រោងចក្រដំឡើងរថយន្ត Toyota នៅភ្នំពេញនឹងបើកដំណើរការនៅឆ្នាំក្រោយ

Khmer Times Share:

រោងចក្រដំឡើងរថយន្ត Toyota នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនឹងបើកដំណើរការនៅឆ្នាំ២០២៤។

ព័ត៌មាននេះត្រូវបានលើកឡើងដោយឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា លោក Ueno Atsushi ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា រាជធានីភ្នំពេញ កាលពីម្សិលមិញ។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា វិនិយោគដោយក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co. Ltd. ដែលមានទុនវិនិយោគសរុប ៣៦,៧ លានដុល្លារអាមេរិក រោងចក្រដំឡើងរថយន្តនឹងបង្កើតឱកាសការងារចំនួន ១៥០ កន្លែងសម្រាប់ប្រជាពលរដ្ឋក្នុងស្រុក។

ក្រៅពីក្រុមហ៊ុន Toyota កម្ពុជាមានរោងចក្រដំឡើងរថយន្ត Hyundai នៅខេត្តកោះកុង រោងចក្រដំឡើងរថយន្ត Ford នៅខេត្តពោធិ៍សាត់ ជាដើម។ AKP-C.Nika

 

Related Posts

Previous Article

តារា​រ៉េប​ខ្មែរទាក់ទាញចំណាប់អារម្មណ៍​​ទស្សនិកជន​វៀតណាម​ក្នុង​កម្មវិធីសម្តែងហ៊ីបហបតាមកញ្ចក់​ទូរទស្សន៍

Next Article

ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​ត្រូវបាន​កត់ត្រា​ មានជិត៣២ប៊ី​លាន​ដុល្លារ​ក្នុង​រយៈពេល ៨ខែ​ដំបូង