​មន្ត្រី​ជំនាញ​ជំរុញ​ពលរដ្ឋ​ឱ្យ​ចិញ្ចឹមសត្វ​កាន់តែ​ច្រើន​ ​សម្រាប់​លើក​ក​ម្ពស់​សន្តិសុខ​ស្បៀង​

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
ការចិញ្ចឹមសត្វរបស់ប្រជាពលរដ្ឋក្នុងស្រុកអូជ្រៅ កាលពីចុងឆ្នាំ២០២២។ រូបភាព៖ ក្រសួងកសិកម្ម

 

​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិ​ស​័​យ​កសិកម្ម​ ​និង​ជនបទ​ ​ជំរុញ​ប្រជាពលរដ្ឋ​ ​និង​ភាគី​ពាក់ព័ន្ធ​លើក​ក​ម្ពស់​ការ​ចិញ្ចឹមសត្វ​ឱ្យ​កាន់តែ​ទូលំទូលាយ​នៅ​តាម​មូលដ្ឋាន​ ​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​អាហារូបត្ថម្ភ​ ​និង​សន្តិសុខ​ស្បៀង​នៅ​កម្ពុជា​។​

​ក្នុង​សិក្ខាសាលា​ស្តីពី​ ​ការ​វិភាគ​លើ​ការ​បំពេញ​កង្វះ​សារជាតិ​ចិញ្ចឹម​នៅ​កម្ពុជា​ ​កាលពី​ថ្ងៃពុធ​ ​លោក​ ​អ៊ុក​ ​រ៉ា​ប៊ុន​ ​ប្រធាន​ក្រុម​ប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិ​ស​័​យ​កសិកម្ម​ ​និង​ជនបទ​ ​បាន​ជំរុញ​ប្រជាពលរដ្ឋ​ចិញ្ចឹមសត្វ​ឱ្យ​កាន់​តែ​ទូលំទូលាយ​ ​និង​មាន​និរន្តរភាព​ ​ព្រមទាំង​សុវត្ថិភាព​ដោយ​គិតគូរ​ពី​អនាម័យ​។​

​លើស​ពី​នេះ​ ​ត្រូវ​ដាំដំណាំ​គ្រប់មុខ​ជា​លក្ខណៈ​គ្រួសារ​ ​ឬ​ជា​សហគមន៍​ ​ជាពិសេស​បង្កើន​ការពារ​ ​និង​អភិ​រក្ស​ធនធាន​ជលផល​ ​និង​ជំរុញ​ការ​ដាំ​ដើម​ឈឺ​ឱ្យ​បាន​ទូលំទូលាយ​។​

​ចំពោះ​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​បរិភោគអាហារ​ធម្មជាតិ​ចម្រុះ​មុខ​ ​ដែល​មាននៅ​ក្នុង​មូលដ្ឋាន​ ​ដែល​សម្បូរទៅដោយ​សារជាតិ​ចិញ្ចឹម​ ​ជាពិសេស​បន្លែ​ ​ផ្លែឈើ​ ​ត្រី​ ​សាច់​ ​ស៊ុត​ ​និង​គ្រាប់​ធញ្ញជាតិ​ ​និង​អាហារ​ប​ញ្ជូ​ល​មីក្រូ​សារជាតិ​។​

​លោក​ ​អ៊ុក​ ​រ៉ា​ប៊ុន​ ​បញ្ជាក់​ថា​ ​ត្រូវ​បន្ត​វិនិយោគ​លើ​ការ​ពង្រឹង​ផលិត​ស្បៀងអាហារ​ ​ដោយ​ផ្តោត​លើ​ការ​ធ្វើ​ពិពិធ​កម្ម​ដំណាំ​ ​និង​គ្រាប់​ពូជ​ដំណាំ​ ​ដែល​មាន​ភាព​ស៊ាំ​ទៅ​នឹង​ការ​ប​ម្រែ​ប​ម្រួ​ល​អាកាសធាតុ​ ​និង​សម្បូរ​អាហារូបត្ថម្ភ​។​

​បន្ត​ជំរុញ​ ​និង​ធានា​ឱ្យ​ទារក​ ​និង​កុមារ​តូច​ៗ​អាយុ​ចាប់ពី​៦​ ​ដល់​២​៤​ខែ​ ​ទទួល​បាន​អាហារ​បន្ថែម​សមស្រប​ដោយ​ផ្តល់​នូវ​អាហារ​ចម្រុះ​ក្នុង​បរិមាណ​សម​ស្របតាម​អាយុ​ប្រកបដោយ​សុវត្ថិភាព​ ​និង​ងាយស្រួល​រក​បាន​។​

​លោក​បន្ថែម​ថា​ ​កន្លងមក​ទោះ​សេដ្ឋកិច្ច​កម្ពុជា​មានការ​រីក​ចម្រើន​ ​តែ​ប្រជាជន​មួយ​ចំនួន​នៅតែ​លំបាក​ក្នុង​ការ​ទទួល​បាន​របប​អាហារ​ដែល​មាន​សុខភាព​ល្អ​ ​ដោយសារ​ប្រព័ន្ធ​ស្បៀង​រង​ផល​ប៉ះពាល់​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ ​គ្រោះ​ធម្មជាតិ​ ​និង​វិបត្តិ​នានា​។​

​ដើម្បី​ដោះស្រាយបញ្ហា​ប្រព័ន្ធ​ស្បៀង​ ​និង​អាហារូបត្ថម្ភ​គ្រប់​ទម្រង់​រដ្ឋាភិបាល​បាន​ផ្តោត​អាទិភាព​លើ​ការ​ជំរុញ​ផលិតកម្ម​កសិកម្ម​លើ​ការ​បង្កើន​ផលិតភាព​ ​គុណភាព​ ​ពិពិធ​ភាព​ ​តម្លៃ​បន្ថែម​ ​និង​ភាព​ធន់​ ​តាមរយៈ​ការស្រាវជ្រាវ​ ​និង​ការ​អភិវឌ្ឍ​ពូជ​ដំណាំ​ ​ពូជសត្វ​ ​និង​វា​រី​វប្បកម្ម​ ​ដែល​ធន់​នឹង​អាកាសធាតុ​ ​និង​ឆ្លើយតបនឹង​តម្រូវ​ការ​ទី​ផ្សារ​។​

​ជាពិសេស​ការ​គ្រប់គ្រង​ ​និង​ការ​ពង្រឹង​គុណភាព​ដី​ ​ការកំណត់​តំបន់​ដាំ​ដុះ​ ​និង​ការ​កសាង​ផែនទី​ដាំ​ដុះ​ ​ការ​បន្ត​ជំរុញ​សេវា​ធានា​រ៉ាប់រង​កសិផល​ ​ការ​ពង្រឹង​សហគ្រិន​ភាព​នៃ​សហគមន៍​កសិកម្ម​ ​កា​រដាក់​ពង្រាយ​មន្ត្រី​បច្ចេកទេស​កសិកម្ម​នៅ​តាម​មូលដ្ឋាន​ ​និង​ការ​ពង្រឹង​បច្ចេកទេស​កសិកម្ម​ទំនើប​ ​វៃ​ឆ្លាត
​ឌី​ជី​ថល​ ​និង​មាន​សុវត្ថិភាព​។​

​លោក​បញ្ជាក់​ថា​ ​កង្វះ​អា​ហា​រូ​ត្ថម្ភ​ក្នុង​វ័យ​ដំបូង​របស់​កុមារ​ ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សុខភាព​ ​និង​មរណភាព​របស់​កុមារ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ប៉ះពាល់​ដល់​ការ​រីក​ចម្រើន​ខាង​សតិបញ្ញា​របស់​កុមារ​ ​ការសិក្សា​ ​និង​ផលិតភាព​ការងារ​សម្រាប់​ថ្ងៃ​អនាគត​ ​ជាពិសេស​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​ប៉ុណ្ណោះ​ទេ​ ​ថែម​ទាំង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ​ផង​ដែរ​។​

​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ ​និង​បញ្ហា​លើស​អាហារូបត្ថម្ភ​ ​ជា​សញ្ញា​បង្ហាញ​នូវ​ប​ម្រែ​ប​ម្រួ​ល​
សេដ្ឋកិច្ច​ ​និង​ជា​ការ​ព្យាករណ៍​ប្រាប់​នូវ​បញ្ហា​ប្រឈម​កាន់តែ​ធំធេង​ថែមទៀត​ ​ដែល​នឹង​អាច​កើត​ឡើង​នា​ពេល​អនាគត​ ​រួម​ទាំង​បញ្ហា​ទាក់ទង​នឹង​ជំងឺ​មិន​ឆ្លង​នានា​ផង​ដែរ​។​

​លោកស្រី​ ​អាន​ណែ​លូ​ ឌូ​វាល់​ ​An​n​e​l​a​ur​e
​D​u​v​a​l​ ​នាយិកា​ស្តីទី​អង្គការ​កម្មវិធី​ស្បៀងអា​ហារ​ពិភពលោក​ប្រចាំ​កម្ពុជា​ ​បាន​លើកឡើង​ថា​ ​ប្រព័ន្ធ​ស្បៀង​តែមួយ​ ​មិន​គ្រប់គ្រាន់​នោះ​ទេ​ ​ដើម្បី​បំពេញ​កង្វះ​សារជាតិ​ចិញ្ចឹម​ ​តែ​ទាមទារ​ឱ្យ​មាន​ការចូលរួម​បន្ថែម​ពី​ការ​គាំពារ​សង្គម​ ​សុខាភិបាល​ ​និង​របប​អាហារ​សុខភាព​ ​ដែល​សម្បូរទៅដោយ​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ ​ពិសេស​សម្រាប់​កុមារ​ ​និង​ស្ត្រី​។​

​លោកស្រី​បន្ថែម​ថា​ការ​ប្រែប្រួល​អាកាស​ធាតុ​ ​បាន​​ជះ​ឥ​ទ្ឋិ​ពល​យ៉ាង​ខ្លាំង​ដល់​ប្រព័ន្ធ​ស្បៀងអាហារ​នៅ​កម្ពុជា​ ​ដែល​នាំ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​ទូទៅ​ ​ជាពិសេស​ជន​ងាយ​រងគ្រោះ​​៕

Related Posts

Previous Article

​វចនានុក្រម​ខ្មែរ​អេ​ឡិច​ត្រូនិ​ក​ ​ឈ​រលេ​ខ​១​ ​ក្នុង​កម្មវិធី​ ​A​p​p​ ​សម្រាប់​ទូរសព្ទ​ ​i​OS ​និង​លេខ​៤​ ​សម្រាប់​ ​Play​ ​store​

Next Article

​កាកបាទក្រហម​កម្ពុជា​នឹង​ចូលរួម​ជាមួយ​ក្រសួង​បរិស្ថាន​ដើម្បី​រៀបចំ​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លាស្ទិក​