​លោក​ ​ហ៊ុន​ ​សែន​ ​គាំទ្រ​ការកែ​ទម្រង់​ ​តែ​មិន​គាំទ្រ​ការដក​មន្ត្រី​ចាស់​ដោយ​គ្មាន​មូលហេតុ​

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
​ក្រុម​ម​ន្រ្តី​រដ្ឋាភិបាល​ក្នុង​កិច្ចប្រជុំ​មួយ​កន្លងមក​។​  ​ខ្មែរ​ថា​ម​ស៍​៖​ ខឹ​ម​ សុ​វណ្ណា​រ៉ា​

 

​លោក​ ​ហ៊ុន​ ​សែន​ ​ប្រធាន​គណបក្សប្រជាជន​កម្ពុជា​ ​និង​ជា​ប្រធាន​ឧត្តម​ប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ​ ​បាន​ប្រកាស​គាំទ្រ​រាល់​ការ​កែ​ទម្រង់​របស់​មន្ត្រី​បន្តវេន​នៅ​តាម​ក្រសួង​ ​និង​ស្ថាប័ន​ ​តែ​មិន​គាំទ្រ​រាល់​ការ​ដក​មន្ត្រី​ចាស់​ដែល​ខំ​ធ្វើការ​ចោល​ឡើយ​។​

​លោក​ ​ហ៊ុន​ ​សែន​ ​ប្រកាស​ជា​សាធារណៈ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពីម្សិលមិញ​ ​ថា​ ​កាលពីដើម​អាណត្តិ​ទី​៦​ ​លោក​ធ្លាប់​រម្លឹក​ដល់​មន្ត្រី​បន្តវេន​ឱ្យ​រក្សា​ចាស់​ ​បង្កើត​ថ្មី​ ​ដើម្បី​រក្សា​គុណ​តម្លៃ​សម្រាប់​មន្ត្រី​ដែល​ប្រឹងប្រែង​ធ​្វើការ​កាលពី​កន្លងទៅ​។​

​លោក​បន្ថែម​ថា​ ​រាល់​ការ​កែ​ទម្រង់​ ​គឺ​លោក​មិន​ជំទាស់​នោះ​ទេ​ ​ប៉ុន្តែ​មិន​គាំទ្រ​រាល់​ការរៀបចំ​ណាមួយ​ ​ដែល​ខ្វះ​ការ​ឱ្យ​តម្លៃ​ដល់​មន្ត្រី​ដែល​ប្រឹងប្រែង​ធ្វើការ​តាំងពី​ដើម​ ​រហូត​ដល់​បច្ចុប្បន្ន​។​

​លោក​ ​ហ៊ុន​ ​សែន​ ​បញ្ជាក់​ថា​៖​ ​«​[…] ​ដើម្បី​ជា​ការ​រម្លឹក​ដល់​មន្ត្រី​បន្តវេន​តាម​ស្ថាប័ន​សូម​មាន​ការប្រុងប្រយ័ត្ន​លើ​ភាព​អ​គុណធម៌​សម្រាប់​ការរៀបចំ​មន្ត្រី​ក្នុង​អាណត្តិ​ថ្មី​បន្ថែម​លើ
ប​ណ្តាំ​របស់​ខ្ញុំ​ ​កាលពី​ល្ងាច​ថ្ងៃ​១​០​ ​ខែ​សីហា​ ​២០២៣​ ​ពេល​ជួបជុំ​មុន​ពេល​គណ​រដ្ឋមន្ត្រី​ថ្មី​ត្រូវ​បាន​រៀបចំ​»​។​

​លោក​បន្ថែម​ថា​៖​ ​«​ខ្ញុំ​គាំទ្រ​ការ​កែ​ទម្រង់​ ​តែ​មិន​គាំទ្រ​ការ​រៀបចំ​ណា​ដែល​ខ្វះ​ការ​ឱ្យ​តម្លៃ​សម្រាប់​មនុស្ស​ដែល​ខំ​ធ្វើការ​ក្នុងរយៈពេល​កន្លងមក​ ​ហើយ​ត្រូវ​បាន​ដក​ចេញ​ដោយ​គ្មាន​មូលហេតុ​ដែរ​»​។​

​ក្នុង​វីដេអូ​ឃ្លីប​ប្រមាណ​ជាង​៦​នាទី​ ​លោក​ ​ហ៊ុន​ ​សែន​ ​លើក​ឡើង​ថា​ ​បើ​ធ្វើនយោបាយ​គ្រាន់តែ​ដោះ​ដូរ​មនុស្ស​ ​ហើយ​ហៅថា​កែ​ទម្រង់​ ​នោះ​គណបក្ស​មួយ​នឹង​ស្លាប់​ ​ហើយ​មេដឹកនាំ​បក្ស​នោះ​ក៏​នឹង​ស្លាប់​ដោយ​ឯកោ​បំផុត​ដែរ​។​

​លោក​បន្ត​ថា​ ​ជោគជ័យ​របស់​លោក​ចាប់ផ្ដើម​ពី​មនុស្ស​ត្រឹមតែ​៥​នាក់​ ​ប៉ុន្តែ​រហូត​ដល់​បច្ចុប្បន្ន​មាន​មនុស្ស​រាប់​លាន់​នាក់​នៅ​ជាមួយ​លោក​ ​ក៏​ដូច​នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ ​តាមរយៈ​រក្សា​ចាស់​ ​បង្កើត​ថ្មី​។​

​ប្រធាន​គណបក្ស​ខាងលើ​បន្ថែម​ថា​ ​បើ​ទទួល​បាន​ជោគជ័យ​ហើយ​នាំគ្នា​បោះបង់​មន្ត្រី​ដែល​ខំប្រឹង​ប្រយុទ្ធ​ ​ដើម្បី​យក​ឈ្នះ​ ​តើ​ ​ហ៊ុន​ ​សែន​ ​អយុត្តិធម៌​ដែរ​ទេ​? ​ការ​ប្រកួត​ត្រូវ​បាន​យកឈ្នះ​ ​តែ​ទីបំផុត​ត្រូវ​បាន​ទាត់​មន្ត្រី​តស៊ូ​ចោល​។​

​លោក​បន្ត​ថា​៖​ ​«​សម្រាប់​អាណត្តិ​ក្រោយ​ទៀត​ ​តើ​ត្រូវ​ប្រើ​នរណា​? ​តើ​នេះ​ជា​យុទ្ធសាស្ត្រ​ឈ្នះ​លើ​សមរភូមិ​ ​ឬ​យុទ្ធសាស្ត្រ​ឈ្នះ​សង្គ្រាម​? ​ខ្ញុំ​មិន​ត្រូវការ​ឈ្នះ​ត្រឹម​សមរភូមិ​ទេ​ ​ខ្ញុំ​ត្រូវការ​ឈ្នះ​ទាំង​សង្គ្រាម​ជា​រៀង​រហូត​តាមរយៈ​រក្សា​ចាស់​ ​បង្កើត​ថ្មី​»​។​

​លោក​ ​សុខ​ ​ឥ​សាន​ ​អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​ ​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍ ​កាល​ពីម្សិលមិញ​ថា​ ​ចំពោះ​សំណេរ​របស់​លោក​ ​ហ៊ុន​ ​សែន​ ​គឺ​ផុស​ចេញពី​ទឹកចិត្ត​គិតគូរ​ពី​គុណ​សម្បត្តិ​របស់​មន្ត្រី​ដែល​ធ្លាប់​មាន​ស្នាដៃ​ល្អ​ ​ដើម្បី​បម្រើ​ការងារ​ជូន​ជាតិ​មាតុភូមិ​ ​និង​ប្រជាជន​កម្ពុជា​ទាំងមូល​។​

​លោក​បន្ថែម​ថា​ ​សម្រាប់​មន្ត្រី​ចាស់​ដែល​មាន​ស្នាដៃ​ល្អ​ ​គួរ​តែ​មន្ត្រី​បន្តវេន​មាន​គោល​នយោបាយ​លើកទឹកចិត្ត​ ​ក៏ដូចជា​ការ​ផ្ដល់​នូវ​ពានរង្វាន់​ជូន​មន្ត្រី​ដែល​មាន​គុណសម្បត្តិ​ទាំងនោះ​។​

​លោក​ ​សុខ​ ​ឥ​សាន​ ​បញ្ជាក់​ថា​៖​ ​«​បើ​មាន​ករណី​ដក​ ​ឬ​បញ្ឈប់​មន្ត្រី​ពី​ការងារ​ ​ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់​ទេ​ ​គឺ​គួរ​ឱ្យ​សោក​ស្ដាយ​ណាស់​ ​ព្រោះ​ស្ដាយ​ធនធាន​មនុស្ស​ដែល​ធ្លាប់​មាន​គុណ​សម្បត្តិ​ ​និង​នាំ​ផល​ប្រយោជន៍​ជូន​ជាតិ​មាតុភូមិ​»​។​

​លោក​ថា​ ​ការ​លើក​ឡើង​របស់​លោក​ ​ហ៊ុន​ ​សែន​ ​ឆ្លុះបញ្ចាំង​ពី​ទឹកចិត្ត​របស់​លោក​ ​ក្នុង​នាម​ជា​មេដឹកនាំ​មាន​បទ​ពិសោធ​ន៍យូរឆ្នាំ​ ​ហើយ​លោក​ក៏​មានការ​សោក​ស្ដាយ​ផង​ដែរ​ ​បើ​សិន​មិន​គិតគូរ​ ​ឬ​បោះបង់​មន្ត្រី​ចាស់​ទាំង​នោះ​ចោល​។​

​លោក​បញ្ជាក់​ថា​ ​ចំពោះ​ព័ត៌មាន​ដែល​លើកឡើង​អំពី​មន្ត្រី​បន្តវេន​ក្រសួង​មួយ​ចំនួន​ដក​មន្ត្រី​ចាស់​ចោល​ ​ឬ​មាន​ការ​ផ្លាស់ប្ដូរ​នោះ​ ​លោក​ពុំទាន់​ដឹង​ច្បាស់​នៅឡើយ​ ​តែ​អាច​សួរ​ទៅ​អ្នកនាំពាក្យ​រដ្ឋាភិបាល​ ​​។​

​ជុំវិញ​បញ្ហា​នេះ​ ​អ្នកនាំពាក្យ​រដ្ឋាភិបាល​ ​លោក​ ​ប៉ែន​ ​បូ​ណា
​សុំ​មិនទាន់​អ​ត្ថា​អធិប្បាយ​លម្អិត​នៅឡើយ​ ​ព្រោះ​រង់ចាំ​ពិនិត្យ​ព័ត៌មាន​ឱ្យ​បាន​ជាក់លាក់​ជាមុន​សិន​។​

​កាលពី​ថ្ងៃ​ទី​២​២​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​៣​ ​ព្រះ​មហាក្សត្រ​​​​
នរោត្តម​ សី​ហ​មុនី​ ចេញ​ព្រះ​រាជក្រឹត្យ​ត្រាស​់បង្គាប់​តែង​តាំង​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ជា​នាយករដ្ឋមន្ត្រី​ ​សម្រាប់​នីតិកាល​ទី​៧​ ​នៃ​រដ្ឋសភា​។​

​ក្នុង​ព្រះ​រាជក្រឹត្យ​ ​ក៏​បាន​តែង​តាំង​មុខតំណែង​មន្ត្រី​ ​១​០​រូប​ ​ជា​ ​ឧបនាយករដ្ឋមន្ត្រី​ ​និង​មន្ត្រី​ ​២​១​រូប​ ​ជា​ ​ទេសរដ្ឋមន្ត្រី​ ​និង​តែងតាំង​មុខតំណែង​រដ្ឋមន្ត្រី​ក្រសួង​ ​និង​រដ្ឋមន្ត្រី​ទទួល​បន្ទុក​លេខាធិការដ្ឋាន​ ​សរុប​៣​០​រូប៕

 

Related Posts

Previous Article

កម្ពុជា និងសហភាពអឺរ៉ុប បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌

Next Article

​ក្រសួងមហាផ្ទៃ​ ​ជំរុញ​អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​ទប់​ស្កាត់​ការ​ប្រើ​ទឹកដី​កម្ពុជា​វាយប្រហារ​ប្រទេសជិតខាង​