គ.ជ.ប៖ ការចុះអ្នកឈ្មោះបោះឆ្នោតឆ្នាំ២០២៣ នឹងចាប់ផ្តើមនៅខែតុលា

Khmer Times Share:

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដែលធ្វើឡើងនៅទីស្នាក់ការ គ.ជ.ប ក្នុងរាជធានីភ្នំពេញ នៅព្រឹកនេះថា ការចុះឈ្មោះអ្នកបោះឆ្នោតឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា នៅឃុំ-សង្កាត់ទូទាំងប្រទេស ។

អាស្រ័ហេតុនេះ គ.ជ.ប សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលគ្រប់អាយុ១៨ឆ្នាំ និងអ្នកដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ប៉ុន្តែមិនទាន់បានចុះឈ្មោះ សូមទៅចុះឈ្មោះ ដើម្បីបំពេញសិទ្ធិស្របតាមគោលការណ៍ប្រជាធិបតេយ្យ។

អ្នកដែលបានចុះឈ្មោះរួចហើយ ក៏តម្រូវឱ្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យដែលបានបិតនៅតាមឃុំ/សង្កាត់ ឬបង្ហោះនៅលើនៅលើគេហទំព័ររបស់ គ.ជ.ប៖ voterlist.nec.gov.kh និងកម្មវិធីទូរស័ព្ទ៖ NEC KH ។

យោងតាមបញ្ជីឈ្មោះអ្នកបោះឆ្នោតផ្លូវការឆ្នាំ ២០២២ កម្ពុជាមានអ្នកគ្រប់អាយុបោះឆ្នោតសរុបចំនួន ៩,៧១០,៦៤៥ នាក់ ក្នុងនោះមានចំនួនស្ត្រី ៥,១៦១,៩០៦ នាក់ ។ តួលេខនេះតំណាងឱ្យប្រហែល ៨៩ភាគរយនៃចំនួនប្រជាជនសរុបដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ៕ AKP-C.Nika

Related Posts

Previous Article

​អាជ្ញាធរ​ជាតិ​អប្សរា​ឆ្លើយ​តប​សេចក្តី​រាយការណ៍​របស់​ វិទ្យុអាស៊ី​សេរី​

Next Article

សហគ្រាសធុនតូច និងមធ្យមជប៉ុនចាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យសំខាន់ៗចំនួនពីរនៅកម្ពុជា