​សាលារៀន​ជាង​៤​០​ ​រង​ផល​ប៉ះពាល់​ដោយ​គ្រោះ​ទឹកជំនន់​ ​និង​ផ្អាក​ដំណើរ​ការសិក្សា​ជាបន្តបន្ទាប់​

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
សាលាលិចទឹកមួយនៅខេត្តកំពង់ធំ។ រូបភាព៖ NCDM

 

​សាលារៀន​សរុប​ចំនួន​៤​៣​ ​ក្នុង​ខេត្ត​កំពង់ធំ​ ​បាន​រង​ផល​ប៉ះពាល់​ដោយសារ​គ្រោះ​ទឹកជំនន់​ ​និង​ផ្អាក​ដំណើរ​ការ​សិក្សា​ក្នុង​សាលារៀន​បណ្ដោះអាសន្ន​ជាបន្តបន្ទាប់​ ​ឯអាជ្ញាធរ​មូលដ្ឋាន​ ​និង​ភាគី​ពាក់ព័ន្ធ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​ ​និង​ចុះ​អន្តរាគមន៍​។​

​លោក​ ​ងួន​ ​រតនៈ​ ​អភិបាល​ខេត្ត​កំពង់ធំ​ ​បាន​ឱ្យ​ដឹង​ថា​ ​គិត​ត្រឹម​ថ្ងៃចន្ទ​ ​ស្ថានភាព​ទឹក​ក្នុង​ខេត្ត​កំពង់ធំ​ ​នៅតែ​បន្ត​កើន​ឡើង​ ​ដែល​នៅ​ស្ថានីយ​កំពង់ធំ​ ​មាន​ក​ម្ពស់ ​១​៣​.​៧​២​ ​ម៉ែត្រ​ ​លើស​ក​ម្ពស់​ប្រកាស​ឱ្យ​មាន​ការប្រុងប្រយ័ត្ន​០​.​២​២​ម៉ែត្រ​។​

​បច្ចុប្បន្ន​ស្ថានភាព​ទឹក​ ​ធ្វើ​ឱ្យ​ប៉ះពាល់​មាន​ចំនួន​ ​២​៩​ឃុំ​ ​ស្មើ​ ​១​៥​៣​ភូមិ​ ​និង​មាន​ ​៥​ ​២​៨​៣​គ្រួសារ​ ​ក្នុង​នោះ​ ​មាន​ប្រជាពលរដ្ឋ​សរុប​ចំនួន​ ​២​១​ ​៣​២​៣​នាក់​។​ ​ប្រជាពលរដ្ឋ​ដែល​ចេញពី​លំនៅឋាន​មាន​ ​២​០​៩​គ្រួសារ​ ​ស្មើនឹង​ ​៣​១​៨​នាក់​ ​និង​កំពុង​ស្នាក់​នៅ​លើ​ទី​ទួល​សុវត្ថិភាព​មាន​ ​១​៩​គ្រួសារ​ ​។​

​លោក​បន្ថែម​ថា​ ​ខេត្ត​កំពង់ធំ​ ​ក៏​រង​ផល​ប៉ះពាល់​ផ្ទះ​សម្បែង​ ​២​ ​២​២​៥​ខ្នង​ ​សាលារៀន​ចំនួន​ ​៤​៣​សាលា​ ​និង​ផ្អាក​ដំណើរការ​សាលារៀន​ចំនួន​ ​១​៨​សាលា​។​ ​លើស​ពី​នេះ​ ​ប៉ះពាល់​វត្តអារាម​ ​៦​កន្លែង​ ​ប៉ះពាល់​ដំណាំរួមផ្សំ​ចំនួន​ ​១៨៧​ហិកតា​ ​និង​ប៉ះពាល់​ដំណាំស្រូវ​ចំនួន​ ​២​ ​៧​៥​០​ហិកតា​។​

​អភិបាល​ខេត្ត​បន្ត​ថា​ ​លើស​ពី​នេះ​ ​ប៉ះពាល់​ផ្លូវ​កៅស៊ូ​ចំនួន​ ​៣​ ​៥​៥​៥​ ​ម៉ែត្រ​ ​ប៉ះពាល់​ផ្លូវ​បេតុង​ចំនួន​ ​៣​៣​៤​ ​ម៉ែត្រ​ ​ប៉ះពាល់​ផ្លូវ​គ្រួស​ក្រហម​ចំនួន​ ​៥​១​.​៤​០​៥​ ​ម៉ែត្រ​ ​ប៉ះពាល់​ផ្លូវ​
ដី​ស​ ​៣​.​៤​៦​៥​ ​ម៉ែត្រ​ ​ប៉ះពាល់​ស្ពាន​បេតុង​ ​១​កន្លែង​ ​ស្ពាន​ឈើ​ ​៦​កន្លែង​ ​ព្រមទាំង​ខូច​ ​១​ ​និង​ប៉ះពាល់​លូ​កាត់​ផ្លូវ​ ​៨​៧​កន្លែង​។​

​លោក​ ​សុទ្ធ​ ​គឹម​កុ​ល​មុនី​ ​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ​បាន​បញ្ជាក់​ថា​ ​គិត​ត្រឹម​ថ្ងៃអង្គារ​ ​ស្ថានភាព​ទឹក​ក្នុង​ខេត្ត​កំពង់ធំ​ ​បន្ត​ឡើង​ថែម​តិចតួច​ ​ប៉ុន្តែ​បើ​មិន​មាន​ភ្លៀង​នៅ​ប៉ែក​ខាងលើ​នោះ​ទេ​ ​ទឹក​អាច​នឹង​ស្រក​ទៅ​វិញ​បាន​លឿន​។​

​លោក​បន្ថែម​ថា​ ​ទឹកជំនន់​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ធំ​ ​បាន​បណ្តាល​ឱ្យ​ប៉ះពាល់​ក្រុង​ ​និង​ស្រុក​ចំនួន​៩​ ​ដែល​បង្ក​ផល​ប៉ះពាល់​ដល់​ដំណាំ​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​។​

​លោក​ ​សុទ្ធ​ ​គឹម​កុ​ល​មុនី​ ​បញ្ជាក់​ថា​ ​គិត​ចាប់ពី​ថ្ងៃ​ទី​១​៦​ ​ដល់​ថ្ងៃ​ទី​២​៥​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​៣​ ​មាន​ខេត្ត​ចំនួន​៤​ ​បាន​រង​ផល​ប៉ះពាល់​ដោយសារ​ទឹកជំនន់​ទឹកភ្លៀង​ ​គឺ​មាន​ខេត្ត​កំពង់ធំ​ ​ក្រចេះ​ ​ត្បូងឃ្មុំ​ ​និង​ខេត្ត​ព្រះវិហារ​។​

​អ្នកនាំពាក្យ​បន្ថែម​ថា​៖​ ​«​ស្ថានភាព​ទឹកជំនន់​ក្នុង​ខេត្ត​ទាំង​៤​ ​មិនទាន់​មាន​សភាព​ធ្ងន់ធ្ងរ​ខ្លាំង​នៅឡើយ​ទេ​ ​ប៉ុន្តែ​កំពុង​យកចិត្តទុកដាក់​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​នេះ​ជាប្រចាំ​»​។​

​ឧត្តមសេនីយ៍ទោ​ ​សេង​ ​ធា​រិន​ ​មេបញ្ជាការ​រង​
​នាយ​សេនាធិការ​យោធភូមិភាគ​ទី​៥​ ​​ឱ្យ​ដឹង​ថា​ ​កម្លាំង​កងទ័ព​នៃ​យោធភូមិភាគ​ទី​៥​ ​ប្រមាណ​ជិត​២​ពាន់​នាក់​ ​បាន​ត្រៀម​គ្រប់ពេល​វេលា​ ​ដើម្បី​ចុះ​អន្តរាគមន៍​ជួយ​ដល់​ប្រជាពលរដ្ឋ​នៅ​ពេល​ជួប​គ្រោះ​មហន្តរាយ​ទឹកជំនន់​ ​ដែល​កើត​ឡើង​ជាយថាហេតុ​។​

លោក​​បញ្ជាក់​ថា​ ​ស្របតាម​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល​ ​ក៏​ដូច​ក្រសួង​ការពារ​ជាតិ​ ​គឺ​កម្លាំង​យោធា​នៃ​យោធភូមិភាគ​ទី​៥​ ​បាន​ធ្វើការ​ហ្វឹកហាត់​ជាប្រចាំ​លើ​ជំនាញ​ស​ង្រ្គោះ​បន្ទាន់​ ​ដើម្បី​ជួយ​ប្រជា​ព​រដ្ឋ​ឱ្យ​ទាន់ពេល​វេលា​នៅ​ពេល​ជួប​គ្រោះ​ធម្មជាតិ​ដូចជា​ ​ករណី​ខ្យល់​ក​ន្រ្តាក់ ​និង​ទឹកជំនន់​ ​ជាដើម​។​

​លោក​ឧត្តមសេនីយ៍​ទោ​បន្ថែម​ថា​ ​កងកម្លាំង​យោធា​ ​គឺ​មិន​ញញើត​ក្នុង​ការ​ចុះ​អន្តរាគមន៍​ជួយ​ស​ង្រ្គោះ​ប្រជាជន​ដែល​ជួប​គ្រោះ​មហន្តរាយ​នោះ​ទេ​ ​ទោះ​កើតឡើង​នៅ​ពេលយប់​ ​ឬ​ពេលថ្ងៃ​ក៏ដោយ​ ​ហើយ​កន្លងមក​កងកម្លាំង​យោធា​ ​ក៏​ប្រតិបត្តិការ​ចុះ​អន្តរាគមន៍​ជួយ​ប្រជាពលរដ្ឋ​ផង​ដែរ​។​

លោក​​ឧត្តមសេនីយ៍ទោ​បញ្ជាក់​ថា​ ​ក្រៅពី​មានការ​ត្រៀម​កម្លាំង​សម្រាប់​អន្តរាគមន៍​ជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​មហន្តរាយ​ ​យោធភូមិភាគ​ទី​៥​ ​ក៏មាន​ស​ម្ភារៈ ​និង​ឧបករណ៍​គ្រប់គ្រាន់​ ​ដើម្បី​ជួយ​ស​ង្រ្គោះឱ្យ​បាន​ទាន់ពេល​វេលា​ផង​ដែរ​។​

​កាលពី​ថ្ងៃចន្ទ​ ​លោក​ ​គន់​ ​គីម​ ​អនុប្រធាន​ទី​១​ ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះអន្តរាយ​ ​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​ ​និង​ផល​ប៉ះពាល់​ជំនន់​ទឹកភ្លៀង​នៅ​ឃុំ​ឈូក​ ​ស្រុក​ប្រាសាទ​សំបូរ​ ​ខេត្ត​កំពង់ធំ​ ​ដើម្បី​ត្រៀម​កម្លាំង​អន្តរាគមន៍​ឱ្យ​បាន​ទាន់ពេល​វេលា​។​

​លោក​ក៏បាន​ជំរុញ​ដល់​អាជ្ញាធរ​ដែនដី​ ​ភូមិ​ ​ឃុំ​ ​ស្រុក​ ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ ​ត្រូវ​យកចិត្តទុកដាក់​ដល់​ប្រជាពលរដ្ឋ​ ​ជាពិសេស​ត្រូវ​ត្រៀម​កងកម្លាំង​ ​និង​មធ្យោបាយ​គ្រប់​ប្រភេទ​ ​ដើម្បី​ដឹកជញ្ជូន​គ្រួសារ​រងគ្រោះ​ទៅកាន់​ទី​ទួល​សុវត្ថិភាព​ ​ក្នុង​ស្ថានភាព​ទឹកជំនន់​នៅតែ​បន្ត​កើន​ឡើង​។​

​កាលពី​ថ្ងៃអាទិត្យ​ ​ក្រសួង​ធនធាន​ទឹក​ ​និង​ឧតុនិយម​ ​បាន​ជូនដំណឹង​ថា​ ​មាន​សម្ពាធ​សកម្ម​មួយ​ ​ស្ថិត​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ ​នឹង​រំកិល​ចូល​មក​តំបន់​ព្រំប្រទល់​កម្ពុជា​-​ឡាវ​ ​រួច​បន្ត​ដំណើរ​ពី​កើតមក​លិច​ ​ស្រប​ជួរ​ភ្នំដងរែក​។​

​ដំណើរ​នៃ​សម្ពាធ​ទាប​សកម្ម​ខាងលើ​នេះ​ ​នឹង​បង្ក​ឱ្យ​តំបន់​ខ្ពង់រាប​ភាគ​ឦសាន​ ​ខ្ពង់រាប​ភាគ​ខាងជើង​ ​និង​តំបន់​ទំនាបកណ្តាល​ភាគ​ពាយ័ព្យ​ ​អាច​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន​ ​ចាប់ពី​ថ្ងៃ​ទី​២​៦​ ​ដល់​ថ្ងៃ​ទី​២​៨​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​៣​។​

​ក្រសួង​បញ្ជាក់​ថា​ ​ចំពោះ​តំបន់​មាត់​ស​មុ​ទ​ ​ចាប់ពី​ថ្ងៃ​ទី​២​៧​ ​ដល់​ថ្ងៃ​ទី​៣​០​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​៣​ ​អាច​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន​ ​លាយឡំ​ ​ជាមួយ​ខ្យល់​កន្ត្រាក់​។​ ​នៅ​លើ​ផ្ទៃ​សមុទ្រ​ ​មាន​ខ្យល់បក់​បោក​ខ្លាំង​ ​និង​រលក​ខ្ពស់​ៗ​៕

Related Posts

Previous Article

សាធារណរដ្ឋកូរ៉េជួយបណ្តុះបណ្តាលផ្នែកអប់រំតាមប្រព័ន្ធឌីជីថលដល់គ្រូបង្រៀនកម្ពុជា

Next Article

​យុទ្ធនាការ​ ​មិន​ប្រើប្រាស់​ប្លាស្ទិក​ ​បាន​ពង្រីក​ទៅ​កាន់​រោងចក្រ​ ​និង​សាលារៀន​ជាង​ ​១​ ​០​០​០​ ​នៅ​កម្ពុជា​