លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា សន្លឹកឆ្នោតរបស់ប្រជាជនដែលបានបោះជូនគណបក្សប្រជាជនកម្ពុជា បង្ហាញយ៉ាងច្បាស់នូវចំណុចចំនួន៣

Khmer Times Share:
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសង្កត់​ធ្ងន់​លើ​៣​ចំណុច​កាល​ពី​ម្សិល​មិញ។ AKP

កាលពី​ម្សិលមិញ​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​មានប្រសាសន៍​ ថា សន្លឹក​ឆ្នោត​របស់​ប្រជាពលរដ្ឋ​ដែលបានបោះជូន​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការបោះឆ្នោត​សកល​នាពេល​ថ្មីៗ​នេះ​បានបង្ហាញ​យ៉ាងច្បាស់​នូវចំណុចចំនួន៣​។

លោកបានលើកឡើងដូច្នេះនៅ​ក្នុង​សេចក្តីថ្លែងការណ៍​ពិសេស​មួយ ដែលបានចាក់​ផ្សាយ​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា ថា ទី​១ ពួកគេទុកចិត្ត​លើ​គណបក្ស​ប្រជាជន​កម្ពុជា ទី​២ ពួកគេជឿជាក់​លើ​ ហ៊ុន សែន និង​ទី​៣ ពួកគេជឿជាក់​លើ​ ហ៊ុន ម៉ា​ណែ​ត ដែលជា​អ្នក​ស្នង​តំណែង​នាយករដ្ឋមន្ត្រី។

លោកបាន​គូស​បញ្ជាក់​ថា​៖ «​នេះ​ជា​សារយ៉ាង​ច្បាស់​ពី​ប្រជាពលរដ្ឋ​ដែល​គណបក្ស​ប្រឆាំង​ត្រូវ​តែ​យល់ […]

លោកបានបន្ត​ថា អ្នក​សង្កេតការណ៍​បោះឆ្នោត​ជាតិ និង​អន្តរជាតិ គឺ​ជា​សាក្សី​រស់​នៃ​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ វា​មិនមែន​អាស្រ័យ​លើ​ប្រទេស​មួយ ឬ​ពីរ​ដែលបានមើលស្រាល​ការបោះឆ្នោត​នៅ​កម្ពុជា​នោះទេ។

លោកបានសង្កត់ធ្ងន់ទៀតថា “[…] នៅឆ្នាំ២០១៨  អ្នកក៏បានច្រានចោលលទ្ធផលនៃការបោះឆ្នោតដែរ ប៉ុន្តែអ្នកនៅតែធ្វើការជាមួយខ្ញុំដោយជៀសមិនរួច រួមទាំងការចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅភ្នំពេញ […] ពីព្រោះទំនាក់ទំនងរវាងរដ្ឋគឺបែបនេះ” ។

លោកបានបញ្ជាក់ជាថ្មីថា ក្រុមជ្រុលនិយមត្រូវតែលុបបំបាត់ចេញពីប្រទេសកម្ពុជា ហើយក្រុមណាដែលមានបំណងចូលរួមជាមួយក្រុមជ្រុលនិយមមិនគួរត្រូវបានលើកលែងទោសឡើយ។ វិធានការផ្លូវច្បាប់នឹងត្រូវបានប្រើដើម្បីកម្ចាត់ក្រុមជ្រុលនិយមទាំងនោះ។ C. Nika – AKP

Related Posts

Previous Article

កម្ពុជា​រក​ចំណូល​បាន​១៨៧​លាន​ដុល្លារ​ពី​ការ​នាំ​ចេញ​កៅស៊ូ​ជិត​១៤​ម៉ឺន​តោន​ក្នុង​ឆមាសទី១

Next Article

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាន​និយាយ​ថា គណបក្សប្រជាជនកម្ពុជា​​ទទួល​បាន​សំឡេង​គាំទ្រ ៨២.៣ ភាគរយនៅ​ក្នុង​ការ​បោះឆ្នោត