ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​របស់​ជប៉ុន​នឹង​ជួយ​អភិវឌ្ឍវិ​ស​័​យ​កសិកម្ម​នៅ​កម្ពុជា​

កង​ ​សុធា​ / Khmer Times Share:
កសិករ​ម្នាក់​ច្រូត​ស្រូវ​នៅ​ឯ​ជាយ​ក្រុងភ្នំពេញ​។​ ខ្មែរថាមស៍៖ ​ជរ​ ​សុគន្ធា​

 

អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ស្រុក​ជប៉ុន​ (JETRO) ​និង​ទីភ្នាក់ងារ​រុករក​អវកាស​ជប៉ុន​ (J​A​X​A​) ​នឹង​សហការ​គ្នា​ជាមួយ​ភាគី​កម្ពុជា​ដើម្បី​ណែនាំ​ក្រុមហ៊ុន​ជប៉ុន​ជាមួយនឹង​បច្ចេកវិទ្យា​ទំនើបៗ​ ​ដល់​ក្រុមហ៊ុន​ឯកជន​ក្នុងស្រុក​ ​និង​ស្ថាប័ន​ផ្សេង​ទៀត​ ​ដែល​ធ្វើការ​ក្នុង​ការ​អភិវឌ្ឍ​វិ​ស័យ​កសិកម្ម​របស់​ប្រទេស​។​

​យោង​តាម​ម​ន្រ្តី​បានឲ្យ​ដឹង​ថា​ ​ក្រុមហ៊ុន​បចេ្ច​ក​វិទ្យា​ជប៉ុន​ទាំង​៨​ ​រួម​មាន​ក្រុមហ៊ុន​ ​AGRI​BUDDY​ ​LIMITED​ ; ​ក្រុមហ៊ុន​ ​AS​U​Z​E​TO​ ​SINGAPORE​ ​P​T​E​ ​L​T​D​/​A​SUE​N​E​ ​INC​ (JAPAN​); ​ក្រុមហ៊ុន​ ​GREEN​ ​CARBON​ ​INC​; ​ក្រុមហ៊ុន​ ​NIP​P​ON KO​E​I​ ​CO​., ​L​T​D​; ​ក្រុមហ៊ុន​ ​SAG​R​I​ ​CO​., ​LTD; ​ក្រុមហ៊ុន​ ​SY​NS​P​E​C​T​I​V​E​ ​INC​; ​ក្រុមហ៊ុន​
​T​E​NC​H​I​J​IN​ ​INC​; ​និង​ក្រុមហ៊ុន​ ​Y​AN​MAR​ ​A​G​R​I​BUSINESS​ ​CO​., ​L​T​D​។​

លោក​ ​T​hay​ ​T​h​o ​ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៃ​អង្គការ​ ​JET​RO ​ភ្នំពេញ​ ​មានប្រសាសន៍​ប្រាប់​ខ្មែរ​ថា​ម​ស៍ ​ក្រុមហ៊ុន​ ​Green​ ​Carbon​ ​និង​ ​Sag​r​i​ ​និង​ធ្វើការ​ជាមួយ​កសិករ​កម្ពុជា​លើ​អភិវឌ្ឍន៍​ក្រេ​ឌីត​កា​បូ​ន​ ​និង​ ​កា​រលក់​ ​ខណៈ​ពេល​ដែល​ការ​ប្រើប្រាស់​បច្ចេកវិជ្ជា​ ​សើម​ ​និង​ស​ម្ងួត​ជំនួស​ ​ឬ​ ​A​W​D​ ​ដែល​គ្រប់គ្រង​ការ​ប្រើប្រាស់​បរិមាណ​ទឹក​ក្នុង​ស្រែ​ដំណាំ​ ​ដូចជា​វាលស្រែ​ ​ដើម្បី​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​មេ​តាន​។​

លោក​​​មានប្រសាសន៍​បន្ត​ថា​ ​៖​ ​«​ ​ជា​ធម្មតា​ ​បាក់តេរី​ខ្លះ​មាននៅ​ក្នុង​ដី​ ​ប៉ុន្តែ​យើង​មិន​ដឹង​ថា​វា​ជា​បាក់តេរី​ប្រភេទ​ណា​នោះ​ទេ​។​ ​ប្រសិនបើ​មាន​ទឹក​ច្រើន​នៅ​ក្នុង​វាលស្រែ​ ​បាក់តេរី​ទាំងនោះ​នឹង​បង្កើន​ឧស្ម័ន​មេ​តាន​ ​ដែល​បញ្ចេញ​ទៅ​ក្នុង​បរិយាកាស​។​ ​ដូច្នេះ​ ​បច្ចេកវិទ្យា​នេះ​នឹង​ជួយ​កសិករ​ឱ្យ​ដឹង​ពី​បរិមាណ​នៃ​ការ​បំ​ភាយ​ឧស្ម័ន​មេ​តាន​ចេញពី​ដី​ ​ឬ​ទឹក​ ​»​ ​។​

លោក​​​ថា​៖​ ​«​ ​ក្រុមហ៊ុន​នឹង​ធ្វើ​ការ​ណែនាំ​កម្មវិធី​ ​ឬ​ ​A​p​p​ដែល​មាន​សមត្ថភាព​ផ្តល់​ការ​ណែនាំ​ដល់​កសិករ​អំពី​បរិមាណ​ជាក់លាក់​នៃ​ទឹក​ ​ដើម្បី​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​មេ​តាន។​ដូច្នេះ​ចំនួន​ការ​បំ​ភាយ​ឧស្ម័ន​មេ​តាន​នឹង​ត្រូវ​បាន​កាត់​បន្ថយ​នឹង​ជំនួស​ឲ្យ​ក្រេ​ឌីត​កា​បូ​ន​ ​»​ ​។​

លោក​បន្ថែម​ថា​ ​ក្រុមហ៊ុន​ ​Green​ ​Carbon​ ​នឹង​ជួយ​ដល់​ការ​គ្រប់គ្រង​កសិករ​ពី​គុណភាព​នៃ​វាល​ស្រែ​ដែល​មិន​ប្រើ​របស់​ពួកគេ​។​

លោក​​​មានប្រសាសន៍ថា​៖​ ​«​ ​ទី​ ​២​ ​គឺ​មាន​ន័យ​ថា​ ​កសិករ​នឹង​មិន​ប្រើប្រាស់​វាលស្រែ​របស់​ពួ​ក​គេ​ ​បន្ទាប់ពី​ប្រមូល​ផលដំណាំ​ ​។​ ​ក្រុមហ៊ុន​នឹង​ធ្វើ​ការ​ណែនាំ​បច្ចេកវិទ្យា​ដល់​កសិករ​ពី​របៀប​គ្រប់គ្រង​វាលស្រែ​ដែល​មិន​ប្រើប្រាស់​ដើម្បី​រក្សា​តុល្យភាព​រវាង​មេ​តាន​ ​និង​អាសូត​ដែល​ត្រូវ​បាន​តំណាងដោយ​ N ​ដែល​នឹង​ជួយ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​មេ​តាន​ពី​ដី​ទៅ​ក្នុង​បរិយាកាស​ជាមួយ​នឹង​ផល​ប៉ះពាល់​អវិជ្ជមាន​ផង​ដែរ​»​។​

លោក​​​មានប្រសាសន៍​បន្ត​ថា​ ​ក្រុមហ៊ុន​ ​Sagri​ ​ជា​សាកលវិទ្យាល័យ​ជប៉ុន​ក្នុង​ការ​ចាប់​ផ្តើម​នៃ​ការ​វិភាគ​ដី​ ​និង​អាជីវកម្ម​ឥណទាន​កា​បូ​ន​ដោយ​ប្រើ​ទិន្នន័យ​ផ្កាយរណប​ ​និង​បញ្ញា​សិប្បនិម្មិត​ (AI) ​នឹង​ជួល​ ​A​I​ ​ដើម្បី​ស្វែង​រក​ស្ថានភាព​ដី​ពី​ទិន្នន័យ​ផ្កាយ​រណប​ ​ហើយ​ប្រើប្រាស់​ទិន្នន័យ​នេះ​ដើម្បី​ណែនាំ​ថា​តើ​ជី​កម្ពុជា​គួរ​កាត់​បន្ថយ​ ​ឬ​បង្កើន​ជី​ជាមួយ​នឹង​ការ​វិភាគ​ទិន្នន័យ​ដែល​បង្ហាញ​នៅ​ក្នុង​កម្មវិធី​មួយផ្សេងទៀត​។​

លោក​​​មាន​ប្រសាសន​៍ថា​៖​ ​«​ ​កសិករ​អាច​ដោ​ន​ឡូ​ត​កម្មវិធី​ដែល​នឹង​អាច​ឲ្យ​ពួកគេ​ធ្វើការ​សម្រេច​ចិត្ត​បរិមាណ​ជី​ ​ដែល​ពួក​គេ​គួរ​ប្រើ​ រឺ​កាត់​បន្ថយ​ដើម្បី​ដឹង​ពី​បរិមាណ​សមហេតុសមផល​ដែល​សមនឹង​ទំហំ​វាល​ដំណាំ​របស់​ពួក​គេ​ដោយ​គ្មាន​ក​ម្រិ​ត​លើស​ ​។​ ​នេះ​មាន​ន័យ​ថា​ពួកគេ​នឹង​មិន​ចំណាយ​ប្រាក់​អត់​ប្រយោជន៍​ ​ហើយ​ការ​
បំ​ភាយ​ឧស្ម័ន​ដែល​បំពុល​ទាំងនោះ​នឹង​ថយ​ចុះ​នៅ​ក្នុង​បរិយាកាស​ ​ហើយ​គ​ម្លា​តនឹង​អាច​លក់​ជា​ឥណទាន​កា​បូ​ន​បាន​ផង​ដែរ​ ​»​។​

លោក​​​មានប្រសាសន៍​ថា​៖​ ​«ជា​រួម​​មក​ ​កសិករ​របស់​យើង​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជាច្រើន​ពី​គម្រោង​ដូចជា​ ​សេវាកម្ម​បច្ចេកវិទ្យា​ទំនើប​ដែល​មិន​គិតថ្លៃ​ ​ផ្តល់​ជូន​ដោយ​ឥត​គិតថ្លៃ​ដោយ​ក្រុមហ៊ុន​ទាំងនោះ​។​ ​ហើយ​ពួក​គេ​នឹង​អាច​សន្សំ​តឹក​ ​និង​ជី​នៅ​លើ​ដំណាំ​របស់​ពួក​គេ​ ​ខណៈ​ដែល​ជួយ​សំអាត​បរិស្ថាន​ ​និង​ពិសេស​ទទួល​បាន​ប្រាក់​ចំណូល​ពី​កា​រ​លក់​កា​បូ​ន​ ​ដែល​បាន​ចែក​រំលែក​ដោយ​ក្រុមហ៊ុន​ទាំង​នោះ​»​។​

JET​RO ​បាន​ផ្សព្វផ្សាយ​គម្រោង​នេះ​ដល់​សមាគម​ធុរកិច្ច​ ​និង​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​ ​ដូចជា​ ​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CR​F​) ​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​ ​សហគ្រាស​ខ្មែរ​ ​មជ្ឈមណ្ឌល​ ​T​echo​ ​Start​up​ ​ក្រុមហ៊ុន​ ​លី​ ​ហួរ​ ​គ្រុប​ ​ក្រុមហ៊ុន​ ​ម៉ុង​ ​ឫ​ទ្ធី ​គ្រុប​ ​ជាដើម​។​

លោកស្រី​ ​H​a​rut​a​ ​Mar​i​s​a​ ​ប្រធាន​តំណាង​ការិយាល័យ​ ​JET​RO ​ភ្នំពេញ​ ​មាន​ប្រសាសន៍​ប្រាប់​ខ្មែរ​ថា​ម​ស៍​ថា ​លោកស្រី​ដឹកនាំ​ក្រុម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ប្រជុំ​ជាមួយ​ប្រធាន​ CRF​ ​លោក​ ​ចាន់​ ​សុខ​ឃាង​ ​នៅ​ថ្ងៃ​ពុធ​ ​ស​ប្តាហ៍​មុន​ ​ដើម្បី​ស្វែងរក​ល​ទ្ឋ​ភាព​ក្នុង​ការ​ចាប់ផ្តើម​គម្រោង​នៅ​ក្នុង​ការ​កាត់​បន្ថយ​ការ​បំពុល​ការ​បំ​ភាយ​ឧស្ម័ន​ ​និង​កា​រលក់​កា​បូ​ន​ដោយក្រុម​ការងារ​ជាមួយ​សម​ាជិ​ក​ CRF​ ​ដើម្បី​ធ្វើការ​ជាមួយ​កសិករ​៕

ប្រែ​សម្រួល​ដោយ​៖​ សុ ​ជាតា

Related Posts

Previous Article

ការនាំចេញ​កៅស៊ូ​របស់​កម្ពុជា​កើន​ឡើង​ ​៤​២​,​១​ភាគរយ​នៅ​ក្នុង​ឆមាស​ទី​១​ឆ្នាំនេះ​

Next Article

ការប្រើប្រាស់គ្រាប់​បែក​ចង្កោម​មិន​មែន​ជា​គោលការណ៍ត្រឹមត្រូវឬ​ជួយអោយមានការផ្លាស់ប្តូរនោះទេ