​បណ្តា​ប្រទេស​សមាជិក​អា​ស៊ាន​ឯកភាព​គ្នា​ក្នុង​ការ​អភិវឌ្ឍ​ទីក្រុង​ប្រកបដោយ​និរន្តរភាព

Share:

​អភិបាល​ក្រុង​មកពី​បណ្តា​ប្រទេស​សមាជិក​អា​ស៊ាន​បាន​ចុះហត្ថលេខា​លើ​សេចក្តីប្រកាស​រួម​មួយ​ ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍន៍​ទីក្រុង​ប្រកបដោយ​និរន្តរភាព​ ​បរិ​យា​ប័ន្ន ​និង​ធន់​នៅ​ក្នុង​តំបន់​។​

​ការ​ចុះហត្ថលេខា​លើ​សេចក្តីប្រកាស​រួម​នេះ​ ​បាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​អភិបាល​ក្រុង​អា​ស៊ាន​ (​M​G​MA​C) ​និង​វេទិកា​អភិបាល​ក្រុង​អា​ស៊ាន​ (​AM​F​) ​ដែល​ធ្វើឡើង​នៅ​ទីក្រុង​ហ្សា​កា​តា​ ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​កាលពី​ថ្ងៃ​ទី​១​ ​ដល់​ថ្ងៃ​ទី​២​ ​ខែ​សីហា​។​

​ទីភ្នាក់ងារ​សារ​ព័ត៌មាន​វៀតណាម​បាន​រាយការណ៍​ថា​ “​ព្រឹត្តិការណ៍​នេះ​មាន​អ្នកចូលរួម​ប្រមាណ​៥​០​០​នាក់​ ​រួម​ទាំង​អភិបាល​ក្រុង​ ​និង​តំណាង​មកពី​រដ្ឋាភិបាល​ក្នុង​តំបន់​នៃ​បណ្តា​ប្រទេស​អា​ស៊ាន​”​។​

​នៅ​ក្នុង​សុន្ទរកថា​បញ្ចប់​ ​អភិបាល​ស្តីទី​នៃ​ទីក្រុង​ហ្សា​កា​តា​ ​លោក​ ​Her​u ​Bud​i​ ​Hart​o​no​ ​បាន​សង្កត់ធ្ងន់​ថា​ ​សេចក្តីប្រកាស​រួម​តំណាង​ឱ្យ​កិច្ចព្រមព្រៀង​មួយ​ដែល​មាន​គោលបំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ប្លុក​ដើម្បី​បង្កើត​ការរស់នៅ​ទីក្រុង​ប្រកបដោយ​និរន្តរភាព​ ​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍន៍​សហគមន៍​អា​ស៊ាន​។​

​គណៈប្រតិភូ​បាន​សម្តែង​នូវ​ជំនឿ​របស់​ពួកគេ​ថា​ ​ការ​អភិវឌ្ឍន៍​ទីក្រុង​ប្រកបដោយ​និរន្តរភាព​នឹង​ពង្រឹង​គោលដៅ​រួម​របស់​អា​ស៊ាន​ ​និង​លើក​ក​ម្ពស់​នូវ​ជំហរ​របស់​ខ្លួន​បន្ថែម​ទៀត​ ​ជា​មជ្ឈមណ្ឌល​កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់​។​ ​Be​rn​am​a​

Related Posts

Previous Article

គ្រោះថ្នាក់​ចរាចរណ៍​ធ្លាក់ចុះ​៤​ភាគរយ​នៅ​ឆមាស​ទី​១​

Next Article

គណៈកម្មការ​ទន្លេមេគង្គ​ ​បើក​ដំណើរការ​ប៉ុស្តិ៍​ទូរទស្សន៍​ផ្សព្វផ្សាយ​ពី​ហា​និ​ភ័យ​ទឹកជំនន់​ ​និង​គ្រោះ​រាំង​ស្ងួត​