កម្ពុជាទទួលបាន​​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ៣​លាន​នាក់​ក្នុង​រយៈពេល ​៧​ខែ​

Khmer Times Share:
ខាងក្នុងចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ Vinci

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ដែលបានចេញផ្សាយកាលពីថ្ងៃពុធបានអោយដឹងថា កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៣,០៣៧,៣៤៤ នាក់ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៣ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ពីចំនួន៣០៨ ភាគរយ ឬស្មើនឹង៧៤៣,៤៥៩នាក់ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយ​ការណ៍​បាន​បន្ត​ថា ប្រទេស​ថៃ​បាន​ឈរ​លើ​កំពូល​តារាង​ក្នុង​ចំណោម​ភ្ញៀវ​អន្តរជាតិ​ដែលមកកម្សាន្តនៅកម្ពុជា ​ក្នុង​អំឡុង​ខែ​មករា​ដល់​ខែកក្កដា​ឆ្នាំ​នេះ បន្ទាប់​មកមាន​​ប្រទេស​វៀតណាម និង​ចិន។

ប្រភពដដែលបានអោយដឹងថា ភ្ញៀវទេសចរអន្តរជាតិចំនួន ១,០៦៥,២៣៣ នាក់បានមកទស្សនាប្រទេសកម្ពុជាតាមផ្លូវអាកាស កើនឡើង ២៣៧ ភាគរយ ផ្លូវគោក ១,៩៧២,១១១ នាក់ និងផ្លូវទឹកកើនឡើង ៣៦២ភាគរយ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បាននិយាយថា “ផ្អែកលើតួលេខនេះ កម្ពុជារំពឹងថានឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិយ៉ាងតិច ៥ លាននាក់នៅឆ្នាំ ២០២៣” ដោយកត់សម្គាល់ថា កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិត្រឹមតែ ២,២៧ លាននាក់ក្នុងឆ្នាំ ២០២២។ Xinhua

Related Posts

Previous Article

កម្ពុជា​ជំរុញ​ការ​អភិវឌ្ឍន៍​ស្តង់ដារម្ហូប​អាហារ​

Next Article

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បញ្ជា​អាជ្ញាធរ​ដោះស្រាយបញ្ហា​កង្វះ​ទឹក​ធ្វើ​កសិកម្ម​នៅ​បាត់​ដំបង​