​ក្រសួង​បរិស្ថាន​ ​និង​អង្គការ​មូលនិធិ​អាស៊ី​ ​ជំរុញ​លើ​ការ​គ្រប់គ្រង​សំណល់​រឹង​ ​និង​យន្ត​ការ​សហគមន៍​ស្អាត​​

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
កម្មករប្រមូលសំរាម​នៅរាជធានីភ្នំពេញ។ ខ្មែរថាមស៍៖ ប៉ាន រចនា

 

​ក្រសួង​បរិស្ថាន​ ​និង​អង្គការ​មូលនិធិ​អាស៊ី​ ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​ការ​គ្រប់គ្រង​សំណល់​រឹង​ ​និង​យន្ត​ការ​សហគមន៍​ស្អាត​នៅ​កម្ពុជា​ ​ដើម្បី​ពង្រឹង​ប្រសិទ្ធ​ភាព​គ្រប់គ្រង​សំរាម​ ​សំណល់​រឹង​ ​និង​ធានា​បរិស្ថាន​ស្អាត​ ​មាន​អនាម័យ​ល្អ​ ​និង​ផា​សុខភាព​។​

​កិច្ច​សហប្រតិបត្តិការ​វិ​ស​័​យ​ខាងលើ​នេះ​ ​ធ្វើឡើង​ក្នុង​ជំនួប​រវាង​លោក​ អ៊ា​ង​ សុ​ផ​ល្លែ​ត​ ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ ​និង​លោកស្រី​ ​មេ​លោ​នេ​យ​ ​លី​ដ​ប៊​ក​ ​Melon​e​y​ ​Lind​berg​ ​តំណាង​ប្រចាំ​ប្រទេស​សមាជិក​នៃ​អង្គការ​មូលនិធិ​អាស៊ី​ ​នៅ​ទីស្តីការ​ក្រសួង​កាលពី​ថ្ងៃសុក្រ​។​

​លោកស្រី​ ​មេ​លោ​នេ​យ​ ​លី​ដ​ប៊​ក​ ​បាន​ថ្លែង​ថា​ ​ចំពោះ​សំណល់​រឹង​ ​បាន​ក្លាយ​ជា​ក្តី​បារម្ភ​សម្រាប់​បណ្ដា​ប្រទេស​នៅ​លើ​ពិភពលោក​ ​និង​ជា​ការងារ​ដែល​ត្រូវ​កែច្នៃ​ ​ព្រម​ទាំងគ្រប់​គ្រង​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ទាំង​នៅ​ទីប្រជុំជន​ ​និង​ទីក្រុង​។​

​លោកស្រី​បន្ថែម​ថា​ ​តាមរយៈ​កិច្ច​សហប្រតិបត្តិការ​រវាង​អង្គការ​មូលនិធិ​អាស៊ី​ ​និង​ក្រសួង​បរិស្ថាន​ ​កម្ពុជា​បាន​អនុវត្ត​គម្រោង​ការ​សិក្សាស្រាវជ្រាវ​អំពី​ការ​គ្រប់គ្រង​សំរាម​ ​និង​សំណល់​រឹង​នៅ​តាម​ទីប្រជុំជន​ ​សម្រាប់​កែ​លម្អ​បរិស្ថាន​ឱ្យ​កាន់តែ​ប្រសើរ​។​

​លោកស្រី​បន្ត​ថា​ ​ចំពោះ​ការសិក្សា​ ​និង​ស្រាវជ្រាវ​អំពី​ការ​គ្រប់គ្រង​សំរាម​ ​និង​សំណល់​រឹង​ ​ធ្វើឡើង​សម្រាប់​បង្កើត​វិធីសាស្ត្រ​ស្រាវជ្រាវ​ ​ដើម្បី​ចងក្រង​ ​ប្រមូល​ ​និង​វិភាគ​លើ​ទិន្នន័យ​ ​លិខិត​បទដ្ឋាន​គតិយុត្ត​សំខាន់​ៗ​ ​ដែល​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​សំរាម​ ​សំណល់​រឹង​ទីប្រជុំជន​ ​ឈាន​ទៅ​ពង្រឹង​ប្រសិទ្ធ​ភាព​គ្រប់គ្រង​សំរាម​ ​និង​សំណល់​រឹង​។​

​លោក​ អ៊ា​ង​ សុ​ផ​ល្លែ​ត​ ​បញ្ជាក់​ថា​ ​ជា​យុទ្ធ​សា​ស្រ្ត​ចម្បង​ក្នុង​ដំណាក់កាល​ទី​១​ ​ក្រសួង​បរិស្ថាន​ ​បាន​ដាក់​ចេញ​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លាស្ទិក​ ​ក្រោម​ប្រធាន​បទ​ ​«​ថ្ងៃនេះ​ ​ខ្ញុំ​មិន​ប្រើប្រាស់​ថង់​ប្លាស្ទិក​ទេ​»​។​

​ការ​អនុវត្ត​គោលការណ៍​ស្អាត​ ​ផ្តើម​ចេញពី​សាលារៀន​ ​នាំ​ឱ្យ​ផ្ទះ​ស្អាត​ ​សហគមន៍​ស្អាត​អាច​ទាក់ទាញ​ទេសចរណ៍​ឱ្យ​មក​ទស្សនា​ ​ជាពិសេស​រៀបចំ​ឱ្យ​មាន​ធុងសំរាម​សម្រាប់​ទុក​ដាក់​សំរាម​ ​ក៏​ជា​អាទិភាព​សំខាន់​សម្រាប់​គ្រប់គ្រង​សំណល់​រឹង​ផង​ដែរ​។​

​លោក​បន្ថែម​ថា​៖​ ​«​ក្រសួង​ ​នឹង​រៀបចំ​ឱ្យ​មាន​ម៉ាស៊ីន​ផលិត​ទឹក​ស្អាត​ ​ផ្តល់​តាម​សហគមន៍​ ​និង​សាលារៀន​សម្រាប់​ប្រើប្រាស់​ ​ដើម្បី​កាត់បន្ថយ​ការ​ប្រើ​ដប​ប្លាស្ទិក​ ​ពីព្រោះ​ថា​ប្រសិន​ជា​យើង​ផ្តល់​ដប​ទឹក​បរិស្ថាន​ជូន​បាន​ចំនួន​តិច​តួច​ ​តែ​បើ​មាន​ទឹក​ស្អាត​គាត់​អាច​​​យ​កដប​ទៅ​ច្រក​ទឹក​យក​មក​ប្រើប្រាស់​បាន​»​។​

​រដ្ឋមន្ត្រី​បញ្ជាក់​ថា​ ​ការ​ប្រែប្រួល​ឥរិយា​បទ​ ​ឬ​ទម្លាប់​របស់​សហគមន៍​ ​ក៏​ជា​យុទ្ធ​សា​ស្រ្ត​ជោគជ័យ​មួយ​ដែល​មិន​អាច​
មើល​រំលង​បាន​ក្នុង​ការ​គ្រប់គ្រង​សំណល់​រឹង​ ​ប៉ុន្តែ​ដើម្បី​ឱ្យ​
ប្រជាពលរដ្ឋ​ផ្លាស់ប្តូរ​ទម្លាប់​អវិជ្ជមាន​ទៅ​វិជ្ជមាន​បាន​ ​លុះ​ត្រា​ណា​តែ​មាន​ដំណោះស្រាយ​ផ្នែក​ជីវភាព​ជូន​ប្រជាពលរដ្ឋ​។​

​ជាក់ស្តែង​ក្នុង​ជំហាន​ទី​១​ ​ក្រសួង​បាន​អប់រំ​ឱ្យ​ប្រជា​សហគមន៍​ ​ដែល​ធ្លាប់​ចូលព្រៃ​កាប់​ឈើ​ ​ងាក​មក​ដាំដំណាំ​ហូប​ផ្លែ​ ​ឬ​ផ្តល់​សេវាកម្ម​នាំ​ភ្ញៀវ​ទេសចរ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ ​ដើម្បី​លើកស្ទួយជីវភាព​ប្រជា​សហគមន៍​។​

​លោក​ ហូ ​វ​ណ្ឌី ​ទីប្រឹក្សា​សមាគម​ទេសចរណ៍​កម្ពុជា​ ​ធ្លាប់​លើក​ឡើង​ថា​ ​បរិស្ថាន​ស្អាត​ ​និង​មាន​អនាម័យ​ល្អ​ ​ផ្តើម​ចេញ​ពី​លំនៅឋាន​ស្អាត​ជាមុន​សិន​ ​ព្រោះ​ស្ដែង​ចេញ​ពី​ការ​យល់​ដឹង​ ​និង​រួមចំណែក​អនុវត្ត​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ ​អាជ្ញាធរ​មូលដ្ឋាន​ ​និង​ភាគី​ពាក់ព័ន្ធ​។​

​លោក​បន្ថែម​ថា​ ​សកម្មភាព​ ​និង​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ ​គឺជា​កត្តា​សំខាន់​បំផុត​ ​ដើម្បី​ជំរុញ​ ​និង​លើក​ក​ម្ពស់​បរិស្ថាន​។​ ​សោភ័ណ​ភាព​របស់​ទីក្រុង​ ​និង​ទីប្រជុំជន​ ​ដោយ​គិត​ចាប់ពី​ការបែងចែក​ ​និង​ទុកដាក់​សំរាម​ប្រកបដោយ​ភាព​ឆ្លាតវៃ​។​

​លោក​បញ្ជាក់​ថា​៖​ ​«​បើ​ប្រជាពលរដ្ឋ​ ​មាន​កិច្ច​សហការ​ជាមួយ​អាជ្ញាធរ​ ​ដើម្បី​ចូលរួម​ថែរក្សា​បរិស្ថាន​ ​និង​ស​ម្អា​ត​ភូមិ​ដ្ឋា​ន​ ​ដែល​ពួកគាត់​រស់នៅ​ ​ហើយ​នៅ​ពេល​លំនៅឋាន​របស់​ពួក​គាត់​ស្អាត​ ​មាន​អនាម័យ​ល្អ​ ​បរិស្ថាន​ល្អ​ ​និង​មាន​សោភ័ណ​ភាព​ស្រស់​ស្អាត​ ​នោះ​ឈ្មោះថា​ ​ទីក្រុង​ស្អាត​ ​ទីប្រជុំ​ល្អ​ ​នឹង​កើតមានឡើង​»​។​

​កាលពី​ថ្ងៃសុក្រ​ ​លោក​ អ៊ា​ង​ សុ​ផ​ល្លែ​ត​ ​ក៏បាន​ជួប​ភា​ក្សា​ការងារ​ជាមួយ​លោក​ Jos​e​p​h​ Sc​h​e​u​e​r ​អ្នក​សម្របសម្រួល​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​ ​នៅ​ទីស្ដីការ​ក្រសួង​ផង​ដែរ​។​

​លោក​ Jos​e​p​h​ Sc​h​e​u​e​r ​បញ្ជាក់​ថា​ ​អង្គការ​ដែល​ជា​សមាជិក​នៅ​ក្រោម​ UN ​ត្រៀម​ខ្លួន​ជានិច្ច​ជាមួយ​កម្ពុជា​ ​ដើម្បី​សម្រេច​បាន​ជោគជ័យ​លើ​ការ​អនុវត្ត​ផែនការ​យុទ្ធ​សា​ស្រ្ត​បញ្ចកោណ​ដំណាក់កាល​ទី​១​ ​ជាពិសេស​កិច្ចការពារ​បរិស្ថាន​ ​ឆ្លើយតប​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ ​លើក​ក​ម្ពស់​ជីវភាព​ប្រជាជន​ ​និង​គ្រប់គ្រង​សំណល់​។​

​កាលពី​ថ្ងៃព្រហស្បត្តិ៍​ ​លោក​ អ៊ា​ង​ សុ​ផ​ល្លែ​ត​ ​ក៏បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ J​a​cqu​e​s ​Pellet​ ​ឯកអគ្គរដ្ឋទូត​បារាំង​ ​នៅ​ទីស្ដីការ​ក្រសួង​។​

​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ ​លើក​ឡើង​ថា​ ​ក្រសួង​បាន​ដាក់​ចេញ​នូវ​យុទ្ធនា​កា​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក​នៅ​ត​ាម​សាលារៀន​ ​ដែល​កំពុង​ចូលរួម​យ៉ាងសកម្ម​ក្នុង​យុទ្ធនាការ​នេះ​ ​ហើយនឹង​បន្ត​ទៅ​ម្ចាស់​អា​ជី​កម្ម​ ​ឬ​ក្រុមហ៊ុន​ឯកជន​ ​ជា​ជំ​ហ៊ាន​ៗ​បន្ត​ទៀត​។​

​លោក​បន្ត​ថា​ ​ជា​លទ្ធផល​ ​ខេត្ត​មួយ​ចំនួន​បាន​ប្តេជ្ញា​ចិត្ត​ចំពោះ​ការ​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លាស្ទិក​ ​ក្នុង​នោះ​មាន​អ្នក​គាំទ្រ​ពីសំណាក់​លោកគ្រូ​ ​អ្នក​គ្រូ​ ​និង​សិស្សានុសិស្ស​ជាង​ ​១​០​ម៉ឺន​នាក់៕

Related Posts

Previous Article

​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​កំពុង​ទប់​ស្កាត់​ការ​រីក​រាលដាល​ជំងឺ​ហ្សុីកា​ ​បន្ទាប់ពី​​​រក​ឃើញ​ករណី​ថ្មី​នៅ​ខេត្ត​កំពង់ធំ​

Next Article

​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​ ​ប្រារព្ធ​ពិធី​បុណ្យ​ជាតិ​ ​និង​រម្លឹក​ខួប ​លើក​ទី​៧​៥​​នៃ​កងទ័ព​ជាតិ​កូរ៉េ​