​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ ​ត្រូវការ​ឈាម​ច្រើន​ ​និង​បន្ត​អំពាវនាវ​ឱ្យ​ជួយ​បរិច្ចាគ​

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
​ស្ត្រី​ជា​ម្ដាយ​នាំ​កូន​មក​ពិនិត្យ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ឆា ​កាលពី​ថ្មីៗ​កន្លងទៅ​។​ ​ខ្មែរ​ថា​ម​ស៍​៖​ ​P​e​i​rr​e​ Ro​us​s​e​l

​ចាប់ពី​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៣​ ​រហូតដល់​បច្ចុប្បន្ន​ ​មន្ទីរពេទ្យ​គន្ធ​បុប្ឆា ​មាន​តម្រូវ​ការ​ឈាម​កើន​ឡើង​ខ្ពស់​ចាប់ពី​ចន្លោះ​៨​០​ប្លោក​ ​ដល់​៩​០​ប្លោក​ ​ក្នុងមួយថ្ងៃ​ដើម្បី​ជួយសង្គ្រោះ​កុមារ​ពី​ជំងឺគ្រុនឈាម​ ​និង​ការវះកាត់​ទូទៅ​។​

​វេជ្ជបណ្ឌិត​ តឹ​ត​ ​លី​វណ្ណា​រ៉ា​ ​អនុ​ប្រធានមន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ភ្នំពេញ​ ​បាន​ឱ្យ​ដឹង​ថា​ ​ចាប់ពី​ខែ​ឧសភា​ ​រហូតដល់​បច្ចុប្បន្ន​ ​មន្ទីរពេទ្យ​គន្ធ​បុប្ឆា ​គឺ​មាន​តម្រូវ​ការ​ឈាម​កើន​ឡើង​ខ្លាំង​ ​ដែល​ជាមធ្យម​ត្រូវការ​ប្រើ​ឈាម​អស់​៩​០​ប្លោក​ ​ក្នុងមួយថ្ងៃ​។​

​វេជ្ជបណ្ឌិត​បញ្ជាក់​ថា​ ​ការ​កើន​ឡើង​ខ្ពស់​ក្នុងរយៈពេល​ចុងក្រោយ​នេះ​ ​គឺ​ដោយសារ​មានការ​កើន​ឡើង​ច្រើន​នូវ​ជំងឺគ្រុនឈាម​ធ្ងន់​ៗ​ ​ដែល​ករណី​ខ្លះ​ត្រូវការ​បញ្ចូល​ឈាម​ ​និង​ប្លា​ស្មា​រ​ពី​១​០​ ​ទៅ​១​៥​ប្លោក​។​

​វេជ្ជបណ្ឌិត​បន្ថែម​ថា​៖​ ​«​ក្រៅពី​តម្រូវ​ការ​ឈាម​សម្រាប់​សង្គ្រោះ​ព្យាបាល​ជំងឺគ្រុនឈាម​ ​ក៏មាន​ករណី​ជាច្រើន​ទៀត​ដូចជា​ ​ការវះកាត់​ទូទៅ​ ​វះកាត់​បេះដូង​ ​ជំងឺ​មហារីក​ឈាម​ ​សម្រាល​កូន​ដោយ​វះកាត់​ ​និង​ស្រ្តី​ឆ្លងទន្លេ​មាន​បញ្ហា​ធ្លាក់ឈាម​ធ្ងន់ធ្ងរ​ ​ព្រមទាំង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ​ៗ​ ​ជាដើម​»​។​

​វេជ្ជបណ្ឌិត​បន្ត​ថា​ ​ដោយសារ​តម្រូវ​ការ​ឈាម​កើន​ឡើង​ខ្លាំង​ ​ដើម្បី​ប្រើប្រាស់​ជួយសង្គ្រោះ​អាយុជីវិត​កុមារ​ ​និង​ស្រ្តី​មានផ្ទៃពោះ​ ​មន្ទីរពេទ្យ​ត្រូវការ​ឈាម​ជាមធ្យម​ចន្លោះ​ពី​ ​៨​០​ ​ទៅ​ ​៩​០​ប្លោក​ ​ក្នុងមួយថ្ងៃ​ ​ប៉ុន្តែ​បច្ចុប្បន្ន​ ​ចំនួន​អ្នកបរិច្ចាគ​ឈាម​មានការ​ថយ​ចុះ​។​

​វេជ្ជបណ្ឌិត​ តឹ​ត​ ​លី​វណ្ណា​រ៉ា​ ​និយាយ​ថា​ ​ចំនួន​អ្នកបរិច្ចាគ​ឈាម​មានការ​ថយ​ចុះ​បែប​នេះ​ ​បាន​ធ្វើ​ឱ្យ​ស្តុក​ឈាម​ក្នុង​ម​ន្ទី​ពេទ្យ​គន្ធ​បុប្ផា​ ​ក៏​មានការ​ថយ​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​ផង​ដែរ​។​

​អនុ​ប្រធានមន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ភ្នំពេញ​ ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ ​ជាពិសេស​យុវជន​ ​ចូលរួម​បរិច្ចាគ​ឈាម​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ ​ដើម្បី​មន្ទីរពេទ្យ​មាន​ស្តុក​ឈាម​គ្រប់គ្រាន់​សម្រាប់​ជួយសង្គ្រោះ​អ្នកជំងឺ​នៅ​កម្ពុជា​។​

​វេជ្ជបណ្ឌិត​ ​រស់​ ​សីល​វ៉ា​ ​នាយក​ប្រតិបត្តិ​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​ ​បាន​លើកឡើង​ថា​ ​រាល់​ការ​លើក​ក​ម្ពស់​សុខុមាលភាព​កុមារ​ ​គឺ​មាន​សារៈសំខាន់​ក្នុង​ការ​កសាង​ធនធានមនុស្ស​នៅ​កម្ពុជា​ ​ដើម្បី​ជា​ទំពាំងស្នងឫស្សី​សម្រាប់​ប្រទេសជាតិ​ទាំង​បច្ចុប្បន្ន​ ​និង​អនាគត​។​

​វេជ្ជបណ្ឌិត​បញ្ជាក់​ថា​៖​ ​«​បច្ចុប្បន្ន​ ​មន្ទីរពេទ្យ​ក៏​កំពុង​សាងសង់​អគារ​សម្ភព​ថ្មី​មួយ​ ​ដែល​មាន​គ្រែ​សម្រាក​ចំនួន​ ​១​២​០​គ្រែ​ ​នៅ​មន្ទីរពេទ្យ​ជ័យ​វរ័្ម​នទី​៧​ ​ខេត្ត​សៀមរាប​ ​និង​បាន​ពង្រីក​បន្ថែម​លើ​ការ​ព្យាបាល​ជំងឺ​មហារីក​ផ្សេងៗ​លើ​កុមារ​ ​តាមវិធី​ព្យាបាល​ដោយ​ថ្មាំ​គីមី​ផង​ដែរ​»​។​

​សាស្ដ្រាចារ្យ​ ​គី​ ​ស​ន់​ទី​ ​ប្រធានមន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ភ្នំពេញ​ ​ធ្លាប់​ឱ្យ​ដឹង​កាលពី​ថ្មីៗ​នេះ​ថា​ ​ក្នុងរយៈពេល​៥​ខែ​ ​ឆ្នាំ​២​០​២​៣​ ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ ​មាន​កុមារ​ឈឺ​ចំនួន​ ​៣​២​០​,​៩​២​១​នាក់​ ​ត្រូវ​បាន​ពិនិត្យ​ព្យាបាល​ ​នៅ​ក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​ ​គឺ​បាន​​កើន​ ​៥​២​ភាគរយ​ ​បើ​ធៀប​កាលពី​ឆ្នាំ​២​០​២​២​។​

​វេជ្ជបណ្ឌិត​បន្ថែ​ថា​ ​ចំពោះ​កុមារ​មាន​ជំងឺ​ធ្ងន់​មាន​ចំនួន​ ​៧​៤​,​៩​៧​៥​នាក់​ ​ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ ​គឺ​បាន​កើន​ ​១​០​៨​ភាគរយ​ ​ច្រើនជាង​កាលពី​ឆ្នាំ​២​០​២​២​។​

​វេជ្ជបណ្ឌិត​បន្ត​ថា​ ​យ៉ាងហោច​មាន​កុមារ​ចំនួន​ ​៣​៧​៥​នាក់​ ​មាន​ជំងឺគ្រុនឈាម​ធ្ងន់ធ្ងរ​ ​និង​កុមារ​ចំនួន​ ​១​០​,​៣​៩​១​នាក់​ ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ទទួល​វះកាត់​ផ្នែក​ទូទៅ​។​ ​វេជ្ជបណ្ឌិត​ថ្លែង​ថា​ ​ចំពោះ​ការវះកាត់​បេះដូង​ ​និង​ភ្ជិត​ប្រហោង​បេះដូង​តាម​សរសៃឈាម​ ​ទាំង​នៅ​គន្ធ​បុប្ផា​ខេត្ត​សៀមរាប​ ​និង​ភ្នំពេញ​ ​គឺ​មាន​ចំនួន​ ​៣​៦​៧​នាក់​។​

​ចំពោះ​ផ្នែក​សម្ភព​នៃ​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី​៧​ (​គន្ធ​បុប្ផា​ទី​៣​) ស្រ្តី​មានផ្ទៃពោះ​ចំនួន​ ​៤​២​,​០​៩​៥​ករណី​ ​បាន​មក​ពិនិត្យ​តាមដាន​ផ្ទៃពោះ​ ​និង​ព្យាបាល​ ​នៅ​ក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​នៃ​មន្ទីរសម្ភព​ ​និង​សម្រាល​កូន​បាន​ចំនួន​ ​៨​,​៣​១​៩​នាក់​ ​គឺ​កើន​ ​៣​៥​ភាគរយ​ ​បើ​ធៀប​នឹង​ឆ្នាំ​២​០​២​២​។​

​ករណី​អត្រា​មរណភាព​កុមារ​ក្នុង​មន្ទីរពេទ្យ​ ​គឺ​មានត្រឹមតែ​ ​០​.​៤​ភាគរយ​ប៉ុណ្ណោះ​។​ ​សម្រាប់​ការ​ចំណាយ​ថវិកា​ក្នុងរយៈពេល​៥​ខែ​ ​នៃ​ឆមាស​ទី​១​ ​ក្នុង​ឆ្នាំ​២​០​២​៣​ ​គឺ​សរុប​មាន​ចំនួន​ ​១​៤​,​៣​៤​៨​,​៨​៥​៩​ដុល្លារ​។​

​វេជ្ជបណ្ឌិត​ ​លាង​ ​ឫទ្ធា​ ​ប្រធាន​កម្មវិធី​ជាតិ​ប្រយុទ្ធ​ជំងឺគ្រុនឈាម​ ​បាន​ឱ្យ​ដឹង​ថា​ ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​កើត​ជំងឺគ្រុនឈាម​នៅ​កម្ពុជា​មាន​ជាង​ ​៩​០​០​០​ករណី​ ​ក្នុង​នោះ​មាន​ ​២​២​ករណី​ ​បាន​ស្លាប់​ ​ក្នុងរយៈពេល​ជាង​៦​ខែ​ ​ដើម​ឆ្នាំ​២​០​២​៣​។​

​វេជ្ជបណ្ឌិត​បន្ថែម​ថា​ ​តួលេខ​អ្នកជំងឺ​ខាងលើ​នេះ​ ​កើន​ឡើងជា​ង​ ​៥​០​០​០​ករណី​ ​បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២​០​២​២​ ​មានត្រឹមតែ​ជាង​ ​៤​០​០​០​ករណី​ប៉ុណ្ណោះ​ ​ដោយ​ក្នុង​នោះ​មាន​ ​១​០​ករណី​បាន​ស្លាប់​។​

​វេជ្ជបណ្ឌិត​ ​លាង​ ​ឬ​ទ្ធា ​ថ្លែង​ថា​ ​ប្រជាពលរដ្ឋ​ដែល​កើត​ជំងឺគ្រុនឈាម​ច្រើនជាង​ ​គឺ​នៅ​រាជធានី​ភ្នំពេញ​ ​ខេត្ត​កណ្ដាល​ ​ត្បូងឃ្មុំ​ ​សៀមរាប​ ​និង​ខេត្ត​បន្ទាយ​មានជ័យ​៕​

Related Posts

Previous Article

កម្ពុជា​ថ្លែងអំណរគុណចំពោះ​ការ​គាំទ្រ​របស់​ប្រទេស​ចិន និងប្រកាន់ខ្ជាប់​ចំពោះ​គោលនយោបាយ​ចិន​តែមួយ

Next Article

​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​ល្បែងភ្នាល់​អន​ឡា​ញ​នៅ​ប៉ោយ​ប៉ែត​ត្រូវ​ដកចេញ​បន្ទាប់ពី​មាន​ប្រតិកម្ម​ពី​ពលរដ្ឋ​