កម្ពុជា​បម្រុង​ថវិការប្រមាណ ១០០​លាន​ដុល្លារ​សម្រាប់​ជំរុញ​វិស័យ​កសិកម្ម

Khmer Times Share:
បច្ចុប្បន្ន កសិករ​​ប្រើ​ម៉ាស៊ីន​ភ្ជួរ ឬ​ច្រូត​កាត់។ KT/ Chor Sokunthea

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​អង្គារ​ថា រដ្ឋាភិបាល​បាន​បម្រុង​ថវិការចំនួន ១០០ លាន​ដុល្លារ​សម្រាប់​​ជំរុញ​វិស័យ​កសិកម្ម​។

ឯកឧត្តមបណ្ឌិតបានថ្លែងក្នុងសុន្ទរកថាក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មកររោងចក្រកាត់ដេរប្រមាណ ១៨,០០០ នាក់ក្នុងរាជធានីភ្នំពេញថា “យើងបានរៀបចំថវិកាចំនួន ១០០ លានដុល្លារដើម្បីជួយលើផលិតផលកសិកម្មដូចជា ស្រូវ អង្ករ និងបន្លែ”។

ឯកឧត្តមបណ្ឌិតបានបន្តថា តម្លៃកសិផលមានការប្រែប្រួលទៅតាមតម្រូវការក្នុងទីផ្សារអន្តរជាតិ ទោះជាយ៉ាងណាថវិកាទាំងនេះនឹងជួយរក្សាស្ថិរភាពតម្លៃកសិផលសម្រាប់កសិករ។

ទន្ទឹមនឹងនេះ ថវិកា​នេះ​ក៏​នឹង​ត្រូវ​បានប្រើ​ប្រាស់សម្រាប់​កែ​លម្អ​ប្រព័ន្ធ​ធារាសាស្ត្រ និង​សម្រាប់​បណ្តុះបណ្តាល​អ្នក​ជំនាញ​កសិកម្ម​ផង​ដែរ​។

ឯកឧត្តមបណ្ឌិតបានបន្តទៀតថា រដ្ឋាភិបាលកម្ពុជាមានគម្រោងដាក់ពង្រាយមន្ត្រីកសិកម្មទៅកាន់គ្រប់ឃុំទាំងអស់ទូទាំងប្រទេស ដើម្បីធ្វើការដោយផ្ទាល់ជាមួយកសិករ។

វិស័យកសិកម្មគឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបួនដែលជួយដល់សេដ្ឋកិច្ចកម្ពុជា។

កម្ពុជាបាននាំចេញកសិផលចំនួន ៤,៥១ លានតោនទៅកាន់ ៦៨ ប្រទេស និងតំបន់ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០២៣ ដោយទទួលបានប្រាក់ចំណូលសរុបជិត ២,៦៣ ពាន់លានដុល្លារអាមេរិក នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

របាយ​ការណ៍​បាន​បន្ត​ថា ការ​នាំ​ចេញ​កសិផល​សំខាន់ៗ​រួម​មាន អង្ករ កៅស៊ូ ដំឡូង​មី ស្វាយ ចេក​ស្រស់ ម្រេច គ្រាប់​ស្វាយ​ចន្ទី មៀនប៉ៃលិន ពោត និង​ប្រេង​ដូង​ជា​ដើម។ Xinhua

Related Posts

Previous Article

អង្គការ UNICEF ចាប់ដៃគូជាមួយប្រទេសចិន ដើម្បីអនុវត្តគម្រោងសាកល្បងបច្ចេកវិទ្យាទឹកស្អាត និងអនាម័យដែលមានភាពធន់នឹងអាកាសធាតុនៅកម្ពុជា

Next Article

​នាយករដ្ឋមន្ត្រី​ថ្មី​ ​ជំរុញ​ភាគី​ពាក់ព័ន្ធ​បង្កើត​ទារក​ដ្ឋា​ន​ ​នៅ​តាម​រោងចក្រ​