កម្ពុជា​រកចំណូល​ពន្ធ​លើ​ ពាណិជ្ជកម្ម​អេ​ឡិច​ត្រូនិ​ក​បាន​ចំនួន​  ​៣​៤​,​៣​៥​លាន​ដុល្លារ​ពី​ហ្វេសប៊ុក

កង​ ​សុធា​ / Khmer Times Share:
​ការ​ប្រមូល​ចំណូល​ពន្ធ​ក្នុង​វិ​ស​័​យ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូនិ​ក​សម្រេច​បាន​ប្រមាណ​ ​៤​៦​,​១​២​ ​លាន​ដុល្លារ​ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​នៃ​ឆ្នាំនេះ​។​  ​ខ្មែរ​ថា​ម​ស៍​៖​ ​ទេព​ ​សូ​នី​

 

រដ្ឋាភិបាល​បាន​ទាញ​ចំណូល​អាករ​លើ​តម្លៃ​បន្ថែម​ចំនួន​ជាង​ ​៣​៤​លាន​ដុល្លារ​ ​គិត​ក្នុង​ឆ្នាំ​២​០​២​២​ ​មក​ទល់​ជាង​ពាក់កណ្ដាល​ឆ្នាំ​២​០​២​៣​នេះ​។​

យោង​តាម​ទិន្នន័យ​ដែល​បង្ហាញ​ដោយ​ លោក ​ហ៊ុន​ ​សែន​ ​អតីត​នាយក​រដ្ឋ​ម​ន្រ្តី​កម្ពុជា​ ​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​៣​នេះ​ថា​ រដ្ឋាភិបាល​ ​ទទួល​បាន​ចំណូល​អាករ​លើ​តម្លៃ​បន្ថែមចំនួន​១​០​% ​ពី​ក្រុមហ៊ុន​ ​ME​T​A​ ( ​Face​book​ )​។​

តាម​ទិន្នន័យ​ដដែល​បាន​បង្ហាញ​ទៀត​ថា​ ​កាលពី​ឆ្នាំ​២​០​២​២​ ​ចំណូល​អាករ​លើ​តម្លៃ​បន្ថែម​ ​ដែល​កម្ពុជា​ទទួល​បាន​ពី​ក្រុមហ៊ុន​ ​ME​T​A​ ( ​Face​book​ )​មាន​ចំនួន​ជា​ង​២​០​លាន​ដុល្លារ​ ​ហើយ​នៅ​គិត​មកទល់​ជាង​ពាក់កណ្ដាល​ឆ្នាំ​២​០​២​៣​នេះ​ ​ទទួល​បាន​ចំណូល​អាករ​លើ​តម្លៃ​បន្ថែមចំនួន​ជាង​១​៣​លាន​ដុល្លារ​ផង​ដែរ​។​

លោក ​ហ៊ុន​ ​សែន​ ​អតីត​នាយក​រដ្ឋ​ម​ន្រ្តី​កម្ពុជា​ ​បាន​សង្ឃឹម​ថា​ ​ក្រុមហ៊ុន​ ​ME​T​A​ ( ​Face​book​ ) ​នឹង​ទទួល​បាន​ប្រាក់ចំណេញ​លើស​២​០​០​លាន​ដុល្លារ​ ​ក្នុង​មួយ​ឆ្នាំ​នៅ​កម្ពុជា​ ​ឯ​រាជរដ្ឋាភិបាល​ទទួល​បាន​១​០​% ​ដែល​មាន​ទឹក​ប្រាក់​លើស​២​០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។​

លោក​ ​ឆាយ​ ​ជា​ហេង​ ​អនុប្រធាន​នាយដ្ឋាន​គ្រប់គ្រង​អ្នក​ជាប់ពន្ធ​ធំ​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​​មានប្រសាសន៍​នៅ​ក្នុង​សិក្ខាសាលា​អន​ឡា​ញ​ស្តីពី​ច្បាប់​ថ្មី​របស់​កម្ពុជា​កាលពី​ចុងខែ​សីហា​ថា​ ​មាត្រា​ ​៥​៨​ ​នៃ​ច្បាប់​នេះ​រួមបញ្ចូល​ទាំង​អ្នក​មិន​រស់នៅ​ដែល​ផ្គត់ផ្គង់​សេវា​ឌី​ជី​ថល​របស់​ពួក​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​តម្រូវ​ឱ្យ​ចុះឈ្មោះ​ ​និង​បង់​ប្រាក់​។​ ​VAT​ ​សាមញ្ញ​ទៅ​ ​G​D​T​ ​បន្ទាប់ពី​ច្បាប់​ចាស់​មិន​បាន​ចែង​អំពី​ករណី​នេះ​ទេ​។​

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ ​លោក​ ​គង់​ ​វិបុល​ ​មានប្រសាសន៍ថា​ ​លទ្ធផល​រយៈពេល​ប្រាំពីរ​ខែ​បាន​អនុញ្ញាត​ឱ្យ ​G​D​T​ ​រំពឹង​ថា​ខ្លួន​នឹង​សម្រេច​បាន​នូវ​គោលដៅ​ប្រមូល​ចំណូល​ពន្ធ​សម្រាប់​រដ្ឋាភិបាល​ក្នុង​ឆ្នាំ​ ​២​០​២​៣​ ​ខណៈ​ដែល​ការ​ប្រមូល​ចំណូល​ពន្ធ​ក្នុង​វិ​ស​័​យ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូនិ​ក​សម្រេច​បាន​ប្រហែល​ ​៤៦,១២​ ​លាន​ដុល្លារ​ក្នុងរយៈពេល​ប្រាំពីរ​ខែ​ដំបូង​នៃ​ឆ្នាំនេះ​។​

លោក​​​មានប្រសាសន៍ថា​៖​ ​«​ ​ភាព​មិន​ប្រាកដប្រជា​លើ​សាកល​ ​និង​ ​ការផ្លាស់ប្តូរ​សេដ្ឋ​កិច្ឋ​សាកល​ដោយសារ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ពិភពលោក​ ​និង​ ​វិបត្តិ​ស​ង្រ្គា​ម​រវាង​រុស្សី​ ​និង​ ​អ៊ុយ​ក្រែ​ន​បាន​បង្កើត​ឲ្យ​មាន​ភាព​ប្រថុយប្រថាន​ទៅ​ក្នុង​សេដ្ឋកិច្ច​ដែល​ជា​ប្រភព​ចម្បង​នៃ​សេដ្ឋកិច្ច​ដែល​ជា​ប្រភព​សំខាន់​នៃ​លំ​ហូរ​វិនិយោគ​មក​កម្ពុជា​ ​និង​ការ​កើន​ឡើង​អតិផរណា​អាច​ប៉ះពាល់​ដល់​ការ​ប្រមូល​ចំណូល​ពន្ធ​តាម​គោលដៅ​ដែល​បាន​កំណត់​ក្នុង​ច្បាប់​ ​»​៕

ប្រែសម្រួលដោយ៖ សុ ជាតា

Related Posts

Previous Article

​កម្ពុជា​ជំរុញ​សមាហរណ​កម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់អា​ស៊ាន​

Next Article

​កម្ពុជា​ ​ស្នើ​រដ្ឋាភិបាល​ជប៉ុន​ ​ផ្ដល់​គ្រឿងចក្រ​ធុន​ធ្ងន់​សម្រាប់​សាងសង់​ ​និង​ជួសជុល​ប្រព័ន្ធ​ធារាសាស្ត្រ​