ធនាគារ​ជាតិ​ ​ចេញ​សេចក្តីប្រកាស​ស្តីពី​ដើមទុន​បទ​ប្បញ្ញត្តិ ​និង​ហា​និ​ភ័យ​ឥណទាន​ ​សម្រាប់​ធនាគារ​ និង ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​

កង​ ​សុធា​ / Khmer Times Share:
ធនាគារជាតិនៃកម្ពុជា​នៅ​រាជធានី​ភ្នំពេញ​។​ ​  ​ខ្មែរ​ថា​ម​ស៍៖ ​ទេព​ ​សូ​នី​

 

ធនាគារជាតិនៃកម្ពុជា​ ( NBC ) ​កាល​ពី​ម្សិលមិញ​ ​បាន​សម្រេច​ដាក់​ឱ្យ​អនុវត្ត​ ​ប្រកាស​ចំនួន​ ​២​ ​គឺ​ ​ប្រកាស​ស្តីពី​ ​ដើមទុន​បទ​ប្បញ្ញត្តិ​របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ ​និង​ ​ប្រកាស​ស្តីពី​ ​ហា​និ​ភ័យ​ឥណទាន​សម្រាប់​អនុ​បាត​ភាព​គ្រប់គ្រាន់​នៃ​ដើម​ទុន​របស់​គ្រឹះស្ថាន​ធនាគារ​និង​ ​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ក្នុង​គោលបំណង​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​។​

យោង​តាម​NBC ​បានឲ្យ​ដឹង​ថា​ ​ប្រកាស​ទាំង​ ​២​ ​នេះ​ ​គឺជា​ផ្នែក​មួយ​នៃ​ក្របខ័ណ្ឌ​ភាព​គ្រប់គ្រាន់​នៃ​ដើមទុន​ឬ​សាធនភាព​សម្រាប់​ ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​។​ ​ប្រកាស​ទាំង​ ​២​ ​នេះ​ ​ត្រូវ​បាន​រៀបចំ​ឡើង​ស្របតាម​ ​ស្ដង់​ដារ​អន្តរជាតិ​ ​និង​គិតគូរ​ច្បាស់លាស់​ពី​បរិ​បទ​ ​ការ​វិវឌ្ឍ​ ​និង​ទ​ស្សនៈ​អនាគត​នៃ​ប្រព័ន្ធ​ធនាគារ​និង​ ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​ព្រមទាំង​កត្តា​ច្បាប់​ ​និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​ជាធរមាន​។​

​មន្ត្រី​បច្ចេកទេស​នៅ​ NBC ​មានប្រសាសន៍​ប្រាប់​ខ្មែរ​ថា​ម​ស៍​កាល​ពីម្សិលមិញ​ថា​ ​សេចក្តី​ប្រកាស​ទីមួយ​កំណត់​រចនា​ស​ម្ព័ន្ធ​ឡើងវិញ​នៃ​ធាតុផ្សំ​ ​និង​វិធី​សា​ស្រ្ត​នៃ​ការ​គណនា​មូលធន​និយតកម្ម​នៃ​ធនាគារ​ទទួល​ប្រាក់​បញ្ញើ​ ​និង​ស្ថាប័ន​ហិរញ្ញវត្ថុ​ ​ដើម្បី​បង្កើន​ទាំង​បរិមាណ​ ​និង​គុណភាព​នៃ​ដើមទុន​ដើម្បី​គ្រប​ដណ្តប់​ការ​ខាតបង់​ក្នុង​ករណី​មាន​ការ​ព្រួយបារម្ភ​ ​និង​ការ​ដោះស្រាយ​បំណុល​ក្នុង​ករណី​អស់​កង្វល់​។​

​ម​ន្រ្តី​រូប​នោះ​មាន​ប្រសាសន​៍ថា​៖​ ​«​ ​សេចក្តី​ប្រកាស​ទីមួយ​កំណត់​លក្ខខណ្ឌ​តម្រូវ​សម្រាប់​ការ​ទទួល​ស្គាល់​ឧបករណ៍​ហិរញ្ញវត្ថុ​នៅ​ក្នុង​ថ្នាក់​ផ្សេងៗ​គ្នា​ ​ដែល​នឹង​ជួយ​ធនាគារ​គោលដៅ​ ​និង​ស្ថាប័ន​ហិរញ្ញវត្ថុ​ក្នុង​ការ​ពង្រឹង​ដើមទុន​ ​និង​ភាព​ធន់​របស់​ពួកគេ​ប្រឆាំង​នឹង​ហា​និ​ភ័យ​ដូចជា​ ​ហា​និ​ភ័យ​ឥណទាន​ ​ហា​និ​ភ័យ​ប្រតិបត្តិការ​ ​និង​ហា​និ​ភ័យ​ទី​ផ្សារ​ ​ដែល​នឹង​អាច​ការពារ​អ្នក​ដាក់​ប្រាក់​បញ្ញើ​ ​កូនបំណុល​ ​អ្នក​វិនិយោគ​ ​និង​ស្ថាប័ន​ខ្លួនឯង​ផង​ដែរ​»​។​

ប្រកាស​នេះ​ ​ក៏​ឆ្លុះ​បង្ហាញ​ពី​ការ​ត្រៀមលក្ខណៈ​ជាស្រេច​របស់​ធនាគារជាតិនៃកម្ពុជា​ក្នុង​ការ​រួមចំណែក​ដល់​ ​ការ​អភិវឌ្ឍ​ទី​ផ្សារ​ហិរញ្ញវត្ថុ​ទៅ​អនាគត​ ​តាមរយៈ​ការកំណត់​ជាមុន​នូវ​លក្ខខណ្ឌ​នៃ​ការ​ទទួល​ស្គាល់​ឧបករណ៍​ ​ហិរញ្ញវត្ថុ​នៅ​ក្នុង​ដើមទុន​ថ្នាក់ទី១​ ​និង​ ​ថ្នាក់​ទី​២​ ​របស់​គ្រឹះស្ថាន​។​

ការ​អនុវត្ត​តាម​វិធាន​និង​ស្ដង់​ដារ​អន្តរជាតិ​ ​ដែល​កំណត់​ក្នុង​ប្រកាស​នេះ​ក៏​នឹង​ជួយ​លើក​ក​ម្ពស់​កេរ្តិ៍ឈ្មោះ​ប្រព័ន្ធ​ធនាគារ​កម្ពុជា​ទាំងមូល​ ​និង​បង្កើន​ជំនឿ​ ​ទុកចិត្ត​ដល់​វិនិ​យោគិន​ ​និង​ស្ថាប័ន​ផ្ដល់​ក​ម្ចី​នានា​ ​ជាពិសេស​ ​ស្ថាប័ន​ផ្តល់​ក​ម្ចី​ពី​បរទេស​។​

ជាមួយគ្នា​នេះ​ ​ធនាគារជាតិនៃកម្ពុជា​ក៏បាន​យកចិត្តទុកដាក់​លើ​ការ​គាំទ្រ​និង​លើកទឹកចិត្ត​ដល់​ការ​ផ្តល់​ឥណទាន​ទៅ​សហគ្រាស​ធុន​មីក្រូ​ ​តូច​ ​និង​មធ្យម​ ​ដែល​ ​មានការ​ចុះបញ្ជី​ត្រឹមត្រូវ​ ​និង​មាន​របាយការណ៍​ហិរញ្ញវត្ថុ​សមស្រប​ ​តាមរយៈ​ការ​ថ្លឹង​ហា​និ​ភ័យ​ ​ត្រឹមតែ​ ​៧​៥​% ​ដើម្បី​ឱ្យ​សហគ្រាស​ទាំង​នោះ​អាច​ទទួល​បាន​ឥណទាន​ក្នុង​អត្រា​ការប្រាក់​សមរម្យ​ ​ពី​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​។​

NBC ​បន្ត​ទៀត​ថា​ ​ក្នុង​នោះ​មានការ​គាំទ្រ​ដល់​យន្ត​ការធានា​ឥណទាន​ដែល​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​កម្ពុជា​ ​ដូចជា​ ​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​ (C​G​CC) ​ដោយ​ការ​ថ្លឹង​ហា​និ​ភ័យ​សូន្យ​ភាគរយ​ចំពោះ​ ​ចំណែក​ឥណទាន​ដែល​ត្រូវ​បាន​ធានា​ ​ដើម្បី​សម្រួល​ឱ្យ​សហគ្រាស​ធុន​មីក្រូ​ ​តូច​ ​និង​មធ្យម​ ​ទទួល​បាន​ប្រភព​ទុន​កាន់តែ​ច្រើនជាង​​មុន​ ​និង​ការ​គាំទ្រ​ចំពោះ​វិ​ស​័​យ​ក​សិកម្ម​ វិ​ស​័​យ​អប់រំ​ ​និង​​សុខុមាលភាព​ប្រ​ជា​​ពល​រដ្ឋ​ ​តាមរយៈ​​ការ​បន្ធូរបន្ថយ​ ​ការ​​ថ្លឹង​ហ​ា​និ​ភ័យ​ក្នុង​​ក​ម្រិ​ត​ ៨​៥​% ​ចំ​​ពោះ​ឥណទាន​ក្នុង​ទំហំ​សមស្រប​ដែល​ផ្ដល​​់​ឱ្យ​រូប​វន្តបុគ្គល​​
ផង​ដែរ​៕

​ប្រែ​សម្រួល​ដោយ​៖​ សុ ​ជាតា​

Related Posts

Previous Article

​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​ទទួល​ថវិកា​ ជាង​២​លាន​ដុល្លារ​ពី​យុទ្ធនាការ ​«​១​ម៉ឺន​រៀល​១​ម៉ឺន​នាក់​»​

Next Article

T​i​k​To​k ​កំពុង​ពង្រីក​ទី​ផ្សារ​ពាណិជ្ជកម្ម​ នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​