​ព្រះមហាក្សត្រ​ ​ចេញ​ព្រះរាជក្រឹត្យ​ផ្ដល់​ឋានៈ​សាស្ត្រាចារ្យ​ក្នុង​វិ​ស​័​យ​អប់រំ​ជាង​២​៧​០​រូប​

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
សាស្រ្តាចារ្យកំពុងបង្រៀនសិស្សនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ខ្មែរថាមស៍៖ Pierre Roussel

 

​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ​ ​នរោត្តម​ ​សី​ហ​មុនី​ ​ចេញ​ព្រះរាជក្រឹត្យ​ផ្ដល់​ឋានៈ​សាស្ត្រាចារ្យ​ក្នុង​វិ​ស​័​យ​អប់រំ​ដល់​មន្ត្រី​រាជការ​ ​និង​គ្រូ​បង្រៀន​ចំនួន​ ​២​៧​៦​រូប​ ​ស្មើ​នឹង​៧​គ្រឹះស្ថានសិក្សា​ ​ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​ការងារ​ ​និង​ជា​ការ​លើក​ទឹក​ចិត្ត​។​

​ក្នុង​ព្រះរាជក្រឹត្យ​ ​ចុះ​ព្រះ​ហ​ត្ដ​លេខា​កាល​ពី​ថ្ងៃ​ទី​២​០​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​ ​បញ្ជាក់​ថា​ ​មន្ត្រី​រាជការ​ ​និង​គ្រូបង្រៀន​នៅ​តាម​គ្រឹះស្ថានសិក្សា​ចំនួន​៧​ ​ត្រូវ​បាន​ផ្ដល់​ឋានៈ​ជា​ ​សាស្ត្រាចារ្យ​ ​សាស្ត្រាចារ្យរង​ ​និង​សាស្ត្រាចារ្យ​ជំនួយ​។​

នៅ​​ក្នុង​នោះ​មាន​មន្ត្រី​រាជការ​ ​និង​គ្រូ​បង្រៀន​ ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ ​និង​វិទ្យា​សា​ស្ត​សេដ្ឋកិច្ច​ ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ ​សាកលវិទ្យាល័យ​ស្វាយរៀង​ ​សាកលវិទ្យាល័យ​ ​ហេង​ ​សំ​រិន​ ​ត្បូងឃ្មុំ​ ​និង​វិទ្យាស្ថាន​គរុ​កោ​សល្យ​រាជធានី​ភ្នំពេញ​។​

​ព្រះរាជក្រឹត្យ​ ​បន្ថែម​ថា​ ​ក្នុងចំណោម​សាស្ត្រាចារ្យ​ក្នុង​វិ​ស​័​យ​អប់រំ​ទាំង​ ​២៧៦រូប​ ​ក្នុង​នោះ​មាន​សាស្ត្រាចារ្យ​ ​ចំនួន​ ​២​៥រូប​ ​សាស្ត្រាចារ្យ​រងមាន​ចំនួន​ ​៥​៣​រូប​ ​និង​សាស្ត្រាចារ្យ​ជំនួយ​មាន​​ ​ចំនួន​ ​១​៩​៨​រូប​។​

​អ្នកនាំពាក្យ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​លោក​ ​រស់​ សុ​វាចា​ ​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍ ​កាល​ពី​ម្សិលមិញ​ថា​ ​ចំពោះ​ការ​កំណត់​ចំនួន​នៃ​ការ​ជ្រើសរើស​សាស្ត្រាចារ្យ​ ​ក្រុម​ប្រឹក្សា​សាកល​វិទ្យា​ធិ​ការ​នៃ​កម្ពុជា​ ​ត្រូវ​ដាក់​សំណើ​ចំនួន​សាស្ត្រាចារ្យ​ដែល​ត្រូវ​ជ្រើស​រើស​ ​តាមរយៈ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​ដើម្បី​រដ្ឋមន្ត្រី​ដាក់​ជូន​រដ្ឋាភិបាល​ពិនិត្យ​ ​និង​សម្រេច​។​

​គោលការណ៍​ ​នីតិវិធី​អនុវត្ត​ ​និង​ការ​វាយ​តម្លៃ​ផ្តល់​ឋានៈ​សាស្ដ្រាចារ្យ​ ​ក្នុង​ដំណាក់​កាល​ទី​១​ ​វាយ​តម្លៃ​នៅ​តាម​មហាវិទ្យាល័យ​នៃ​គ្រឹះស្ថាន​ឧត្តម​សិក្សា​ ​ត្រូវ​អនុវត្ត​ដោយ​គណៈកម្មការ​វាយ​តម្លៃ​ផ្តល់​ឋានៈ​សាស្ត្រាចារ្យ​ប្រចាំ​មហាវិទ្យាល័យ​នីមួយៗ​។​

​ដំណាក់កាល​ទី​២​ ​វាយ​តម្លៃ​នៅ​តាម​គ្រឹះស្ថាន​ឧត្តម​សិក្សា​ ​ត្រូវ​អនុវត្ត​ដោយ​ក្រុមប្រឹក្សា​វិទ្យាសាស្ត្រ​ ​ដែល​បង្កើត​ឡើង​ដោយ​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាមី​ ​និង​មាន​ការ​ទទួលស្គាល់​ពី​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​។​

​ដំណាក់​កាល​ទី​៣​ ​គណៈកម្មការ​ត្រួត​ពិនិត្យ​ ​និង​ផ្ដល់​ឋានៈ​សាស្ត្រាចារ្យ​ក្នុង​វិស័យ​អប់រំ​ ​ត្រួតពិនិត្យ​ ​វាយ​តម្លៃ​ ​និង​លើក​សំណើ​តែង​តាំង​ ​និង​ផ្ដល់​ឋានៈ​សាស្ត្រាចារ្យ​ជូន​រដ្ឋាភិបាល​។​

​លោក​បន្ត​ថា​ ​ចំពោះ​សាស្ដ្រាចារ្យ​
ជំនួយ​ ​ត្រូវ​មាន​ស្នាដៃ​បោះ​ពុម្ភ​អត្ថបទ​ស្រាវជ្រាវ​ក្នុង​ទស្សនាវដ្តី​វិទ្យាសាស្ត្រ​
កម្រិត​ជាតិ​ ​ឬ​អន្តរជាតិ​ក្នុង​វិ​ស​័​យ​ជំនាញ​របស់​ខ្លួន​យ៉ាង​តិច​៣​អត្ថបទ​ ​ឬ​បាន​បោះពុម្ព​សៀវភៅ​សិក្សា​ពាក់ព័ន្ធ​នឹង​មុខ​ជំនាញ​របស់​ខ្លួន​ ​ដែល​មាន​ការ​ទទួល​ស្គាល់​យ៉ាង​ហោច​១​ចំណងជើង​។​

​ត្រូវ​មាន​បទ​ពិសោធ​បង្រៀន​ ​និង​ស្រាវជ្រាវ​យ៉ាង​តិច​៥​ឆ្នាំ​ ​ដោយ​មាន​ការ​ទទួល​ស្គាល់​ពី​ក្រុម​ប្រឹក្សា​វិទ្យាសាស្ត្រ​ ​និង​មិន​ធ្លាប់​មាន​កំហុស​វិជ្ជាជីវៈ​ ​ឬ​ជាប់​ពន្ធនាគារ​ពី​បទឧក្រិដ្ឋ​ ​ឬ​បទមជ្ឈិម​។​

ប្រសិន​បើ​យោង​តាម​​លោក​ ​រស់​
សុវាចា​ ​បញ្ជាក់​ថា​ ​សាស្ត្រាចារ្យ​រង​ ​ត្រូវ​មាន​សញ្ញាបត្រ​បណ្ឌិត​៥​ឆ្នាំ​ ​ឬ​មាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ជាន់ខ្ពស់​រយៈពេល​១​០​ឆ្នាំ​។
​មាន​ស្នាដៃ​បោះ​ពុម្ភ​អត្ថបទ​ស្រាវជ្រាវ​ក្នុង​ទស្សនាវដ្តី​វិទ្យាសាស្ត្រ​ក​ម្រិ​ត​ជាតិ​ ​ឬ​អន្តរជាតិ​ក្នុង​វិ​ស​័​យ​ជំនាញ​របស់​ខ្លួន​ ​យ៉ាង​តិច​៥​អត្ថបទ​ ​និង​ធ្លាប់​ធ្វើ​បទ​បង្ហាញ​ ​ឬ​ជា​វាគ្មិន​ក្នុង​សន្និសីទ​ជាតិ​ ​ឬ​អន្តរជាតិ​យ៉ាងតិច​៥​ ​ដង​។​

​បាន​បោះពុម្ព​សៀវភៅ​សិក្សា​ពាក់ព័ន្ធ​នឹង​មុខ​ជំនាញ​របស់​ខ្លួន​ ​ដែល​មាន​ការ​ទទួល​ស្គាល់​យ៉ាងហោច​១​ចំណងជើង​ ​និង​មិន​ធ្លាប់​មាន​កំហុស​វិជ្ជាជីវៈ​ ​ឬ​ជាប់ពន្ធនាគារ​ពី​បទឧក្រិដ្ឋ​ ​ឬ​បទមជ្ឈិម​។​

​អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ រូប​នេះ​​ ក៏​បាន​​បន្ថែម​ឱ្យ​ដឹង​ទៀត​ថា​៖​ ​«​សម្រាប់​សាស្ដ្រាចារ្យ​ ​ត្រូវ​មាន​សញ្ញាបត្រ​បណ្ឌិត​យ៉ាង​តិច​១​០​ឆ្នាំ​ ​មាន​ស្នាដៃ​បោះពុម្ព​អត្ថបទ​ស្រាវជ្រាវ​ក្នុង​ទស្សនាវដ្តី​វិទ្យាសាស្ត្រ​ក​ម្រិ​ត​ជាតិ​ ​ឬ​អន្តរជាតិ​ក្នុង​វិ​ស​័​យ​ជំនាញ​របស់​ខ្លួន​យ៉ាង​តិច​៧​អត្ថបទ​ ​និង​ធ្លាប​់ធ្វើ​បទ​បង្ហាញ​ ​ឬ​ជា​វាគ្មិន​ក្នុង​សន្និសីទ​ជាតិ​ ​ឬ​អន្តរជាតិ​យ៉ាង​តិច​៧​ ​ដង​»​។​

​បាន​បោះ​ពុម្ភ​សៀវភៅ​សិក្សា​ពាក់ព័ន្ធ​នឹង​មុខ​ជំនាញ​ ​ដែល​មាន​ការ​ទទួល​ស្គាល់​យ៉ាង​ហោច​២​ចំណងជើង​ ​និង​ជា​បុគ្គល​ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ក្នុង​ជំនាញ​របស់​ខ្លួន​ ​ព្រម​ទាំង​មិន​ធ្លាប់​មាន​កំហុស​វិជ្ជាជីវៈ​ ​ឬ​មិន​ធ្លាប់​ត្រូវ​បាន​ផ្តន្ទាទោស​ជាប់​ពន្ធនាគារ​ពី​បទឧក្រិដ្ឋ​ ​ឬ​បទមជ្ឈិម​។​

​ក្នុង​សេចក្ដី​ប្រកាស​ស្ដីពី​ ​ការ​ជ្រើសរើស​ ​និង​ផ្ដល់​ឋានៈ​សាស្ត្រាចារ្យ​ក្នុង​វិ​ស​័​យ​អប់រំ​ ​កាល​ពី​ខែ​សីហា​ ​ឆ្នាំ​២​០​២​០​ ​បាន​ឱ្យ​ដឹង​ថា​ ​ចំពោះ​បេក្ខជន​ដែល​ទទួល​បាន​ឋានៈ​ជា​សាស្ត្រាចារ្យ​ជំនួយ​ ​សាស្ត្រាចារ្យ​រង​ ​និង​សាស្ត្រាចារ្យ​ ​ត្រូវ​ទទួល​បាន​ប្រាក់​បំណាច់​មុខងារ​ស្របតាម​អនុក្រឹត្យ​ស្ដីពី​ ​ប្រាក់​បំណាច់​មុខងារ​មន្ត្រី​រាជការ​ស៊ីវិល​ ​ដោយ​គិត​ចាប​់ពី​ថ្ងៃ​ដែល​ត្រូវ​បាន​តែង​តាំង​ដោយ​ព្រះរាជក្រឹត្យ​៕

Related Posts

Previous Article

​លោក​ ​ហ៊ុន​ ​សែន​ ​នឹង​ប្រកាស​លាលែង​ពី​តំណែង​ហើយ​ជំនួស​ដោយ​លោក​ ​ហ៊ុន​ ​ម៉ា​ណែត

Next Article

​ក្រសួង​អប់រំ​កំណត់​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយ​ភូមិ​នាខែវិច្ឆិកា​ ​ខណៈ​មធ្យមសិក្សា​បឋម​ភូមិ​ក្នុង​ខែ​តុលា​