​អត្រា​នៃ​ការ​ឆ្លង​ជំងឺ​អេដស៍​នៅ​កម្ពុជា​កំពុង​ថយ​ចុះ

​ទិត្យ​ ​គង់នៅ​ / Khmer Times Share:
អ្នកផ្ទុកមេរោគអេដស៍ម្នាក់ទទួលការពិនិត្យជំងឺ។ រូបភាព៖ CPN+

 

​ ​អាជ្ញា​ធ​រ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ​បាន​បញ្ជាក់​ថា​ ​អត្រា​នៃ​ការ​ឆ្លង​ជំងឺ​នៅ​កម្ពុជា​បាន​កំពុង​វិវឌ្ឍ​​ទៅ​រក​ភាព​ល្អ​ប្រសើរ​ដោយ​មកដល់​ពេល​នេះ​ ​មាន​អ្នក​ផ្ទុក​មេរោគ​អេដស៍​សរុប​ចំនួន​ ​៧​៦​០​០​០​នាក់​ ​ឬ​ស្មើ​នឹង​មាន​ពលរដ្ឋ​៤​នាក់​ ​ផ្ទុក​មេរោគ​អេដស៍​ ​និង​មាន​អ្នក​ស្លាប់​១​១​០​០​នាក់​ក្នុង​មួយ​ឆ្នាំ​ ​ឬ​គិត​ជាមធ្យម​មាន​មនុស្ស​ចំនួន​៣​នាក់​ក្នុងមួយថ្ងៃ​បាន​ស្លាប់​ដោយសារ​ជំ​ងឺ​អេដស៍​។​

​លោក​ ​ឈឹម​ ឃិ​ន​ដា​រ៉េត​ ​អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ​បាន​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍​​កាល​ពីម្សិលមិញ​ថា​ ​បើ​យោង​តាម​ការ​ប៉ាន់​ប្រមាណ​ថា​មាន​អ្នក​កំពុង​ផ្ទុក​មេរោគ​អេដស៍​ ​ចំនួន​៧​៦​.​០​០​០​នាក់​ ​ខណៈ​មាន​អ្នក​ឆ្លង​មេរោគ​អេដស៍​ថ្មី​ចំនួន​ ​១​,​៤​០​០​នាក់​ ​ក្នុង​ ​ឆ្នាំ​ ​
២​០​២​២​ ​ដែល​មានន័យ​ថា​មនុស្ស​ប្រហែល​ ​៤​នាក់​បាន​ឆ្លង​មេរោគ​អេដស៍​ជា​រៀងរាល់ថ្ងៃ​ ​និង​មាន​អ្នក​ស្លាប់​ចំនួន​ ​
១​,​១​០​០​នាក់​ក្នុង​មួយ​ឆ្នាំ​ ​ឬ​៣​នាក់​ស្លាប់​ក្នុងមួយថ្ងៃ​។​

​លោក​បាន​បន្ថែម​ថា​ ​ក្នុង​ចំ​ណោម​​អ្នក​ផ្ទុក​មេរោគ​អេដស៍​ចំនួន​៧​៦​០​០​០​នាក់​ ​មាន​អ្នក​ដែល​មក​ទទួល​សេវា​ព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​មាន​ចំនួនជា​ង​៦៥០០០​នាក់​ ​ខណៈ​នៅសល់​ចំនួន​ប្រហែលជា​ង​១​២​០​០​០​នាក់​ ​ដែល​ពួក​គេ​មិនទាន់​មក​ទទួល​សេវា​ព្យាបាល​នៅឡើយ​។​

​លោកបាន​បន្ត​​​ថា​៖​ ​«​យើង​បាន​កំពុង​ជ​ម្រុ​ញ​ ​និង​ផ្សព្វផ្សាយ​ទៅ​កាន់​ប្រជាពលរដ្ឋ​ដែល​សង្ស័យ​មាន​ផ្ទុក​មេរោគ​អេដសឲ្យ​រួស​រាន់​មក​ធ្វើ​តេ​ស្ត​រក​មេរោគ​អេដស៍​ដោយ​ឥត​គិតថ្លៃ​​»​។​

​អគ្គលេខាធិការ​រូប​នេះ​ ​បាន​បន្ត​អំពាវនាវ​ទៅ​អ្នក​ដែល​មាន​ផ្ទុក​ ​និង​ឆ្លង​ជំងឺ​​អេដស៍​ត្រូវ​បន្ត​ប្រើ​ប្រាស់​ឱសថ​ប្រឆាំង​អេដស៍​កុំ​បញ្ឈបឲ្យ​សោះ​ ពីព្រោះ​ឱសថ​នេះ​ ​គឺ​អាច​កាត់​បន្ថយ​អត្រា​មេរោគ​នៅ​ក្នុង​រា​ង្គ​កាយ​អឲ្យ​​ស្ថិត​នៅ​ក្នុង​ក​ម្រឹត​ទាប​បំផុត​ ​នឹង​មិន​ធ្វើ​ឲ្យ​សុខភាព​ចុះ​ខ្សោយ​លឿន​។​

​យ៉ាងណាមិញ​ញ​ ​ក្រសួងសុខាភិបាល​ ​បាន​ច្រាន​ចោល​ទាំង​ស្រុង​ចំពោះ​ព័ត៌មាន​មិន​ពិត​ ​ពី​គណនី​បណ្តាញ​ទំនាក់​ទំនងសង្គម​ហ្វេសប៊ុក​ NX ​Van​l​y​d​a​ ​ដែល​បាន​បង្ហោះ​សារ​ដោយ​មានខ្លឹមសារ​ថា​ ​ជំងឺ​អេដស៍​ផ្ទុះឡើង​លើ​មនុស្សជាង​ ​១​ពាន់​ ​បង្ក​ឱ្យ​មានការ​ភាន់ច្រឡំ​ ​ដល់​សាធារណជន​។​

​លើស​ពី​នេះ​ ​ក្រសួងសុខាភិបាល​ ​ក៏បាន​ព្រមាន​ដល់​ម្ចាស់​គណនី​ហ្វេសប៊ុក​ខាងលើ​ ​បញ្ឈប់​ការផ្សាយ​បែប​នេះ​ជា​បន្ត​ទៀត​។​ ​នេះ​បើ​តាម​ការប្រកាស​របស់​ ​ក្រសួងសុខាភិបាល​នៅ​យប់​ថ្ងៃ​ទី​៤​ ​ខែ​សីហា​។​

​លោក អៀង​ ​មូលី​ ​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ​បាន​មាន​ ​ប្រសាសន៍​ថា​ ​ប្រទេស​កម្ពុជា​បាន​រីក​ចម្រើន​យ៉ាង​ខ្លាំងក្លា​ ​ឆ្ពោះទៅ​រកការ​បញ្ចប់​ការ​រីក​រាលដាល​នៃ​ជំងឺ​ ​អេដស៍​ ​ប៉ុន្តែ​វិសមភាព​នៅតែ​រា​រាំងដំណើរ​ការ​ទៅមុខ​។​

​លោក​បាន​បន្ថែម​ថា​ ​នៅ​ចុង​ឆ្នាំ​២​០​២​២​ ​មនុស្ស​ប្រមាណ​ ​៧​៦​.​០​០​០​ ​កំពុង​ផ្ទុក​មេរោគ​ ​អេដស៍​ ​ហើយ​ក្នុង​នោះ​ ​
៧​៤​.​០​០​០​នាក់​ ​ជា​មនុស្ស​ពេញវ័យ​ដែល​មាន​អាយុ​ចាប់​ ​ពី​ ​១​៥​ ​ឆ្នាំ​ឡើង​ទៅ​ ​និង​ប្រហែល​ ​២​.​០​០​០​ ​នាក់​ជា​កុមារ​ដែល​មាន​អា​យុះ​ចន្លោះ​ពី​០​-​១​៤​ ​ឆ្នាំ​។​

​លោក​បាន​បន្ថែម​ថា​ ​៨​៦​% ​នៃ​ ​អ្នក​ផ្ទុក​មេរោគ​អេដស៍​ទាំង​អស់​បាន​ដឹង​ពី​ស្ថានភាព​មេរោគ​អេដស៍​របស់​ពួក​គេ​ ​ហើយ​បាន​ប៉ាន់ស្មាន​ថា​ ​មនុស្ស​ ​១​១​.​០​០​០​ ​មិន​ដឹង​ថា​ពួក​គេ​កំពុង​ផ្ទុក​មេរោគ​អេដស៍​នៅឡើយ​។​

​លោក​ថា​៖​ “​យើង​ឃើញ​ថា​សមិទ្ធិ​ផល​របស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​ចាត​់ទុក​ជា​គំរូ​ ​ក្នុង​ការ​សម្រេច​បាន​ខ្ពស់​បំផុត​នូវ​អត្រា​ ​ទទួល​សេវា​ព្យាបាល​ ​និង​អត្រា​កាត​់បន្ថយ​មេរោគ​មក​ក​ម្រិ​ត​ទាប​បំផុត​ក្នុង​ចំណោម​អ្នក​ផ្ទុក​មេរោគ​ ​អេដស៍​”​។​

​ប្រធាន​អាជ្ញា​ធ​ម៍​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​រូប​នេះ​ ​បាន​មានប្រសាសន៍ថា​ ​គិត​ត្រឹម​ ​ខែ​ធ្នូ​ ​ឆ្នាំ​ ​២​០​២​២​ ​អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ទូទាំង​ប្រទេស​កម្ពុជា​មាន​ចំនួន​សរុប​ ​៦៤.៩៣១​នាក់​ ​បាន​កំពុង​ទទួល​បាន​កា​រព្យា​បាល​​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​ ​ខណៈ​ ​ចំនួន​ ​៩​៩​% ​នៃ​អ្នក​ផ្ទុក​មេរោគ​អេដស៍​ដែល​ដឹង​ពី​ ​ស្ថានភាព​របស់​ពួកគេ​កំពុង​ទទួល​បានការ​ព្យាបាល​ ​ហើយ​ ​៩​៨​% ​នៃ​អ្នក​ផ្ទុក​មេរោគ​អេដស៍​លើ​ការ​ ​ព្យាបាល​ត្រូវ​បាន​កាត់បន្ថយ​មេរោគ​មក​​កម្រិ​ត​ទាប​បំផុត​។​

​​អ្នកស្រី​ ​Pat​r​i​c​i​a​ On​g​p​in​ ​នាយក​អង្គការ​ UN​AIDS​ ​ប្រចាំ​ប្រទេស​កម្ពុជា​ ​ឡាវ​ ​និង​ម៉ាឡេស៊ី​ ​មាន​ប្រសាសន៍​ថា​ ​៖​
«​ខណៈ​ពេល​ដែល​ការ​ឆ្លង​មេរោគ​អេដស៍​បាន​ថយ​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​ក្នុងចំណោម​ ​ពួកគេ​កំពុង​កើន​ឡើង​ក្នុងចំណោម​បុរស​ ​និង​ជាពិសេស​បុរស​រួមភេទ​ជាមួយ​បុរស​វ័យក្មេង​»​។​

​អ្នកស្រី​បន្ត​ថា​៖​ ​«​ដើម្បី​កាត់បន្ថយ​អត្រា​នៃ​ការ​ឆ្លង​មេរោគ​អេដស៍​ថ្មី​ឱ្យ​ថយ​ចុះ​ ​យើង​ត្រូវការ​អន្តរាគមន៍​ផ្ដោ​ត​សំខាន់​ដើម្បី​ ​បង្កើន​ចំណេះ​ដឹង​អំពី​មេរោគ​អេដស៍​ ​ក៏ដូចជា​ការ​ទទួល​បាន​សេវា​បង្ការ​ ​និង​ធ្វើ​តេ​ស្ត​សម្រាប់​ប្រជាជន​ ​គន្លឹះ​វ័យ​ក្មេង​ ​ជាពិសេស​ ​យើង​ត្រូវ​ស្វែងរក​វិធី​ថ្មី​ក្នុង​ការ​ធ្វើការ​ដើម្បី​ផ្ដល់​សេវា​ទាក់ទង​នឹង​មេរោគ​អេដស៍​ដល់​អ្នក​ ​ដែល​មិន​ទាន់​បាន​ទទួល​ការធ្វើអន្តរាគមន៍​»​។​

​លោកស្រី​បាន​បន្ថែម​ថា​ ​កង្វល់​សំខាន់​ពីរ​គឺ​ករណី​ដែល​កំពុង​បន្ត​នៃ​ការ​ចម្លង​មេរោគ​អេដស៍​ទៅ​ទារក​ ​ក៏ដូចជា​ការ​ ​ទទួល​បាន​សេវា​ទាប​សម្រាប់​កុមារ​ដែល​មាន​ផ្ទុក​មេរោគ​អេដស៍​ ស្រ្តី​មានផ្ទៃពោះ​ម្នាក់​ក្នុងចំណោម​១​០​នាក់​ដែល​ផ្ទុក​មេរោគ​អេដស៍​ ​មិនបាន​ទទួល​បាន​សេវា​បង្ការ​ពី​ម្ដាយ​ទៅ​កូន​កាល​ពីឆ្នាំមុន​ ​។​

​លោកស្រី​បាន​បន្ត​លើកឡើង​ថា​ ​អត្រា​ឆ្លង​ពី​ម្ដាយ​ទៅ​កូន​នៅ​តែ​មាន​ក​ម្រិ​ត​ខ្ពស់​ស្ទើរតែ​១​០​ភាគរយ​(​៩​,​៩​%)​។​ ​លើស​ពី​នេះ​ ​ទៀត​ ​កុមារ​ត្រឹមតែ​៥​៩​% ​នៃ​អ្នក​ផ្ទុក​មេរោគ​អេដស៍​ ​ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ ​និង​កំពុង​ទទួល​ការ​ព្យាបាល​នៅ​ឆ្នាំ​២​០​២​២​។​

​អ្នកស្រី​ On​g​p​in​ ​បាន​និយាយ​ថា​៖​ ​«​ទិន្នន័យ​ចុង
ក្រោយ​ប្រាប់​យើង​ថា​ ​យើង​ត្រូវតែ​ផ្ដល់​អាទិភាព​ក្នុង​ការ​លុបបំបាត់​ការ​ចម្លង​មេរោគ​អេដស៍​ពី​ម្ដាយ​ទៅ​កូន​ជាបន្ទាន់​ ​ដើម្បី​ធានា​ថា​កុមារ​ដែល​ឆ្លង​មេរោគ​មិន​ត្រូវ​បាន​ទុក​ចោល»៕

Related Posts

Previous Article

ក្នុងរយៈពេល ៧ ខែដំបូង មានភ្ញៀវទេសចរក្នុងស្រុកជាង ១២លាននាក់បានដើរកម្សាន្តនៅទូទាំងប្រទេស

Next Article

​អតីត​គរុសិស្ស​១​២​នាក់​តវ៉ា​ក្រសួង​អប់រំ​ដែល​លុប​ឈ្មោះ​ពួកគេ​ពី​បញ្ជី​ជាប់​ជាស្ថាពរ​ផ្នែក​អប់រំកាយ​