វៀតណាម ឡាវ និងកម្ពុជា បង្កើនទំនាក់ទំនងក្នុងការស្រាវជ្រាវបែបវិទ្យាសាស្ត្រ

Khmer Times Share:
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោកស្រី Phan Van Mai (ទី៥ពីឆ្វេង) ទទួលជួបបណ្ឌិត Sonethanou Thammavong (ទី៤ពីឆ្វេង) ប្រធានបណ្ឌិតសភាវិទ្យាសាស្ត្រសង្គម និងសេដ្ឋកិច្ចឡាវ និងបណ្ឌិត សុខ ទូច (កណ្ដាល) ប្រធាន រាជបណ្ឌិត្យសភាកម្ពុជា។ រូបថត VNA

ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Phan Van Mai បានទទួលជួបលោកបណ្ឌិត Sonethanou Thammavong ប្រធានបណ្ឌិតសភាវិទ្យាសាស្ត្រសង្គម និងសេដ្ឋកិច្ចឡាវ និងលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅទីក្រុងហូជីមិញ នាថ្ងៃទី១៩ កញ្ញា។

ក្នុងជំនួបនោះ លោកស្រី Mai បានជម្រាបជូនភ្ញៀវអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ទីក្រុងនាពេលកន្លងមក។ លោកស្រីបានបញ្ជាក់ថា មូលដ្ឋានតែងតែមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូមកពីប្រទេសឡាវ និងកម្ពុជា រួមទាំងបណ្ឌិតសភាវិទ្យាសាស្ត្រសង្គម និងសេដ្ឋកិច្ចឡាវ និងរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងចែករំលែកបទពិសោធន៍ និងជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋាននៃប្រទេសជិតខាងទាំងពីរ ដើម្បីលើកកម្ពស់សហគមន៍ឱ្យកាន់តែរឹងមាំនៅពេលខាងមុខ។

ថ្នាក់ដឹកនាំទីក្រុងបានទទួលស្គាល់ថាសមិទ្ធិផលស្រាវជ្រាវពីបណ្ឌិតសភានៃប្រទេសវៀតណាម ឡាវ និងកម្ពុជាមានសារៈសំខាន់ណាស់ក្នុងការកំណត់ទិសដៅត្រឹមត្រូវសម្រាប់ការអភិវឌ្ឍន៍។ អាស្រ័យហេតុនេះ ទីក្រុងហូជីមិញ ចង់ឱ្យបណ្ឌិត្យសភានៃប្រទេសទាំងបីបន្តជំរុញកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។

ចំណែកខាងគណៈប្រតិភូបាននិយាយថា ការរៀបចំសន្និសីទវិទ្យាសាស្ត្រប្រចាំឆ្នាំរបស់បណ្ឌិតសភាវិទ្យាសាស្ត្រសង្គមវៀតណាម បណ្ឌិតសភាវិទ្យាសាស្ត្រសង្គម និងសេដ្ឋកិច្ចឡាវ និងរាជបណ្ឌិត្យសភាកម្ពុជានៅទីក្រុងហូជីមិញ នឹងជួយប្រទេសដែលចូលរួមទទួលបានបទពិសោធន៍ដ៏មានតម្លៃរបស់ទីក្រុង ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងយុគសម័យឌីជីថលសកល។

សន្និសីទវិទ្យាសាស្ត្រសង្គមប្រចាំឆ្នាំត្រូវបានប្រារព្ធឡើងដោយឈរលើគោលការណ៍ប្តូរវេនក្នុងចំណោមបណ្ឌិតសភាទាំងបី។ សន្និសីទឆ្នាំនេះកំពុងប្រព្រឹត្តទៅនៅទីក្រុងហូជីមិញចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែកញ្ញា ដោយផ្តោតលើពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការវិនិយោគក្នុងចំណោមប្រទេសទាំងបីក្នុងបរិបទសេដ្ឋកិច្ចឌីជីថល ទីក្រុងឆ្លាតវៃ និងកំណើនបៃតង៕ VNA

Related Posts

Previous Article

Capital A ដែលជាក្រុមហ៊ុនធំរបស់ Air Asia ចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតអាជីវកម្មថែទាំ ជួសជុល និងប្តូរគ្រឿងបន្លាស់ នៅក្នុងប្រទេសកម្ពុជា

Next Article

កំណើន​ឧស្សាហកម្ម​យឺត​ប៉ះពាល់​ដល់​​សេដ្ឋកិច្ច​របស់​កម្ពុជា ខណៈ​ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​រំពឹង​ថា​នឹង​ជំរុញ​ការ​នាំ​ចេញ​របស់​កម្ពុជា