កម្ពុជា-ឡាវ ចាប់ផ្តើមដំណាក់កាលទី១ នៃការទូទាត់ឆ្លងដែនតាមកូដQR

Khmer Times Share:
រូបភាព ខ្មែរថាមស៍

ធនាគារជាតិនៃកម្ពុជា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កម្ពុជា និងឡាវបានចាប់ផ្តើមដំណាក់កាលទី១នៃការទូទាត់ឆ្លងដែនតាមកូដQR រវាងប្រទេសជិតខាងទាំងពីរកាលពីថ្ងៃសុក្រ ដែលនឹងអាចឱ្យភ្ញៀវទេសចរខ្មែរអាចទិញទំនិញនៅប្រទេសឡាវដោយចាយជាប្រាក់រៀលបាន។

សេចក្តីថ្លែងការណ៍បាននិយាយថា លោកស្រី ជា សិរី ទេសាភិបាលធនាគារកណ្តាល និងលោក Bounleua Sinxayvoravong ទេសាភិបាលធនាគារកណ្តាលឡាវ បានរួមគ្នាជាអធិបតីក្នុងពិធីដាក់ឱ្យប្រើប្រាស់ ដែលធ្វើឡើងនៅទីក្រុងវៀងច័ន្ទ រដ្ឋធានីនៃប្រទេសឡាវ។

សេចក្តីថ្លែងការណ៍​នេះ​បាន​បន្ត​ថា​៖ «​ដំណាក់កាល​ដំបូង​នៃ​គម្រោងនេះ ​អនុញ្ញាត​ឱ្យពលរដ្ឋខ្មែរ​ដែល​មាន​គណនី​ធនាគារ​ជា​រូបិយប័ណ្ណ​ជាប្រាក់រៀល​របស់​ពួកគេ​អាច​ប្រើប្រាស់​កម្មវិធី​ធនាគារ​តាម​ទូរស័ព្ទ​ដើម្បី​ធ្វើ​ការ​ទូទាត់​តាម​រយៈ​ការ​ស្កែន LAO QR Code ជាមួយ​អាជីវករ ឬ​ហាង​នានា​ក្នុង​ប្រទេស​ឡាវ​។

គម្រោងនេះនឹងលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណជាតិ ជំរុញកំណើនសេដ្ឋកិច្ច ទេសចរណ៍ និងពាណិជ្ជកម្មឆ្លងដែនរវាងកម្ពុជា និងឡាវ។

យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា នៅក្នុងដំណាក់កាលទីពីរនៃគម្រោងនេះ ប្រជាជនឡាវដែលមានគណនីធនាគារជារូបិយប័ណ្ណក្នុងស្រុករបស់ពួកគេនឹងអាចទូទាត់ថ្លៃទំនិញ ឬសេវាកម្មតាមរយៈកម្មវិធីធនាគារចល័តដោយការស្កេនលេខកូដ KHQR ជាមួយអាជីវករ ឬហាងនានាក្នុងប្រទេសកម្ពុជា។

ក្រៅ​ពី​ប្រទេស​ឡាវ កម្ពុជា​ក៏​មាន​កិច្ច​សហប្រតិបត្តិការ​ទូទាត់​ឆ្លង​ដែនតាមកូដQR ​ជាមួយ​ប្រទេស​ជិត​ខាង​របស់​ខ្លួន​គឺ​ប្រទេស​ថៃ៕ Xinhua

Related Posts

Previous Article

ធនាគារ អេស៊ីលីដា ភីអិលស៊ី ដាក់ឱ្យប្រើប្រាស់ការទូទាត់ឆ្លងដែនជាផ្លូវការតាមរយៈកូដ QR ក្នុងប្រទេសឡាវ

Next Article

​គ្រឿងញៀន​ចំនួន​ ​១​២​៨​គីឡូក្រាម​ ​ត្រូវ​បាន​ដុត​បំផ្លាញ​ក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នា​ខេត្ត​សៀមរាប​