រន្ទះបាញ់  អគ្គិភ័យ ខ្យល់ព្យុះបានឆក់យកជីវិតមនុស្សចំនួន ៩០ នាក់ ពីខែមករាដល់ខែកក្កដា

Khmer Times Share:
CC-BY.Sa.30

កាលពីថ្ងៃអង្គារ អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាននិយាយ ថា រន្ទះបាញ់ អគ្គិភ័យ និងខ្យល់ព្យុះបានឆក់យកជីវិតមនុស្សចំនួន៩០ នាក់នៅប្រទេសកម្ពុជាក្នុងរយៈពេល៧ ខែដំបូងនៃឆ្នាំ ២០២៣។

លោក លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានប្រាប់ស៊ីនហួថា “ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំនេះ មានមនុស្ស៥៩នាក់បានស្លាប់ដោយសាររន្ទះបាញ់ ២៣នាក់ដោយអគ្គិភ័យ និង៨នាក់ដោយខ្យល់ព្យុះ”។

លោកបានបន្តថា ក្រៅពីមានអ្នកស្លាប់ ផ្គរ រន្ទះ អគ្កិភ័យ និងខ្យល់ព្យុះ ក៏បានធ្វើអោយមនុស្ស ២១៧នាក់ផ្សេងទៀតរងរបូស ដោយលោកបានបន្ថែមថា រន្ទះបាញ់ក៏បានសម្លាប់សត្វគោ ៨៧ក្បាលផងដែរ។

លោក​បាន​លើកឡើងទៀត​ថា​៖ «​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ដោយសារ​រន្ទះបាញ់ ប្រជាពលរដ្ឋ​ជាពិសេស​អ្នក​រស់នៅ​តាម​ជនបទ​គួរ​នៅ​ក្នុងផ្ទះ ឬ​រកន្លែងជ្រក​នៅពេល​មាន​ខ្យល់ព្យុះ ឬ​ភ្លៀង​ធ្លាក់​»​។

នៅកម្ពុជា រន្ទះ និងខ្យល់ព្យុះតែងតែកើតឡើងក្នុងរដូវវស្សាចាប់ពីខែឧសភាដល់ខែតុលា៕ Xinhua

Related Posts

Previous Article

កម្ពុជា​នឹង​ប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត​សកល​នៅ​ថ្ងៃ​ទី​៤ ខែ​សីហា

Next Article

កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​ចំនួន ២៦៨,១៣០នាក់​ក្នុងឆមាសទី១​ កើនឡើង ៧៧១.៨ ភាគរយ