ផ្លូវក្រវ៉ាត់ក្រុងទី៣ នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅសប្តាហ៍ក្រោយ

Khmer Times Share:
រូបភាព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ

ផ្លូវក្រវ៉ាត់ក្រុងទី៣ មានតម្លៃ ២៧៣លានដុល្លារ របស់រាជធានីភ្នំពេញ នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣ ខែសីហា ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវក្រវ៉ាត់ក្រុងទី៣ ប្រវែង ៥៣ គីឡូម៉ែត្រ ទទឹង ២២ ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ផ្លូវជាតិលេខ១ ក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយឆ្លងកាត់ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ២១។

រូបភាព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ

ផ្លូវក្រវ៉ាត់ក្រុងទី៣ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ជំរុញពាណិជ្ជកម្មអន្តរជាតិ និងប្រែក្លាយតំបន់ជុំវិញទៅជាតំបន់អភិវឌ្ឍ។ ក្រៅពីផ្លូវក្រវាត់ក្រុង គម្រោងសាងសង់រួមមានស្ពានអាកាសចំនួន៤ និងស្ពានចំនួន៨។

រដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ជាពិសេសនៅជាយក្រុងភ្នំពេញ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានី ដែលអគារខ្ពស់ៗ និងចំនួនប្រជាជនមានការកើនឡើងយ៉ាងខ្លាំង។ L Vy – AKP

Related Posts

Previous Article

ឡាវនឹងអនុវត្តប្រតិបត្តិការកូដ QR ជាមួយវៀតណាម ថៃ និងកម្ពុជា

Next Article

កម្ពុជាថ្លែងអំណរគុណដល់អ្នកសង្កេតការណ៍អន្តរជាតិសម្រាប់ការវាយតម្លៃប្រកបដោយភាពយុត្តិធម៌ដល់ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន