ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិកព្រឹទ្ធសភា​កំណត់​ធ្វើ​នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ​ឆ្នាំ​ក្រោយ​

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ.ជ.ប។ ខ្មែរថាមស៍៖ ប៉ាន រចនា

 

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គ​.​ជ​.​ប​) ​បាន​សម្រេច​ជ្រើស​យក​ខែកុម្ភៈ​ ​ដើម​ឆ្នាំ​២​០​២​៤​ ​សម្រាប់​បោះឆ្នោត​ជ្រើស​តាំង​សមាជិកព្រឹទ្ធសភា​ ​នីតិកាល​ទី​៥​​។​

​ក្នុង​ប្រតិទិន​របស់​ ​គ​.​ជ​.​ប​ ​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​សមាជិកព្រឹទ្ធសភា​ ​បាន​បញ្ជាក់​ថា​ ​ការ​បោះឆ្នោត​ជ្រើស​សមាជិក​ព្រឹទ្ធសភា​ ​រាប់​សន្លឹកឆ្នោត​ ​និង​បិទផ្សាយ​លទ្ធផល​នៅ​ការិយាល័យ​បោះឆ្នោត​ ​ធ្វើ​ឡើង​នៅ​ថ្ងៃអាទិត្យ​ ​ទី​២​៥​ ​ខែក​ម្ភៈ ​ឆ្នាំ​២​០​២​៤​ ​។​

​លោក​ ​ទេព​ ​នី​ថា​ ​អគ្គលេខាធិការ​ ​គ​.​ជ​.​ប​ ​បាន​ឱ្យ​ដឹង​ថា​ ​សម្រាប់​ឆ្នាំ​២​០​២​៣​ ​ក្នុង​ឆ្នាំ​២​០​២​៤​ ​គ​.​ជ​.​ប​ ​នឹង​រៀបចំ​ការ​បោះឆ្នោត​អ​សកល​ធំ​ៗ​ចំនួន​២​ ​ដែល​សំខាន់​សម្រាប់​ប្រទេសជាតិ​។​

​លោក​បន្ថែម​ថា​ ​ការបោះឆ្នោត​អ​សកល​ទី​១​ ​គឺ​បោះឆ្នោត​ជ្រើសតាំង​សមាជិកព្រឹទ្ធសភា​ ​នីតិកាល​ទី​៥​ ​និង​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី​ ​ខេត្ត​ ​ក្រុម​ ​ស្រុក​ ​ខណ្ឌ​ ​សម្រាប់​អាណត្តិ​ទី​៤​ ​ឆ្នាំ​២​០​២​៤​ ​ខាងមុខ​។​

​លោក​ ​ហង្ស​ ពុទ្ធា ​អ្នកនាំពាក្យ​ ​គ​.​ជ​.​ប​ ​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍ ​ដូច្នេះ​ថា​ ​បន្ទាប់ពី​បោះឆ្នោត​ជ្រើសតាំង​តំណាង​រា​ស្រ្ត ​នីតិកាល​ទី​៧​ ​និង​បែងចែក​អាសនៈ​របស់​រដ្ឋសភា​ ​គឺ​ ​គ.ជ.ប​ ​ចាប់ផ្តើម​ត្រៀម​រៀបចំ​សម្រាប់​ដំណើរ​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិកព្រឹទ្ធសភា​ ​នីតិកាល​ទី​៥​ ​នៅ​ថ្ងៃ​ទី​២​៥​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​៤​ ​។​

​លោក​បន្ថែម​ថា​ ​ផ្អែក​តាម​ស្ថានភាព​នយោបាយ​ ​និង​បរិយាកាស​សង្គម​ ​ការរៀបចំ​តាក់តែង​នីតិវិធី​ ​និង​បទបញ្ជា​ ​ដើម្បី​ឱ្យ​ដំណើរ​ការបោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​រលូន​ ​គឺ​ត្រូវ​មាន​ការ​ចូលរួម​ពិភាក្សា​ពី​ភាគី​ពាក់ព័ន្ធ​ជាមុន​សិន​ ​ដើម្បី​ឱ្យ​ដំណើរ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិកព្រឹទ្ធសភា​ប្រព្រឹត្តទៅ​ដោយ​រលូន​។​

​លោក​​ថា​ ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធា​សភា​ ​ពិត​ជា​មាន​សារៈសំខាន់​ដោយសារ​សមាជិកព្រឹទ្ធសភា​ ​គឺ​មាន​តួនាទី​តាមដាន​ ​និង​ត្រួតពិនិត្យ​បន្ថែម​រាល់​ការ​តាក់​តែង​ច្បាប់​ពី​រដ្ឋសភា​សម្រាប់​ប្រយោជន៍​សង្គមជាតិ​ ​និង​ប្រជាជន​។​

​លោក​ ​ហង្ស​ ពុទ្ធា ​និយាយ​ថា​៖​ ​«​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​ ​គឺ​មាន​អង្គ​បោះឆ្នោត​ដូចជា​ ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ ​សង្កាត់​ ​ក្នុង​មុខតំណែង​នីមួយៗ​ ​និង​សមាជិក​រដ្ឋសភា​ ​ដែល​សរុប​មាន​ចំនួនជា​ង​ ​១​ម៉ឺន​នាក់​»​។​

​ក្នុង​ប្រតិទិន​របស់​ ​គ​.​ជ​.​ប​ ​បញ្ជាក់​ថា​ ​ការ​ចុះ​ឈ្មោះ​អ្នក​សង្កេតការណ៍​ជាតិ​ ​និង​អ្នក​សារ​ព័ត៌មាន​ជាតិ​ ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​៣​ ​ដល់​ថ្ងៃ​ទី​១​៥​ ​ខែកុម្ភៈ​ ​ឆ្នាំ​២០២៤។​ ​សម្រាប់​ចុះ​ឈ្មោះ​អ្នក​សង្កេតការណ៍​អន្តរជាតិ​ ​និង​អ្នក​សារព័ត៌មាន​អន្តរជាតិ​ ​នៅ​ថ្ងៃ​ទី​១​ ​ខែ​តុលា​ ​ឆ្នាំ​២០២៣​ ​ដល់​ថ្ងៃ​ទី​២​២​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​៤​ ​។​

​ការ​ចុះឈ្មោះ​ភ្នាក់ងារ​គណបក្ស​នយោបាយ​សម្រាប់​សង្កេត​មើល​តាម​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​ ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១​១​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​៣​ ​ដល់​ថ្ងៃ​ទី​៣​០​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៤​ ​។​ ​ចំពោះ​ការ​បិទផ្សាយ​បញ្ជី​ឈ្មោះ​ ​ទីតាំង​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​ ​និង​ការិយាល័យ​បោះឆ្នោត​ ​នៅ​ថ្ងៃ​ទី​១​០​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​៣​ ​។​

​ចំពោះ​ការ​ចុះឈ្មោះ​បោះឆ្នោត​នៅ​តាម​ឃុំ​ ​សង្កាត់​ ​និង​នៅ​រដ្ឋសភា​ ​នៅ​ថ្ងៃ​ទី​១​៨​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​៣​ ​ដល់​ថ្ងៃ​
ទី​១​៨​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​៣​ ​។​ ​ការ​បិទផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង​ ​ធ្វើឡើង​នៅ​ថ្ងៃ​ទី​៥​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៤​ ​។​

​ក្នុង​ប្រតិទិន​ ​គ​.​ជ​.​ប​ ​បន្ត​ថា​ ​ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត​ ​និង​បេក្ខជន​ឈរ​ឈ្មោះ​ ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២​៧​ ​ខែវិច្ឆិកា​ ​ដល់​ថ្ងៃ​ទី​១​១​ ​ខែ​ធ្នូ​ ​ឆ្នាំ​២០២៣។​ ​ការ​ប្តឹងតវ៉ា​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ​គឺ​មាន​រយៈពេល​ ​៥​ថ្ងៃ​ ​និង​ការ​ដោះស្រាយ​ពាក្យ​បណ្តឹង​មាន​រយៈពេល​ ​១​០​ថ្ងៃ​។​

​ការ​បិទផ្សាយ​បញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត​ ​និង​បេក្ខជន​ឈរឈ្មោះ​ ​នៅ​ថ្ងៃ​ទី​២​៦​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៤​។​ ​ការឃោសនាបោះឆ្នោត​ ​នៅ​ថ្ងៃ​ទី​១​០​ ​ដល់​ថ្ងៃ​ទី​២​៣​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​៤​។​ ​ការ​បិទផ្សាយ​បញ្ជី​ឈ្មោះ​ទីតាំង​ការិយាល័យ​បោះឆ្នោត​នៅ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ ​និង​ទីកន្លែង​មួយ​ចំនួន​ក្នុង​ទីប្រជុំជន​រាជធានី​ ​ខេត្ត​ ​ធ្វើឡើង​នៅ​ថ្ងៃ​ទី​១​៤​កុម្ភៈ​  ​និង​បិទផ្សាយ​បញ្ជី​បោះឆ្នោត​ផ្លូវការ​ ​និង​លេខ
​កូ​ដ​ការិយាល័យ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២​៤​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​៤​។​

​គ​.​ជ​.​ប​ ​បន្ថែម​ថា​ ​ចំពោះ​ការ​ដោះស្រាយ​ពាក្យបណ្តឹង​ ​ការ​បូក​សរុប​លទ្ធផល​ ​និង​ការ​បិទផ្សាយ​លទ្ធផល​នៅ​ថ្នាក់​ក្រោម​ ​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​២​៦​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​៤​ ​និង​ប្តឹងតវ៉ា​ទៅ​ គ.ជ.ប លើ​ការ​សម្រេច​របស់​ថ្នាក់ក្រោម​ជាតិ​ ​គឺ​មាន​រយៈពេល​២​ថ្ងៃ​។​

​ការប្រកាស​ផ្សាយ​លទ្ធផល​បណ្តោះ​អាសន្ន​តាម​មណ្ឌល​ភូមិភាគ​ដោយ​ ​គ​.​ជ​.​ប​ ​ធ្វើឡើង​នៅ​ថ្ងៃ​ទី​២​ ​ខែ​មីនា​ ​ឆ្នាំ​២០២៤​ ​និង​ប្ដឹងតវ៉ា​ទៅ​ ​គ​.​ជ​.​ប​ ​ឬ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដោយ​ផ្ទាល់​មាន​រយៈពេល​ត្រឹម​៧​២​ម៉ោង​ ​បន្ទាប់​ពី​ប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន​។​

​គ​.​ជ​.​ប​ ​ដោះស្រាយ​ពាក្យបណ្តឹង​ត្រឹម​៧​២​ម៉ោង​ ​បន្ទាប់ពី​ទទួល​បាន​ពាក្យបណ្ដឹង​ ​ប៉ុន្តែ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ​មាន​រយៈ​ពេល​ចន្លោះ​ពី​១​០​ ​ទៅ​២​០​ថ្ងៃ​ ​បន្ទាប់ពី​ទទួល​បាន​ពាក្យ​បណ្ដឹង​។​

​គួរ​រម្លឹក​ថា​ ​ការប្រកាស​លទ្ធផល​ជា​ផ្លូវការ​ ​ការបែងចែក​អាសនៈ​ ​និង​ការ​ប្រកាស​ផ្សាយ​បញ្ជី​បេក្ខជន​ជាប់​ឆ្នោត​ ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​៤​៕​

Related Posts

Previous Article

វេជ្ជបណ្ឌិត​ចិន​ធ្វើ​ការ​វះកាត់​ភ្នែក​ឡើង​បាយជូនប្រជាពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ​ជាង ១ ម៉ឺន​នាក់​នៅ​កម្ពុជា និងឡាវ

Next Article

ឥស្សរជន CPP ពីររូប​បញ្ជាក់​ជាថ្មី​ពី​ភាពស្មោះត្រង់ ក្រោយពី​ឈ្មោះ​របស់ខ្លួនត្រូវបានគេ​ប្រើ​ប្រាស់