ជនមានពិការភាពត្រូវបានលើកកម្ពស់ឱ្យដំណើរការរោងចក្រកែច្នៃសំរាម

Khmer Times Share:

កម្មវិធីសេវាអភិវឌ្ឍន៍ជនពិការ (Disability Development Services Programme-DDSP) នៅកម្ពុជាបានរួមបញ្ចូល និងលើកកម្ពស់ដល់ជនមានពិការភាពក្នុងការកែច្នៃសំណល់រឹងទៅជារបស់របរប្រើប្រាស់ដែលអាចលក់បាន ធ្វើជាមធ្យោបាយបង្កើតប្រាក់ចំណូល។

យោងតាមលោក ប៉ែន ស៊ីណា នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលរួមរបស់ DDSP បានឱ្យដឹងថា អាជីវកម្មនេះត្រូវបានដំណើរការដោយក្រុមដែលមានសមាជិកចំនួន ១៩នាក់ ដែលក្នុងនោះមាន៨នាក់ជាជនមានពិការភាព។

ដោយបើកដំណើរការក្នុងខែសីហា ឆ្នាំ២០១៩ រោងចក្រកែច្នៃកាកសំណល់ឱ្យទៅជាជាវត្ថុប្រើប្រាស់ធ្វើពីប្លាស្ទិកដូចជា បន្ទាត់ ឥដ្ឋ ក្បឿង ប្រដាប់ក្មេងលេង ច្រវាក់សោ តុ និងកៅអី។

លោក ប៉ែន ស៊ីណា បាននិយាយថា ការកែច្នៃកាកសំណល់ប្លាស្ទិកកាត់បន្ថយផលប៉ះពាល់ដ៏គ្រោះថ្នាក់របស់វាទៅលើបរិស្ថាន និងសុខភាពមនុស្ស ខណៈបង្កើតប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ដល់ជនមានពិការភាព។

លោកបានបន្តទៀតថា វាជាអាជីវកម្មខ្នាតតូចមួយ ដែលមានម៉ាស៊ីនកែច្នៃសំណល់ប្លាស្ទិកតូចពីរ ប៉ុន្តែដោយមានការគាំទ្រពីសាធារណជន ខ្លួននឹងពង្រីកនៅពេលអនាគត។

នាយកមជ្ឈមណ្ឌលបានអំពាវនាវដល់សាធារណជនបន្តគាំទ្រផលិតផលរបស់ខ្លួន។ AKP-លឹម ណារី

Related Posts

Previous Article

រថយន្តអគ្គិសនីរបស់ចិនកំពុងទទួលបានប្រជាប្រិយភាពក្នុងប្រទេសកម្ពុជា

Next Article

អ្នក​ជំនាញ៖ ការ​កសាង​ច្រករបៀង​សេដ្ឋកិច្ច​ចំនួន​ពីរ​ជាមួយ​ប្រទេស​ចិន​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​លើក​កម្ពស់​សមត្ថភាព​អភិវឌ្ឍន៍​របស់​កម្ពុជា