សៀវភៅស្តីពីការវិនិយោគនៅកម្ពុជាត្រូវបានដាក់អោយប្រើប្រាស់ជាផ្លូវការ

Khmer Times Share:
លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Nicholas Moore បេសកជនពិសេសទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍នៃរដ្ឋាភិបាលអូស្រ្តាលី។ AKP

“សៀវភៅស្តីពីការវិនិយោគនៅកម្ពុជា” ត្រូវបានដាក់ឱ្យប្រើប្រាស់សម្រាប់អ្នកវិនិយោគបរទេសដែលកំពុងស្វែងរកឱកាសនៅក្នុងទីផ្សារកម្ពុជា ដោយផ្តោតជាពិសេសលើច្បាប់ស្តីពីការវិនិយោគឆ្នាំ២០២១។

ពិធីប្រកាសឱ្យប្រើប្រាស់សៀវភៅត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទនេះ ក្រោមអធិបតីភាពរបស់លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Nicholas Moore បេសកជនពិសេសទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍នៃរដ្ឋាភិបាលអូស្រ្តាលី។

សៀវភៅនេះ​មានបញ្ជូលនូវ​បទពិសោធន៍របស់​អ្នក​វិនិយោគ​ ព្រម​ទាំង​ខ្លឹមសារ​ដែល​ចែក​រំលែក​ដោយ​តំណាង​រដ្ឋាភិបាល និង​វិស័យ​ឯកជន​កម្ពុជា។

ស្ថានទូតអូស្ត្រាលីបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលចេញផ្សាយកាលពីថ្ងៃអង្គារថា “សៀវភៅនេះគឺជាលទ្ធផលនៃកិច្ចសហការយ៉ាងជិតស្និទ្ធរវាងប្រទេសអូស្ត្រាលី និងកម្ពុជា ហើយមានគោលបំណងជំរុញឱកាសវិនិយោគនៅកម្ពុជា ដោយពន្យល់ពីច្បាប់ និងដំណើរការសំខាន់ៗនៃការវិនិយោគ”។

ស្ថានទូតបានគូសបញ្ជាក់ថា សៀវភៅនេះគឺមគ្គុទេសន៍ជាក់ស្តែងសម្រាប់អ្នកវិនិយោគអូស្ត្រាលី និងបរទេសផ្សេងទៀតដែលកំពុងស្វែងរកឱកាសនៅក្នុងទីផ្សារកម្ពុជា ដោយផ្តោតជាពិសេសលើច្បាប់ស្តីពីការវិនិយោគឆ្នាំ២០២១។

លោក Nicholas Moore កំពុងស្ថិតនៅក្នុងទីក្រុងភ្នំពេញ ដែលជាផ្នែកមួយនៃកិច្ចប្រជុំក្នុងតំបន់របស់លោក ដើម្បីជួយណែនាំដល់ការអភិវឌ្ឍន៍យុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍របស់រដ្ឋាភិបាលអូស្ត្រាលីដល់ឆ្នាំ ២០៤០៕ AKP-Chea Vannak

Related Posts

Previous Article

ក្រុមអ្នកស្រាវជ្រាវ បានរកឃើញថា ឡដុតកុលាលភាជន៍នៅក្នុងតំបន់អង្គរ ដែលបានដំណើរការតាំងពីពាក់កណ្តាលសតវត្សរ៍ទី១២មក

Next Article

គម្រោង Financial transparency corridor ត្រូវបានបង្កើតឡើងដោយកម្ពុជា និងសិង្ហបុរី ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យម