​ជាង​៦​ខែ​ដើម​ឆ្នាំ​មានអ្នក​ជំងឺគ្រុន​ឈាម​ជាង​៩​០​០​០​នាក់​ ​និង​ស្លាប់​២​២​នាក់​

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
​អាណាព្យាបាល​នាំ​កូន​ៗ​ទទួល​សេវា​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​កុមារ​គន្ធ​បុប្ឆា​ភ្នំពេញ​។​ ​ ខ្មែរ​ថា​ម​ស៍​៖​ ​Pier​r​e​ Ro​us​s​e​l​

 

​ក្នុងរយៈពេល​ជាង​៦​ខែ​ ​ដើម​ឆ្នាំ​២​០​២​៣​ ​អ្នក​កើត​ជំងឺ​គ្រុន​ឈាម​នៅ​ទូទាំង​ប្រទេស​មាន​ជាង​ ​៩​០​០​០​នាក់​ ​កើន​ឡើង​ជា​ង​ ​៥​០​០​០​នាក់​ ​បើ​ប្រៀបធៀប​ជាមួយនឹង​ឆ្នាំ​២០២២​ ​កម្ពុជា​មាន​អ្នក​ជំងឺគ្រុនឈាម​ត្រឹមតែ​ ​៤​០​០​០​នាក់​។​

​លោក​ ​លាង​ ​ឫទ្ធា​ ​ប្រធាន​កម្មវិធី​ជាតិ​ប្រយុទ្ធ​ជំងឺ​គ្រុនឈាម​ ​បាន​ឱ្យ​ដឹង​ថា​ ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​កើត​ជំងឺគ្រុនឈាម​នៅ​កម្ពុជា​មាន​ជាង​ ​៩​០​០​០​ករណី​ ​ក្នុង​នោះ​មាន​ ​២​២​ករណី​ ​បាន​ស្លាប់​ ​ក្នុងរយៈពេល​ជាង​៦​ខែ​ ​ដើម​ឆ្នាំ​២​០​២​៣​។​

​លោក​បន្ថែម​ថា​ ​តួលេខ​អ្នកជំងឺ​ខាង​លើ​នេះ​ ​កើន​ឡើង​ជា​ង​ ​៥​០​០​០​ករណី​ ​បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២២​ ​មានត្រឹមតែ​ជាង​ ​៤​០​០​០​ករណី​ប៉ុណ្ណោះ​ ​ដោយ​ក្នុង​នោះ​មាន​ ​១​០​ករណី​បាន​ស្លាប់​។​

​លោក​បញ្ជាក់​ថា​ ​ជំងឺគ្រុនឈាម​នៅ​ឆ្នាំនេះ​ ​មានការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ ​ដែល​ជា​សញ្ញា​ព្រួយបារម្ភ​មួយ​របស់​រដ្ឋាភិបាល​ ​ក៏ដូចជា​កម្មវិធី​ជាតិ​ប្រយុទ្ធ​ជំងឺ​គ្រុម​ឈាន​។​

​ប្រធាន​កម្មវិធី​ជាតិ​ខាងលើ​បន្ត​ថា​ ​កាលពី​ឆ្នាំ​២​០​១​៩​ ​ក៏​មាន​អ្នក​ជំងឺគ្រុនឈាម​មានការ​កើន​ឡើង​ច្រើន​ដូចគ្នា​នេះ​ដែរ​ ​គឺ​ដោយសារ​ជា​វដ្ត​៤​ឆ្នាំ​ម្ដង​ ​ត្រូវ​មាន​អ្នក​ជំងឺគ្រុនឈាម​កើន​ឡើង​បែប​នេះ​។​

​លោក​ ​លាង​ ​ឬ​ទ្ធា ​បញ្ជាក់​ថា​៖​ ​«​ហេតុអ្វីបានជា​ជំងឺគ្រុន​ឈាម​កើន​ជា​រៀងរាល់​ ​៤​ឆ្នាំ​ ​ទៅ​៥​ឆ្នាំ​ម្ដង​ ​ព្រោះ​ដោយសារ​ប្រព័ន្ធ​ការពារ​សហគមន៍​មានការ​ថយ​ចុះ​ ​មានន័យ​ថា​ ​ប្រព័ន្ធ​ការពារ​នៅ​ក្នុង​ខ្លួន​របស់​ប្រជាជន​មានការ​ថយ​ចុះ​ភាព​ស៊ាំ​»​។​

​លោក​បន្ថែម​ថា​ ​អ្នកមាន​អា​កា​រៈ​កើត​ជំងឺគ្រុនឈាម​ ​ត្រូវ​ទៅ​មន្ទីរពេទ្យ​ឱ្យ​បាន​ទាន់ពេល​វេលា​ ​ហើយ​ចៀសវាង​ការ​ទិញ​ថ្នាំលេប​ផ្ដេសផ្ដាស​ ​ដើម្បី​ការពារ​កុំ​ឱ្យ​គ្រោះថ្នាក់​ដល់​ជីវិត​ ​។​

​លោក​និយាយ​ថា​ ​ចំពោះ​រោគសញ្ញា​នៃ​ជំង​ឺគ្រុន​ឈាម​ ​គឺ​កើត​ឡើង​ដំបូង​ក្ដៅខ្លួន​ខ្លាំង​ ​ដោយ​ក្នុង​នោះ​ ​កូន​ក្មេង​មាន​ក​ម្ដៅ​៤​០​ ​ទៅ​៤​១​អង្សា​សេ​ ​ទោះ​ដាក់​ថ្នាំ​ ​ប៉ា​រ៉ា​ ​យ៉ាង​ណា​ក៏​ដោយ​ ​ក៏​ក​ម្ដៅ​មិន​ចុះ​ដែរ​។​

​លោក​ថ្លែង​ថា​ ​រោង​សញ្ញា​ខាងលើ​នេះ​ ​សម្រាប់​ប្រជាពលរដ្ឋ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ ​ព្រោះ​មិន​មែន​ត​ែ​កូន​ក្ដៅ​ខ្លួន​ ​ដាក់​ប៉ា​រ៉ា​ ​ហើយ​ឈប់​តាមដាន​នោះ​ទេ​ ​ត្រូវ​ប្រញាប់​នាំ​ទៅ​មន្ទីរពេទ្យ​ ​ដើម្បី​ទទួល​បានការ​ព្យាបាល​បាន​ទាន់ពេល​។​

​លោក​បន្ថែម​ថា​ ​ជំងឺគ្រុនឈាម​ ​គឺ​ដាក់​ថ្នាំ​ហើយ​ ​តែ​មិន​បាត់​ក្ដៅ​ ​មុខ​ក្មេង​ឡើងក្រហម​តិចៗ​ ​និង​ស្ងួត​។​ ​មានន័យ​ថា​ ​ជំង​ឺគ្រុនឈាម​ ​ខុស​ពី​ជំងឺ​ផ្ដាស​សាយ​ ​ផ្ដាសាយ​ហៀ​​សំបោរ​ ​តែ​ជំង​ឺគ្រុនឈាម​នេះ​ ​គឺ​ស្ងួត​ ​តែ​បើ​ធ្ងន់​អាច​ចេញឈាម​តាម​អញ្ចាញ​ធ្មេញ​។​

​ប្រធាន​កម្មវិធី​ខាងលើ​បញ្ជាក់​ថា​ ​ជំងឺគ្រុនឈាម​នេះ​ ​ឆ្លង​មនុស្ស​មិន​រើស​វ័យ​នោះ​ទេ​ ​គឺ​ឆ្លង​ទាំង​មនុស្ស​ធំ​ ​និង​កូនក្មេង​ ​ដែល​ចម្លង​តាមរយៈ​មូស​ខ្លា​។​

​លោក​ ​លាង​ ​ឬ​ទ្ធា ​ថ្លែង​ថា​ ​ប្រជាពលរដ្ឋ​ដែល​កើត​ជំងឺគ្រុនឈាម​ច្រើនជាង​ ​គឺ​នៅ​រាជធានី​ភ្នំពេញ​ ​ខេត្ត​កណ្ដាល​ ​ត្បូងឃ្មុំ​ ​សៀមរាប​ ​និង​ខេត្ត​បន្ទាយ​មានជ័យ​។​

​លោក​បន្ថែម​ថា​ ​បច្ចុប្បន្ន​ ​ជា​រដូវវស្សា​ ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ ​ដូច្នេះ​ប្រជាពលរដ្ឋ​ត្រូវ​បន្ត​ចូលរួម​ស​ម្អា​ត​បរិស្ថាន​នៅ​ជុំវិញ​ផ្ទះ​ ​ដូចជា​ ​ចាន​ ​ត្រឡោកដូង​ ​សំបក​ដូង​ ​កង់​ឡាន​ ​ថូ​ផ្ដា​ ​និង​ស​ម្ភារៈ​ដែល​អាច​ដក់​ទឹកបាន​ ​ដោយ​ត្រូវ​លាង​សម្អា​ត​ឱ្យ​បាន​ល្អ​ ​ដើម្បី​កុំ​ឱ្យ​ក្លាយ​ជា​ជម្រក​មូស​ខ្លា​ ​ដែល​អាច​បង្កើត​កូន​ខាំ​ចម្លង​មកដល់​មនុស្ស​។​

​លោក​បាន​ជំរុញ​មន្ត្រី​ជំនាញ​នៃ​ក្រសួងសុខាភិបាល​ ​ចុះ​ណែនាំ​ប្រជាពលរដ្ឋ​ឱ្យ​ប្រើប្រាស់​ថ្នាំ​ ​អា​ប៊ែ​ត​ ​ការពារ​ទឹក​ក្នុង​ពាង​ ​និង​ជុំវិញ​ផ្ទះ​ ​ដើម្បី​កុំ​ឱ្យ​ក្លាយ​ជា​ជម្រក​មូល​ខ្លា​។​

​ប្រធានមន្ទីរ​សុខាភិបាល​ខេត្ត​កណ្តាល​ ​លោក​ ​គួយ​ ​ប៊ុនធឿន​ ​បាន​ឱ្យ​ដឹង​ថា​ ​ជា​រៀងរាល់​ឆ្នាំ​ ​ក្នុង​រដូវ​ធ្លាក់​ភ្លៀង​ ​មន្ទីរ​សុខាភិបាល​ខេត្ត​ ​តែង​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​នៃ​មណ្ឌលសុខភាព​ ​ដើម្បី​បញ្ជ្រាប​ការយល់​ដឹង​ ​និង​គ្រោះថ្នាក់​បណ្តាលមកពី​ជំងឺគ្រុនឈាម​។​

​លោក​បន្ថែម​ថា​ ​ជា​រៀងរាល់​ឆ្នាំ​ ​មន្ទីរ​សុខាភិបាល​ខេត្ត​ ​ក៏​ទទួល​បាន​ថ្នាំ​ ​អា​ប៊ែ​ត​ ​ពី​ក្រសួង​សុខាភិបាល​ ​ដើម្បី​បន្ត​ចែក​ជូន​ប្រជាពលរដ្ឋ​ទៅ​តាម​សហគមន៍​សម្រាប់​ដាក់​ចូល​ទៅ​ក្នុង​ទឹក​ពាង​ ​ដើម្បី​សម្លាប់​ដង្កូវទឹក​ ​កុំ​ឱ្យ​កើត​ជា​មូស​ខ្លា​។​

​លោក​បញ្ជាក់​ថា​៖​ ​«​នៅ​ខេត្ត​យើង​ ​អ្នក​កើត​ជំងឺគ្រុន​ឈាម​មាន​មួយ​ចំនួន​ដែរ​ ​ប៉ុន្តែ​មិនសូវ​ធ្ងន់ធ្ងរ​នោះ​ទេ​ ​គឺ​កើត​ឡើង​មួយៗ​នៅ​តាម​តំបន់​ផ្សេងៗ​គ្នា​»៕

Related Posts

Previous Article

ក្រសួងធនធានទឹក និងឧតុនិយម ក្រើនរំលឹកអំពីទឹកជំនន់ដែលអាចកើតមាន ដោយសារកម្ពស់ទឹកទន្លេមេគង្គកើនឡើង

Next Article

​ក្រសួង​ការពារ​ជាតិ​ប្ដេជ្ញា​អភិវឌ្ឍ​សមត្ថភាព​ និង ធ្វើទំនើបកម្មមូលដ្ឋាន​សមុទ្រ​រាម​​ឲ្យកាន់តែ​រីក​ចម្រើន​