជាបេសកកម្ម និងសកម្មភាពរបស់ក្រសួង ដោយសង្កត់ធ្ងន់ថា ក្រសួងកំពុងបង្កើតអោយមានអ្នកសម្របសម្រួលកសិកម្មតាមឃុំនៅទូទាំងប្រទេស ដើម្បីស្តាប់តម្រូវការរបស់កសិករ និងជួយពួកគេអោយបានទាន់ពេលវេលា។

លោកបានបន្តថា ក្រសួងបាននឹងកំពុងជំរុញការបង្កើតសហគមន៍កសិកម្ម ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ និងឆ្លើយតបទៅនឹងបញ្ហាប្រឈមលើការផលិត ខ្សែសង្វាក់ផ្គត់ផ្គង់ និងតម្លៃល្អ ដើម្បីធានាបាននូវប្រសិទ្ធភាពសេដ្ឋកិច្ច និងនិរន្តរភាព។

លោក ក៏បានលើកឡើងពីបញ្ហាគម្របដី និងការទន្ទ្រានដី ដែលការងារនេះក្រសួងកំពុងយកចិត្តទុកដាក់គិតគូរ និងមានយន្តការដើម្បីដោះស្រាយឱ្យបានល្អ។ ក្រសួងបានស្នើឱ្យភាគីអាល្លឺម៉ង់ ទុកចិត្ត និងជឿជាក់កម្ពុជាលើការងារនេះ៕ C. Nika – AKP

Related Posts

Previous Article

ចិន និងអាស៊ានបានសង្កត់ធ្ងន់លើផ្នែកនុវានុវត្តន៍ និងការផ្ទេរបច្ចេកវិទ្យា

Next Article

ក្រុម​ហ៊ុន​ថាមពល​ជាច្រើនងាក​ទៅ​ផ្តោត​លើ​គម្រោង​បៃតង​  ដោយប្រទេស​កម្ពុជា​នឹងទទួលបានអត្ថប្រយោជន៍ពីគម្រោងទាំងនេះ