ស្វែងយល់ពីទីផ្សារថាមពល បញ្ហាប្រឈម និងឱកាសនៅកម្ពុជា

Khmer Times Share:
ឧទ្យានថាមពលពន្លឺព្រះអាទិត្យនៅកម្ពុជា។ Energyportal.eu

ដូចជាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនផ្សេងទៀតដែរ ទីផ្សារថាមពលរបស់ប្រទេសកម្ពុជាមានទាំងបញ្ហាប្រឈម និងឱកាស។ កំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់កម្ពុជាក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ តម្រូវការថាមពលរបស់ខ្លួនបានកើនឡើងយ៉ាងខ្លាំង ដែលនេះចាំបាច់ត្រូវមានការវិភាគអោយបានទូលំទូលាយអំពីសក្ដានុពលទីផ្សារថាមពលរបស់ខ្លួន។

បញ្ហាប្រឈមចម្បងមួយនៅក្នុងទីផ្សារថាមពលរបស់កម្ពុជា គឺកង្វះហេដ្ឋារចនាសម្ព័ន្ធថាមពលដ៏រឹងមាំ និងអាចទុកចិត្តបាន។ បណ្តាញ​អគ្គិសនីជាតិ​មិន​បានគ្រប​ដណ្តប់​លើ​ប្រទេស​ទាំង​មូលនោះទេ ដោយ​ធ្វើ​ឱ្យ​តំបន់​ជន​បទ​ជា​ច្រើន​គ្មាន​អគ្គិសនី​ប្រើប្រាស់។

នេះ​ជា​ឧបសគ្គ​មួយ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ដោយ​សារ​វា​រារាំង​ដល់​កំណើន​នៃ​ឧស្សាហកម្ម និង​អាជីវកម្ម​ក្នុង​តំបន់ទាំងនេះ។ ជាងនេះទៅទៀត ហេដ្ឋារចនាសម្ព័ន្ធថាមពលដែលមានស្រាប់គឺពឹងផ្អែកយ៉ាងខ្លាំងលើឥន្ធនៈហ្វូស៊ីលដែលបាននាំចូល និងថាមពលវារីអគ្គិសនី ដែលធ្វើឲ្យប្រទេសនេះងាយរងគ្រោះទៅនឹងការប្រែប្រួលតម្លៃថាមពលពិភពលោក និងការប្រែប្រួលតាមរដូវកាលនៃកម្រិតទឹក។

ទោះជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមទាំងនេះក៏បង្ហាញពីឱកាសសម្រាប់វិនិយោគិន និងក្រុមហ៊ុនថាមពលផងដែរ។ តម្រូវការសម្រាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបើកទីផ្សារដ៏ធំសម្រាប់ក្រុមហ៊ុនដែលមានឯកទេសខាងផលិតថាមពល ការបញ្ជូន និងការចែកចាយ។

លើសពីនេះទៅទៀត ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការបង្កើនថាមពលកកើតឡើងវិញនៅក្នុងល្បាយថាមពលរបស់ប្រទេស បានផ្តល់ឱកាសដល់ក្រុមហ៊ុនក្នុងវិស័យថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ កម្ពុជាបានបោះជំហានយ៉ាងលឿនក្នុងការទាញយកសក្តានុពលថាមពលកកើតឡើងវិញរបស់ខ្លួន។ ពន្លឺព្រះអាទិត្យដ៏សម្បូរបែបដែលមាននៅកម្ពុជា បានធ្វើឱ្យប្រទេសនេះក្លាយជាទីតាំងដ៏ល្អសម្រាប់ផលិតថាមពលពន្លឺព្រះអាទិត្យ។

នៅឆ្នាំ២០២០  កម្ពុជាបានសម្ពោធរោងចក្រថាមពលពន្លឺព្រះអាទិត្យដ៏ធំបំផុតរបស់ខ្លួន ដែលជាការបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចំពោះថាមពលកកើតឡើងវិញ។ ជាងនេះទៅទៀត តំបន់ឆ្នេរ និងតំបន់ខ្ពង់រាបរបស់កម្ពុជាមានសក្តានុពលក្នុងការទាញយកថាមពលពីខ្យល់  ដែលបច្ចុប្បន្នថាមពលប្រភេទនេះនៅតែមិនទាន់ត្រូវបានវិនិយោគនៅឡើយ។

ទោះបីជាមានវឌ្ឍនភាពវិជ្ជមានទាំងនេះក៏ដោយ ក៏វិស័យថាមពលកកើតឡើងវិញនៅកម្ពុជាប្រឈមនឹងបញ្ហាជាច្រើន។ កង្វះ​ក្របខណ្ឌ​ច្បាប់​ច្បាស់លាស់​សម្រាប់​ថាមពល​កកើត​ឡើង​វិញ​គឺជា​ឧបសគ្គ​ ​ចំពោះ​កំណើន​នៃ​វិស័យ​នេះ។ លើសពីនេះ ការចំណាយដើមទុនច្រើនសម្រាប់គម្រោងថាមពលកកើតឡើងវិញ និងកង្វះលទ្ធភាពទទួលបានជម្រើសហិរញ្ញប្បទានដែលមានតម្លៃសមរម្យ គឺជាឧបសគ្គចម្បងសម្រាប់ក្រុមហ៊ុនដែលចាប់អារម្មណ៍វិនិយោគក្នុងវិស័យនេះ។

យ៉ាង​ណា​ក៏​ដោយ រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​ច្បាស់​ក្នុង​ការ​ជម្នះ​បញ្ហា​ប្រឈម​ទាំង​នេះ។ រដ្ឋាភិបាលបានកំណត់គោលដៅប្រកបដោយមហិច្ឆិតាសម្រាប់ការបង្កើតថាមពលកកើតឡើងវិញ និងកំពុងស្វែងរកការវិនិយោគពីបរទេសយ៉ាងសកម្ម ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ។

ជាងនេះទៅទៀត រដ្ឋាភិបាលកំពុងបង្កើតក្របខ័ណ្ឌបទប្បញ្ញត្តិម្រាប់ថាមពលកកើតឡើងវិញ ដែលនឹងផ្តល់នូវភាពច្បាស់លាស់ និងស្ថិរភាពដែលអ្នកវិនិយោគត្រូវការ។

សរុបមក ទីផ្សារថាមពលរបស់កម្ពុជាមានភាពស្មុគស្មាញ ប៉ុន្តែទន្ទឹមនឹងនោះក៏មានសក្តានុពលផងដែរ ដោយត្រូវបានកំណត់ដោយបញ្ហាប្រឈមសំខាន់ៗ និងឱកាសជាច្រើន។ ហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេសត្រូវការការវិនិយោគ និងការអភិវឌ្ឍន៍យ៉ាងច្រើន ដែលផ្តល់ទីផ្សារដ៏ធំសម្រាប់ក្រុមហ៊ុនថាមពល។

ទន្ទឹមនឹងនេះ ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចំពោះថាមពលកកើតឡើងវិញ បើកឱកាសសម្រាប់ក្រុមហ៊ុនវិនិយោគក្នុងវិស័យថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់។ ប៉ុន្តែ ភាពជោគជ័យនៃការបណ្តាក់ទុនទាំងនេះនឹងពឹងផ្អែកភាគច្រើនលើសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការបង្កើតបរិយាកាសបទប្បញ្ញត្តិអំណោយផល និងផ្តល់លទ្ធភាពទទួលបានជម្រើសហិរញ្ញប្បទានដែលមានតម្លៃសមរម្យ។

ដូច្នេះហើយ អនាគតនៃទីផ្សារថាមពលរបស់កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលនៃការផ្លាស់ប្តូរ ដោយផ្តល់នូវការរំពឹងទុកដ៏គួរឱ្យទុកចិត្តសម្រាប់អ្នកវិនិយោគ និងក្រុមហ៊ុនថាមពល។ Energyportal.eu

Related Posts

Previous Article

កម្ពុជាមើលឃើញពីការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងការទូទាត់តាមឌីជីថលជាមួយនឹងកាបូបអេឡិច លើសពី ២០,២ លាន

Next Article

​គណបក្ស​បី​ការពារការទទួល​បាន​សំឡេង​គាំទ្រ​តិច​តួចក្នុងការបោះឆ្នោតជាតិ