ក្រុមឆបោកតាមអនឡាញត្រូវបានចាប់ខ្លួននៅ​កម្ពុជា

Khmer Times Share:
នាយឧត្តមសេនីយ៍ Surachet និងក្រុមការងារបានជួបជាមួយ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅទីស្នាក់ការអគ្គស្នងការនគរបាលជាតិ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការតាមចាប់ជនសង្ស័យ ដែលអាជ្ញាធរថៃកំពុងតាមចាប់ខ្លួន។ Thai police

អាជ្ញាធរ​ថៃ​បាន​របំបែកករណីសំណុំរឿង​ក្រុមជនពាលមួយ​ក្រុម​ដែលពាក់ព័ន្ធនឹង​ការ​ឆបោក​ជនរងគ្រោះ ដែលបណ្តាលអោយមានអំពើ​ឃាតកម្ម​ក្នុង​គ្រួសារ​មួយ។ បុគ្គល​ចំនួន​៤​នាក់​ដែល​គេ​ជឿ​ថា​ជា​បណ្តាញ​ឧក្រិដ្ឋកម្មដ៏​ធំដែលមានគ្នា​ជាង​៣០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្រុង​ប៉ោយប៉ែត​។

ក្រុមជនល្មើសដែលដឹកនាំដោយបុរសម្នាក់ឈ្មោះ Supol Wongwian បានធ្វើសកម្មភាពដោយមានតួនាទីជាអ្នកគ្រប់គ្រងការហៅទូរស័ព្ទទៅជនរងគ្រោះ ខណៈដែលនារីវ័យក្មេងបីនាក់គឺ Nisarat Sukasem, Kanokporn Kraisuk និង Kornkanok Singthit ជាអ្នកទទួលខុសត្រូវក្នុងការហៅទូរស័ព្ទ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់ពីបទ​ពាក់ព័ន្ធ​នឹង​​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ការ​ឆបោក និង​ឧក្រិដ្ឋតាមកម្ម​កុំព្យូទ័រ។ ពួក​គេ​នឹង​ត្រូវ​និរទេសត្រឡប់​ទៅ​ប្រទេស​ថៃ ដើម្បី​ប្រឈម​មុខ​នឹង​នីតិវិធី​ច្បាប់។ អាជ្ញាធរ​បាន​រឹបអូស​វត្ថុ​តាង​សំខាន់ៗ​រួម​មាន ទូរស័ព្ទ​ដៃ កាត​អេធីអឹម សៀវភៅ​ធនាគារ និង​សាច់ប្រាក់​ប្រមាណ ២៤០,០០០ បាត ដែលជា​ភស្តុតាង​បន្ថែម​ទៀត​នៃ​ការ​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​ឆបោក​នេះ។

យោងតាមលោក Surachat អគ្គស្នងការរងនគរបាលជាតិ ការចាប់ខ្លួនបុគ្គលទាំងបួននាក់នៅកម្ពុជា បណ្តាលមកពីករណីសោកនាដកម្មមួយដែលបានកើតឡើងនៅខេត្តសាមុតប្រាកានប្រទេសថៃ។ កាលពីថ្ងៃទី២៨ ខែសីហា បុរសម្នាក់ឈ្មោះ Sanit Dokmai បានសម្លាប់ប្រពន្ធអាយុ ៤៤ឆ្នាំ និងកូនពីរនាក់ដែលមានអាយុ៩ និង ១៣ឆ្នាំ ដោយសារជាប់បំណុលគេច្រើន។ បំណុល​នេះ​​ កើតឡើងមកពី Sanit ធានា​ទិញ​រថយន្ត​ឱ្យ​មនុស្សម្នាក់​ដែល​នាំ​ឱ្យ​មាន​បន្ទុកបំណុលកាន់តែច្រើន។

ដើម្បីកាត់បន្ថយភាពតានតឹងផ្នែកហិរញ្ញវត្ថុរបស់ពួកគេ ប្រព័ន្ធរបស់Sanitមានឈ្មោះថា Wipaporn Racha បានខ្ចីប្រាក់យ៉ាងច្រើនតាមអនឡាញរហូតដល់ ១,៧ លានបាត។ បំណុលបានក្លាយទៅជាបន្ទុកដ៏ធ្ងន់សម្រាប់ Sanit ដែលទីបំផុតនាំឱ្យមានអំពើកម្មឃាតកម្ម និងការធ្វើអត្តឃាត។ ខណៈដែលSanit នៅរស់រានមានជីវិត គាត់បានរងរបួសយ៉ាងធ្ងន់ធ្ងរ រួមទាំងស្នាមរបួសត្រង់ក និងកដៃផងដែរ។

អាជ្ញាធរ​បាន​ចាប់​ខ្លួន​មនុស្ស ១៦ នាក់​រួច​ហើយ​ក្នុង​ចំណោម​សមាជិក ៣០ នាក់​នៃ​បណ្តាញ​ឆបោក​របស់​ក្រុមជនពាល។ ការចាប់ខ្លួនរួមមានម្ចាស់គណនីធនាគារ ដែលទទួលខុសត្រូវចំពោះការដកប្រាក់ អ្នករក្សាបញ្ជីគណនី និងអ្នកបោកប្រាស់មួយចំនួនទៀត។ ទោះជាយ៉ាងនេះក្តី មេខ្លោងពីររូបមកពីប្រទេសចិន នៅមិនទាន់រកឃើញនៅឡើយ ដែលអាជ្ញាធរបន្តខិតខំប្រឹងប្រែង ដើម្បីតាមចាប់ខ្លួនពួកគេ។

អគ្គស្នងការរងនគរបាលជាតិថៃ បានធានាដល់សាធារណជនថា អាជ្ញាធរកំពុងធ្វើសកម្មភាពតាមចាប់ជនសង្ស័យដែលនៅសេសសល់។ ការចាប់ខ្លួនដែលធ្វើឡើងរហូតមកដល់ពេលនេះ រួមទាំងការចាប់ខ្លួននាពេលថ្មីៗនេះនៅក្រុងប៉ោយប៉ែត ដែលបានបង្ហាញពីវិសាលភាពប្រតិបត្តិការឧក្រិដ្ឋកម្មអន្តរជាតិនេះ។ សកម្មភាពរបស់ក្រុមឆបោកមិនត្រឹមតែបានធ្វើឱ្យប៉ះពាល់ដល់ផ្នែកហិរញ្ញវត្ថុរបស់ជនរងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំអោយមានឃាតកម្មក្នុងគ្រួសារនៅសាមុតប្រាកាន។

លោកបានបន្តថា “យើងប្ដេជ្ញាថានឹងនាំខ្លួនក្រុមជនពាលទាំងអស់មកកាត់ទោស និងទប់ស្កាត់មិនឱ្យជនស្លូតត្រង់ក្លាយជាជនរងគ្រោះទៀតនោះទេ។ ការស៊ើបអង្កេតរបស់យើងបានរកឃើញពីផលប៉ះពាល់ដែលបណ្តាលមកពីសកម្មភាពរបស់ពួកគេដូចដែលបានឃើញនៅក្នុងឃាតកម្មលើគ្រួសារមួយនេះ។ យើងនឹងបន្តសហការ ជាមួយសមភាគីអន្តរជាតិ ដើម្បីធានាថា ពួកគេទទួលខុសត្រូវចំពោះមុខច្បាប់។

Related Posts

Previous Article

​អាជ្ញាធរ​អប្សរា​បញ្ជាក់​ថា​ការ​ប​ម្លាស់​ទី​ពលរដ្ឋ​ទៅ​តំបន់​រុន​តា​ឯក​គឺ​មាន​ការសិក្សា​បាន​ច្បាស់លាស់​

Next Article

អ្នក​ជំនាញនៅ​កម្ពុជា​បានលើកឡើង​ថា ចិន​មាន​សារៈសំខាន់​ក្នុង​ការ​ការពារ​ផលប្រយោជន៍​ប្រទេស​កំពុង​អភិវឌ្ឍន៍