ពិព័រណ៍ឧត្តមសិក្សាអឺរ៉ុបលើកទី២ត្រូវបានរៀបចំធ្វើនៅកម្ពុជា

Khmer Times Share:

ពិព័រណ៍ឧត្តមសិក្សាអឺរ៉ុបលើកទី២ ត្រូវបានរៀបចំធ្វើឡើងកាលពីថ្ងៃពុធ ក្នុងគោលបំណងទាក់ទាញយុវជនកម្ពុជាដែលចាប់អារម្មណ៍ក្នុងការបន្តការសិក្សាថ្នាក់សាកលវិទ្យាល័យនៅអឺរ៉ុប។

អ្នក​រៀបចំព្រឹត្តការណ៍នេះបាននិយាយថា ពិព័រណ៍នេះរៀបចំដោយគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងស្ថានទូតនៃប្រទេសសមាជិកសហភាពអឺរ៉ុបមួយចំនួន ដែលបានទាក់ទាញយុវជនកម្ពុជាជាង ៣៥០នាក់ មកពីសាកលវិទ្យាល័យ និងវិទ្យាល័យរដ្ឋ និងឯកជនជាង២០ ដែលជាចំនួនច្រើនជាងពីរដងនៃពិព័រណ៍លើកទីមួយកាលពីឆ្នាំមុន​។

ពួកគេបាននិយាយថា ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ និស្សិតកម្ពុជាជាង១២០នាក់ និងគ្រូបង្រៀនជិត៦០នាក់ មានឱកាសទៅសិក្សានៅសាកលវិទ្យាល័យនានានៅអឺរ៉ុប៕ Xinhua

Related Posts

Previous Article

កម្ពុជា-គុយបា ពិភាក្សាអំពីការពង្រឹងចំណងមិត្តភាព

Next Article

ខាន់ ជេសា មោទនាភាពជាខ្មែរចូលរួមក្នុងកម្មវិធីប្រកួត ONE Fight Night 14