​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​កំពុង​ទប់​ស្កាត់​ការ​រីក​រាលដាល​ជំងឺ​ហ្សុីកា​ ​បន្ទាប់ពី​​​រក​ឃើញ​ករណី​ថ្មី​នៅ​ខេត្ត​កំពង់ធំ​

​ត​ន​ ​វិបុល​ / Khmer Times Share:
​វី​រុ​ស​ហ្ស៊ី​កា​ឆ្លងតាម​រយៈ​មូស​ខ្លា​។​ ​ ​ ​ រូបភាព​៖​ ​WHO​

 

​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ (C​D​C) ​បាន​អះអាង​ថា​ ​ពួកគេ​កំពុង​ទប់​ស្កាត់​ការ​រីក​រាលដាល​ជំងឺ​ហ្ស៊ី​កា​ក្នុង​សហគមន៍​ ​បន្ទាប​់ពី​​​រក​ឃើញ​ករណី​ថ្មី​មួយ​លើ​ក្មេងស្រី​អាយុ​៧​ឆ្នាំ​ម្នាក់​ ​រស់នៅ​ភូមិ​ព​ពេ​ជ​ ​ឃុំ​ចុង​ដូង​ ​ស្រុក​បារាយណ៍​ ​ខេត្ត​កំពង់ធំ​។​

​ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ពីម្សិលមិញ​ថា​ ​ខ្លួន​បាន
​រក​ឃើញ​កុមារី​អាយុ​៧​ឆ្នាំ​ម្នាក់​ឆ្លង​ជំងឺ​
ហ្ស៊ី​កា​ ដែ​ល​រស់នៅ​ភូមិ​ព​ពេជ​ ​ឃុំ​ចុង​ដូង​ ​ស្រុក​បារាយណ៍​ ​ខេត្ត​កំពង់ធំ​។​

​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា​ ​កុមារី​នោះ​បាន​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​បង្អែក​បារាយណ៍​-​ស​ន្ទុ​ក​ ​នៅ​ផ្នែក​សង្គ្រោះ​បន្ទាន់​កុមារ​ ​កាលពី​ថ្ងៃ​ទី​១​៨​ ​ខែកញ្ញា​ ​ដោយ​រោគ​សញ្ញា​ក្ដៅខ្លួន​ខ្លាំង​ ​ក្អួត​ ​និង​រាក​ ​ហើយ​ពេល​គ្រូពេទ្យ​ធ្វើ​តេ​ស្ដ​គ្រុនឈាម​ ​តែ​ទទួល​លទ្ធផល​អវិជ្ជមាន​។​ ​នៅ​ថ្ងៃ​ទី​២​០​ ​ខែកញ្ញា​ ​
ឆ្នាំ​២​០​២​៣​ ​ក្រុម​គ្រូពេទ្យ​បាន​យក​វត្ថុ​វិភាគ​ផ្ញើរ​ទៅ​វិទ្យាស្ថាន​ប៉ា​ស្ទ័​រ​ ​ប៉ុន្តែ​លទ្ធផល​បញ្ជាក់​វិជ្ជមាន​ហ្ស៊ី​កា​។​ ​បច្ចុប្បន្ន​ក្មេងស្រី​នោះ​មាន​ភាព​ធូរ​ស្រាយ​ពី​ជំងឺ​ហើយ​។​

​ក្រសួង​បាន​និយាយ​ថា​ ​វី​រុ​ស​ហ្ស៊ី​កា​ឆ្លង​
ម​ក​មនុស្ស​តាមរយៈ​មូស​ខ្លា​ដែល​មាន​ផ្ទុក​វី​រុ​ស​
ហ្ស៊ី​កា​ខាំ​។​ ​ប្រភេទ​មូស​ខ្លា​នេះ​គឺ​ដូចគ្នានឹង​មូស​ខ្លា​ដែល​ផ្ទុក​វី​រុ​ស​ជំងឺគ្រុនឈាម​និង​គ្រុន​
ឈីក​។​ ​ជំងឺ​ហ្ស៊ី​កា​អាច​ឆ្លងតាម​ការ​រួម​ភេទ​ជាមួយ​អ្នក​ផ្ទុក​វី​រុ​ស​ហ្ស៊ី​កា​ ​ពីព្រោះ​វី​រុ​ស​នេះ​មាន​នៅ​ក្នុង​ទឹក​កាម​ ​ឈាម​ ​ទឹក​នោម​ ​ទឹក​ភ្លោះ​ ​ទឹក​មាត់​ ​ព្រម​ទាំង​សារធាតុ​រាវ​រាងកាយ​ក្នុង​ខួរ​ក្បាល​និង​ខួរ​ឆ្អឹងខ្នង​។​ ​វី​រុ​ស​ហ្ស៊ី​កា​ឆ្លង​ពី​ម្ដាយ​ទៅ​កូន​ក្នុងកំលុង​មាន​ផ្ទៃពោះ​និង​នៅ​ពេល​សម្រាល​។​

​ជា​ធម្មតា​ ​វី​រុ​ស​
ហ្ស៊ី​កា​បណ្តាល​ឱ្យ​មាន​ជំងឺ​ហ្ស៊ី​កា​ស្រាល​មិន​ធ្ងន់ធ្ងរ​ទេ​ ​ដែល​ចេញ​រោគសញ្ញា​ពី​ពីរ​ទៅ​បី​ថ្ងៃ​ ​បន្ទាប់​ពី​មនុស្ស​ម្នាក់​ត្រូវ​ខាំ​ដោយ​មូស​ខ្លា​ដែល​ផ្ទុក​
វី​រុ​ស​ហ្ស៊ី​កា​។​ ​រោគសញ្ញា​ទូទៅ​ ​មាន​ដូចជា​គ្រុនក្ដៅ​ស្ទិ​ញ​ៗ​ ​និង​កន្ទួល​ក្រហម​លើ​ស្បែក​ ​អ្នកខ្លះ​ទៀត​អាច​នឹង​មាន​ភ្នែក​ឡើងក្រហម​ ​ឈឺ​សាច់ដុំ​ ​ឈឺ​សន្លាក់​ ​និង​អស​់កម្លាំង​ជាដើម​។​

​រោគសញ្ញា​ទាំងនេះ​ ​ជា​ធម្មតា​អាច​ជា​សះស្បើយ​ក្នុងរយៈពេល​ពី​ពីរ​ទៅ​ប្រាំ​ពីរ​ថ្ងៃ​ ​ហើយ​អត្រា​ស្លាប់​មាន​ក​ម្រិ​ត​តិចតួច​ណាស់​។
​គេ​បាន​ប៉ាន់ប្រមាណ​ថា​ ​៨​០​ភាគរយ​នៃ​មនុស្ស​ដែល​បាន​ឆ្លង​វី​រុ​ស​នេះ​មិនបាន​បង្ហាញ​រោគសញ្ញា​អ្វី​ទេ​។​ ​មាន​ករណី​តិចតួច​ ​បំផុត​ដែល​អាច​វិវត្ត​ទៅជា​ទន់ដៃទន់ជើង​ ​ហើយ​បើ​កើត​មាន​លើ​ស្ត្រី​មានផ្ទៃពោះ​ ​គឺ​អាច​ទារក​ស្លាប់​ក្នុង​ផ្ទៃ​ ​ឬ​ក្បាល​ទារក​អាច​តូច​ជាង​ធម្មតា​។​

​ក្រសួង​បាន​ណែនាំ​ថា​ ​ក្នុង​ករណី​រោគ​សញ្ញា​កាន់​តែ​ធ្ងន់ធ្ងរ​ ​សូម​ស្វែង​រក​ការ​ពិគ្រោះ​ជំងឺ​ជាមួយ​គ្រូពេទ្យ​នៅ​តាម​មណ្ឌលសុខភាព​ឬ​មន្ទីរពេទ្យ។​ ​រោគវិនិច្ឆ័យ​ ​គឺ​ធ្វើតាម​រយៈ​មន្ទីរ​ពិសោធន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​រួម​មាន​មន្ទីរ​ពិសោធន៍​នៅ​វិទ្យាស្ថាន​
សុខភាព​សាធារណៈ​ ​និង​វិទ្យាស្ថាន​ប៉ា​ស្ទ័​រ​កម្ពុជា​ ​ដែល​ទើប​អាច​ធ្វើ​តេ​ស្ត​រ​កវី​រុ​ស​ហ្ស៊ី​កា​បាន​។​ ​បច្ចុប្បន្ន​មិន​មាន​វ៉ាក់សាំង​ដែល​អាច​ប្រើ​សម្រាប់​បង្ការ​ជំងឺ​នេះ​នៅឡើយ​ទេ​។​

​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​ពី​ថ្ងៃសៅរ៍​ថា​ ​ម​ន្រ្តី​ក្រុម​ឆ្លើយ​តប​បន្ទាន់​គ្រប់ជាន់ថ្នាក់​និង​មន្ត្រី​ជំនាញ​មក​ពី​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ (C​D​C) ​កំពុង​ចុះ​ទប់​ស្កាត់​ការ​រីក​រាលដាល​និង​អ​ង្គេ​ត​
ស្រាវជ្រាវ​រក​ប្រភព​ចម្លង​ ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ក្នុង​សហគមន៍​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​។​

​លោក​ ​លី​ ​សូ​វ៉ាន់​ ​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ ​បាន​បញ្ជាក់​ពី​ម្សិលមិញ​ថា​៖​ ​«​មក​ដល់​ពេល​នេះ​មិន​មាន​រក​ឃើញ​ករណី​ថ្មីទៀត​ទេ​»​។​

​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ ​បាន​សង្កត់​ធ្ងន់​ថា​៖​ ​«​ការ​ឆ្លង​មេរោគ​ហ្ស៊ី​កា​កំលុង​ពេល​មាន​ផ្ទៃពោះ​អាច​បណ្តាល​ឱ្យ​ទារក​កើតមក​មាន​ក្បាល​តូច​ (​micro​c​e​p​h​a​l​y​) ​និង​ភាព​មិន​ប្រក្រតី​ពី​កំណើត​ផ្សេងទៀត​ ​ក៏ដូចជា​ការ​កើត​មិន​គ្រប់ខែ​ ​និង​ការ​រលូតកូន​»​។​

​ក្រសួង​សុខាភិបាល​ ​និង​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ ​បាន​អំពាវនាវ​ដល់​ប្រជាជន​ ​ជាពិសេស​កុមារ​តូច​ ​និង​ស្រ្តី​មាន​ផ្ទៃពោះ​ថា​ ​ការ​បង្ការ​ដែល​ល្អ​បំផុត​ពី​ជំងឺ​ហ្ស៊ី​កា​ ​គឺ​ត្រូវ​អនុវត្ត​ដូច​នឹង​ការ​បង្ការ​ជំងឺគ្រុន​ឈាម​និង​គ្រុន​ឈី​ក​ ​ដោយ​ការ​ការពារ​ខ្លួន​កុំ​មូស​ខ្លា​ខាំ​ ស្ត្រី​ដែល​មានផ្ទៃពោះ​ ​ឬ​មាន​ផែនការ​នឹង​មាន​ផ្ទៃពោះ​ ​និង​ដៃគូ​រួមភេទ​របស់​គាត់​រឹត​តែ​ត្រូវ​មាន​ការប្រុងប្រយ័ត្ន​បន្ថែម​ទៀត​ ​ដើម្បី​ការពារ​ខ្លួន​ពី​មូស​ខ្លា​ដែល​មាន​ផ្ទុក​
វី​រុ​ស​ហ្ស៊ី​កា​ខាំ​ ​និង​ការ​ចម្លង​តាម​ការ​រួម​ភេទ​។​

​ក្រសួងសុខាភិបាល​ឆ្លង​ផ្ដល់​លេខ​១១៥​ ​ដើម្បី​ទាក់ទង​សួរ​ព័ត៌មាន​បន្ថែម​អំពី​ជំងឺ​
ហ្ស៊ី​កា​ ​ឬ​ទាក់ទង​លោក​វេជ្ជបណ្ឌិត​ ​លាង​ ​ឬ​ទ្ធី ​ដែល​ជា​មន្ត្រី​ជំនាញ​ ​តាមរយៈ​លេខទូរសព្ទ​ ​០​១​២​ ​៧​១​៥​ ​៦​៦​៦​ ​ឬ​អុីម៉ែ​ល​ r​it​heal​e​an​g​@​g​mail​.​co​m​។​

​របាយការណ៍​​​​ក្រសួងសុខាភិបាល​ ​បាន​ឱ្យ​ដឹង​ថា​ ​វី​រុ​ស​ហ្ស៊ី​កា​បាន​ចាប់ផ្តើម​មាន​វត្តមាន​នៅ​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​២​០​០​៧​មក​ម៉្លេះ។​ ​កម្ពុជា​ធ្លាប់​រក​ឃើញ​ជំងឺ​ហ្ស៊ី​កា៧​ករណី​មក​ហើយ​ ​ចាប​់តាំង​ពី​ឆ្នាំ​២​០​០​៧​ ​ដល់​ឆ្នាំ​២​០​១​០​ ​ប៉ុន្តែ​សុទ្ធតែ​ជាសះស្បើយ​វិញ​ទាំង​អស់​៕​

Related Posts

Previous Article

​កម្ពុជា​ ​បិទ​បញ្ចប់​ការ​ហ្វឹកហ្វឺន​រួមគ្នា​ទាក់​ទង​​សកម្មភាព​មីន​មនុស្សធម៌​

Next Article

​ក្រសួង​បរិស្ថាន​ ​និង​អង្គការ​មូលនិធិ​អាស៊ី​ ​ជំរុញ​លើ​ការ​គ្រប់គ្រង​សំណល់​រឹង​ ​និង​យន្ត​ការ​សហគមន៍​ស្អាត​​