ស្នងការរងនគរបាលថៃស្នើឱ្យមានកិច្ចសហការបង្ក្រាបក្រុមឆបោកមជ្ឈមណ្ឌលហៅទូរស័ព្ទ

Khmer Times Share:

អគ្គស្នងការរងនគរបាលជាតិ នាយឧត្តមសេនីយ៍ ស៊ូរ៉ាឆាត ហាក់ផាន(Surachate Hakparn) កំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា ដើម្បីស្វែងរកកិច្ចសហការពីនគរបាលកម្ពុជា ក្នុងការតាមចាប់ខ្លួនជនសង្ស័យជនជាតិថៃ និងចិន ៩នាក់ ដែលធ្វើការក្នុងក្រុមឆបោកមជ្ឈមណ្ឌលហៅទូរស័ព្ទ

ពួកគេ​ត្រូវ​បាន​​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់​សមាជិក​គ្រួសារ​ថៃ​បី​នាក់​និង​ការ​ប៉ុនប៉ង​ធ្វើ​អត្តឃាត​របស់​មេ​គ្រួសារ។ លោក ស៊ូរ៉ាឆាត មាន​ដីកា​ចាប់​ខ្លួន​ដែល​ចេញ​ដោយ​តុលាការ​ថៃ។

ហេតុការណ៍ឆបោករបស់មជ្ឈមណ្ឌលហៅទូរស័ព្ទនៅប្រទេសកម្ពុជា បានកើតឡើងនៅពេលដែលបុរសម្នាក់នៅខេត្តសាមុតប្រាកាន (Samut Prakan) បានសម្លាប់ប្រពន្ធ និងកូនពីរនាក់ដោយកាំបិត ហើយប៉ុនប៉ងធ្វើអត្តឃាតដោយកាំបិតដូចគ្នានៅផ្ទះរបស់ពួកគេកាលពីថ្ងៃទី២៨ ខែសីហា។ បុរសនោះបានរួចផុតពីការប៉ុនប៉ងធ្វើអត្តឃាតនោះ។

នគរបាលស៊ើបអង្កេតបានរកឃើញថាប្រពន្ធបានខ្ចីប្រាក់ពីវេទិកាអនឡាញមួយដែលដំណើរការដោយក្រុមឆបោកដែលសន្យាថាមិនយកការប្រាក់។ ក្រោយមក ក្រុមជនឆបោកនោះ​ បានគិតការប្រាក់គាត់ច្រើនលើសលប់ រហូតដល់បំណុលរបស់គាត់កើនឡើងដល់ប្រហែល ១,៧ លានបាត។ ប្តីរបស់គាត់​ត្រូវ​បញ្ចាំ​ផ្ទះ ប៉ុន្តែ​នៅតែ​មិន​អាច​សងបំណុល​គេ​បាន​។ ដោយក្តីអស់សង្ឃឹម គាត់បានសម្រេចចិត្តសម្លាប់មនុស្សជាទីស្រលាញ់របស់គាត់ និងបានធ្វើអត្តឃាត។

ស្ត្រី​ម្នាក់​ដែល​បើក​គណនី​ធនាគារ​«​មេ​»(mule bank account) ឲ្យ​ក្រុមឆបោក​នេះ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ច្រក​ព្រំដែន​ក្នុង​ស្រុក​អារញ្ញប្រាថេត ​កាលពី​ថ្ងៃ​ទី​៣០ សីហា នៅ​ពេលស្ត្រីនោះ​ព្យាយាមគេចខ្លួន​មក​កម្ពុជា​។

នាយឧត្តមសេនីយ៍ ស៊ូរ៉ាឆាត បានប្រាប់អ្នកសារព័ត៌មានថា លោកសង្ឃឹមថា នឹងមានកិច្ចសហប្រតិបត្តិការល្អពីនគរបាលកម្ពុជា។

លោកក៏បានជួបជាមួយឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាអំពីវិធីជួយជនជាតិថៃជាច្រើននាក់ ដែលត្រូវបានគេបោកបញ្ឆោតឱ្យធ្វើការឱ្យក្រុមឆបោកមជ្ឈមណ្ឌលហៅទូរស័ព្ទនៅក្នុងប្រទេសកម្ពុជា៕ Thai PBS World

Related Posts

Previous Article

Eurogiro ផ្តល់សេវាផ្ទេរប្រាក់ឆ្លងប្រទេសសម្រាប់ CPBank កម្ពុជា

Next Article

មេដឹកនាំអាស៊ានបានអនុម័តលើឯកសារសំខាន់ៗមួយចំនួន