​ឯកឧត្តម​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយក​រដ្ឋ​ម​ន្រ្តី​បញ្ជាក់​ជាថ្មី​អំពី​គោល​នយោបាយ​ការបរទេស​របស់​កម្ពុជា​ ​ទៅកាន់​អង្គការសហប្រជាជាតិ​

Share:
​ឯកឧត្តម​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ថ្លែង​ទៅកាន់​គណៈប្រតិភូ​ក្នុង​មហាសន្និបាតអង្គការសហប្រជាជាតិ​។​ ​A​K​P​

​ក្នុងនាម​ជានា​យក​រដ្ឋ​ម​ន្រ្តី​ថ្មី​នៃ​កម្ពុជា​ ​ឯកឧត្តម​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​បញ្ជាក់​សារ​ជាថ្មី​អំពី​គោល​នយោបាយ​ការបរទេស​របស់​រាជរដ្ឋាភិបាល​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ទូទៅ​នៃ​សម័យប្រជុំ​លើក​ទី​៧​៨​ ​នៃ​មហាសន្និបាតអង្គការសហប្រជាជាតិ​ ​ដែល​ធ្វើឡើង​នៅ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ​ ​នា​រសៀល​ថ្ងៃ​ទី​២​២​ ​ខែកញ្ញា​ (​ម៉ោង​នៅ​ ញូ​យ៉​ក) ​ឬនៅ​ព្រឹក​ថ្ងៃ​ទី​២​៣​ ​ខែកញ្ញា​ (​ម៉ោង​នៅ​ភ្នំពេញ​)​។​

​ឯកឧត្តម​បណ្ឌិត​បាន​មានប្រសាសន៍ថា​ ​កម្ពុជា​នឹង​បន្ដ​ដើរ​លើ​មាគ៌ា​នយោបាយ​ការបរទេស​បច្ចុប្បន្ន​ដែល​ឯករាជ្យ​ ​អព្យាក្រឹត​ ​ផ្អែកលើ​វិធាន​ច្បាប់​ ​គោរព​គ្នា​ទៅវិញទៅមក​ ​ដោយ​ស្មើភាព​ ​និង​ប្រកាន់ខ្ជាប់​គោលការណ៍​ ​នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​ ​ដើម្បី​លើក​ក​ម្ពស់​ផល​ប្រយោជន៍ជាតិ​ ​ពង្រឹង​មិត្តភាព​ដែល​មានស្រាប់​ ​និង​កសាង​មិត្តភាព​បន្ថែម​ទៀត​។​

​ឯកឧត្តម​បណ្ឌិត​បាន​បន្ថែម​ទៀត​ថា​ ​កម្ពុជា​ប្រឆាំង​ដាច់ខាត​ ​ចំពោះ​ការ​គំរាម​ប្រើប្រាស់​ ​ឬ​ការប្រើប្រាស់​ ​កម្លាំង​ក្នុង​ទំនាក់ទំនង​អន្ដរជាតិ​ ​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ ​និង​ការឈ្លានពាន​រដ្ឋ​ឯករាជ្យ​ណាមួយ​។​

​ឯកឧត្តម​បណ្ឌិត​បាន​គូស​បញ្ជាក់​ថា​ ​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​នៅ​លើទឹក​ដី​របស់​ខ្លួន​ ​ដូច​មាន​ចែង​ច្បាស់​ក្នុង​រដ្ឋធម្មនុញ្ញ​។​ ​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​ប្រទេស​ណាមួយ​ ​ឬ​ក្រុម​ណាមួយ​ ​ប្រើប្រាស់​ទឹកដី​កម្ពុជា​ ​ប្រឆាំង​នឹង​ប្រទេស​ផ្សេងទៀត​ ​ហើយ​កម្ពុជា​ ​នឹង​ខិតខំ​បន្ថែម​ទៀត​ដើម្បី​ពង្រឹង​ ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ល្អជា​មួយ​ប្រជាជាតិ​ទូទាំង​ពិភពលោក​ ​តាមរយៈ​ក្របខ័ណ្ឌ​ទ្វេភាគី​ ​តំបន់​ ​និង​អន្ដរជាតិ​ ​ដើម្បី​រួមចំណែក​ដល់​សន្ដិភាព​ ​សន្ដិសុខ​ ​ស្ថិរភាព​ ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ​និង​វិបុលភាព​រួម​របស់យើង​។​

​ឯកឧត្តម​បណ្ឌិត​បាន​សង្កត់ធ្ងន់​ថា​ ​ក្នុងនាម​ជា​ប្រទេស​បញ្ជូន​កងទ័ព​មួក​ខៀវ​ ​កម្ពុជា​គាំទ្រ​យ៉ាង​ពេញទំហឹង​ការ​បង្កើន​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ (O​D​A​) ​សម្រាប់​ទ្រទ្រង់​សកម្មភាព​កសាង​សន្ដិភាព​។​ ​កម្ពុជា​មានការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ ​ចំពោះ​ប្រតិបត្តិការ​រក្សា​សន្ដិភាព​ដើម្បី​រួមចំណែក​ដល់​ ​សន្ដិភាព​ ​សន្ដិសុខ​ ​និង​ស្ថិរភាព​អន្ដរជាតិ​ ​ដែល​ជា​កត្តា​ចាំបាច់​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​ ​Hen​g​ ​Pan​h​a​ – ​A​K​P​

Related Posts

Previous Article

​កម្ពុជា​បង្ហាញ​នូវ​យុទ្ធសាស្ត្រ​បញ្ចកោណ​ដល់​សម័យប្រជុំ​លើក​ទី​៧​៨​ ​នៃ​មហាសន្និបាតអង្គការសហប្រជាជាតិ​ ​នៅ​ទីក្រុង​ញូ​វ​យ៉​ក

Next Article

ប្រធានាធិបតី​ចិន​ប្តេជ្ញា​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​កម្ពុជា​