គណៈប្រតិភូកម្ពុជាចូលរួមកិច្ចសន្ទនាគោលនយោបាយអាស៊ីអាគ្នេយ៍ស្តីពីការថែទាំ និងការអភិវឌ្ឍន៍កុមារតូច នៅឥណ្ឌូនេស៊ី

Khmer Times Share:
នៅឯកិច្ចប្រជុំនៅប្រទេសឥណ្ឌូនេស៊ី។ AKP

គណៈប្រតិភូកម្ពុជាដឹកនាំដោយលោកបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមកិច្ចសន្ទនាគោលនយោបាយអាស៊ីអាគ្នេយ៍ស្តីពីការថែទាំ និងការអប់រំកុមារតូច (SEAPD on ECCE) ដែលធ្វើឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី ២៥-២៦ ខែកក្កដា ក្រោមមូលបទ “ការផ្លាស់ប្តូរការថែទាំ និងការអភិវឌ្ឍន៍កុមារតូច នៅអាស៊ីអាគ្នេយ៍”។

យោងតាមក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា SEAPD on ECCE មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការថែទាំ និងការអភិវឌ្ឍន៍កុមារតូច និងការអប់រំមាតាបិតាស្តីពីការថែទាំ និងការអភិវឌ្ឍន៍កុមារតូច ចែករំលែកបទពិសោធន៍ និងឧតម្មានុវត្តលើការថែទាំ និងការអភិវឌ្ឍន៍កុមារតូច និងការអប់រំមាតាបិតារវាងអ្នកបង្កើតគោលនយោបាយ អ្នកអនុវត្តគោលនយោបាយ អ្នកស្រាវជ្រាវ និងតួអង្គផ្សេងទៀតនៅក្នុងអាស៊ាន និង ពិភពលោក និងពិភាក្សាអំពីគោលនយោបាយទាក់ទងនឹង ECCE ក្នុងចំណោមប្រទេសសមាជិកអាស៊ាន។

ថ្លែងក្នុងព្រឹត្តការណ៍នោះ លោកបណ្ឌិត អ៊ុម រម្យណី បានលើកឡើងពីយុទ្ធសាស្ត្រអាទិភាពនៃគោលនយោបាយជាតិរបស់កម្ពុជា ស្តីពីការថែទាំ និងការអភិវឌ្ឍន៍កុមារតូច (ECCD) ដើម្បីជំរុញបដិវត្តន៍ ECCD ។

នៅក្នុងកិច្ចប្រជុំថ្នាក់តំបន់នេះ រដ្ឋមន្ត្រីអប់រំអាស៊ានបានអនុម័តសេចក្តីប្រកាសរបស់មេដឹកនាំអាស៊ានស្តីពីការថែទាំ និងការអប់រំកុមារតូចនៅអាស៊ីអាគ្នេយ៍ ដោយបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ពួកគេក្នុងការបង្កើនការវិនិយោគ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើ ECCE នៅថ្នាក់ជាតិ និងអាស៊ាន ដើម្បីផ្តល់ការអភិវឌ្ឍន៍ពេញលេញដល់កុមារ។

សេចក្តីប្រកាសរបស់មេដឹកនាំអាស៊ាន ស្តីពីការថែទាំ និងការអប់រំកុមារតូចនៅអាស៊ីអាគ្នេយ៍ នឹងត្រូវដាក់ជូនមេដឹកនាំអាស៊ាន ក្នុងការអនុម័តក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅខែកញ្ញាឆ្នាំនេះ៕ Nika – AKP

Related Posts

Previous Article

ពិធីគោរព​វិញ្ញាណក្ខន្ធចំពោះ​យុទ្ធជន​ពលី​វៀតណាម​ត្រូវបាន​ប្រារព្ធ​ធ្វើ​នៅ​កម្ពុជា

Next Article

សហព័ន្ធរុស្សីបានអបអរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅកម្ពុជាដែលបានប្រព្រឹត្តិទៅដោយជោគជ័យ