លោកប្រធានាធិបតី Xi Jinping បន្តពង្រីកចំណងមិត្តភាពជាមួយកម្ពុជា

Khmer Times Share:
លោកប្រធានាធិបតី Xi Jinping បានចូលគាល់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុង Hangzhou ក្នុងខេត្ត Zhejiangកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ 2023។ រូបថត Xinhua

លោកប្រធានាធិបតី Xi Jinping បានបញ្ជាក់សារជាថ្មីនូវការគាំទ្ររបស់ប្រទេសចិនសម្រាប់កម្ពុជាក្នុងការទទួលបានស្ថិរភាព និងការអភិវឌ្ឍន៍ ដោយសង្កត់ធ្ងន់ថា ប្រជាជាតិទាំងពីរគួរតែពង្រីកការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ វប្បធម៌ និងយុវជន ដើម្បីរឹតចំណងមិត្តភាពទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ។

ថ្លែងក្នុងជំនួបកាលពីថ្ងៃសៅរ៍ជាមួយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លោកប្រធានាធិបតី Xi Jinping បានគូសបញ្ជាក់ថា ប្រទេសចិនបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពពិសេសរបស់ខ្លួនជាមួយព្រះរាជវង្សានុវង្សកម្ពុជា ហើយយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងចិន-កម្ពុជា។

លោកប្រធានាធិបតី​បាន​កត់​សម្គាល់​ថា ឆ្នាំ​នេះ​ជា​ខួប​គម្រប់​១០​ឆ្នាំ​នៃ​សំណើ​របស់​លោក​ស្តីអំពីគោលការណ៍​មិត្តភាព ភាពស្មោះត្រង់ ការផ្តល់ផលប្រយោជន៍​អោយគ្នា​ទៅ​វិញ​ទៅ​មក ដោយ​លោក​បាន​មានប្រសាសន៍​ថា ទំនាក់ទំនង​ចិន-កម្ពុជា​គឺផ្អែក​គោលការណ៍​នេះ និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​ចិន​ក្នុង​ការ​អភិវឌ្ឍ និង​រក្សា​ភាព​ជា​ដៃគូ​ល្អ​ជាមួយ​ប្រទេស​ជិត​ខាង។

លោកបានបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់ប្រទេសចិនចំពោះកម្ពុជាក្នុងការជ្រើសរើសមាគ៌ានៃការអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន រួមទាំងតួនាទីយ៉ាងសំខាន់នៅលើឆាកអន្តរជាតិ និងតំបន់។

លោកបានបន្តថាភាគីទាំងពីរគួរតែរក្សាការផ្លាស់ប្តូរកម្រិតខ្ពស់ ធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការដែលជាផលប្រយោជន៍ទៅវិញទៅមក ឆ្ពោះទៅមុខជាមួយនឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រដែលត្រូវបានប្រកាសកាលពីខែកុម្ភៈ ហើយបានបនង្កើតគំនិតផ្តួចផ្តើមដូចជា “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” និង “ច្រក​របៀង​ត្រី​និង​ស្រូវ”។

ព្រះករុណា ព្រះមហាក្សត្រ បានមានព្រះបន្ទូលថា ក្រោមការដឹកនាំដ៏រឹងមាំរបស់លោកប្រធានាធិបតី Xi Jinping ប្រទេសចិន បន្ទាប់ពីធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីចំនួនពីរលើកក្នុងឆ្នាំ១៩៩០ និង២០១០ ហើយជាថ្មីម្តងទៀតនឹងបង្ហាញព្រឹត្តិការណ៍កីឡាដ៏អស្ចារ្យទៅកាន់ពិភពលោក និងរួមចំណែកក្នុងការលើកកម្ពស់ការសាមគ្គីភាព និងមិត្តភាពក្នុងគ្រួសារប្រទេសអាស៊ី។ ប្រជាជនកម្ពុជានឹងចងចាំជានិច្ចនូវចំណងមិត្តភាពជាបងប្អូនរវាងអតីតព្រះករុណា ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហនុ និងមេដឹកនាំចិន ហើយនឹងផ្តល់តម្លៃនូវចំណងមិត្តភាពដែលមិនអាចបំបែកបានរវាងប្រទេសទាំងពីរ។

ព្រះករុណា ព្រះមហាក្សត្រ ក៏បានគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយការទូតរបស់លោកប្រធានាធិបតី Xi Jinping  ស្តីពីមិត្តភាព ភាពស្មោះត្រង់ ផលប្រយោជន៍ទៅវិញទៅមក និងបរិយាប័ន្ន។ China Daily

Related Posts

Previous Article

មជ្ឈមណ្ឌលអាកាសចរណ៍ស៊ីវិលចិន-អាស៊ានត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ

Next Article

​ក្រសួងមហាផ្ទៃ​បញ្ជាក់​ថា​ការតែងតាំង​នគរបាល​ធ្វើតាមច្បាប់​និង​គុណសម្បត្តិ​