ទំនាក់​ទំនង​ជាមួយអាស៊ាន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​គន្លឹះសម្រាប់ការ​អភិវឌ្ឍន៍ក្នុងតំបន់

Khmer Times Share:
ទិដ្ឋភាពនៃទីកន្លែងពិព័រណ៍ចិន-អាស៊ានលើកទី២០ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ភាគខាងត្បូងប្រទេសចិន។ China Daily

មន្ត្រីរដ្ឋាភិបាល និងអ្នកជំនាញផ្នែកឧស្សាហកម្មបាននិយាយក្នុងអំឡុងពិព័រណ៍ចិន-អាស៊ានលើកទី២០ថាយើងត្រូវការជាចាំបាច់កិច្ចនូវកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងសមាគមអាស៊ានក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មដើម្បីពន្លឿនការអភិវឌ្ឍន៍ក្នុងតំបន់។

ពិព័រណ៍នេះត្រូវបានបញ្ចប់កាលពីថ្ងៃអង្គារនៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី។

Cong Liang អនុប្រធានគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិបាននិយាយថា “អស់រយៈពេលជាច្រើនឆ្នាំមកនេះ ប្រទេសចិន និងអាស៊ានបានសហការគ្នាដោយផ្អែកលើភាពជាអ្នកជិតខាងល្អ មិត្តភាព និងការអភិវឌ្ឍន៍ទៅវិញទៅមក។ កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរទទួលបានលទ្ធផលជាផ្លែផ្កា ជំរុញសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ប្រកបដោយប្រសិទ្ធភាព។

«ដើម្បីពន្លឿនការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ ចិន និងអាស៊ានគួរតែផ្តោតលើការបង្កើតមជ្ឈមណ្ឌលកំណើនសេដ្ឋកិច្ច ជំរុញសមាហរណកម្មកាន់តែស៊ីជម្រៅនៃសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម និងការផ្គត់ផ្គង់ ការកែលម្អគុណភាព និងប្រសិទ្ធភាពនៃការតភ្ជាប់ និងពង្រឹងកិច្ចសហប្រតិបត្តិការប្រកបដោយភាពច្នៃប្រឌិតក្នុងផ្នែគសេដ្ឋកិច្ចឌីជីថល និងចាប់យកឱកាសសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង”។

ឆ្នាំនេះគឺជាខួបលើកទី២០ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រចិន-អាស៊ាន។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា កិច្ចសហប្រតិបត្តិការឧស្សាហកម្មរវាងប្រទេសចិន និងអាស៊ានត្រូវបានពង្រឹងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

ការវិនិយោគទៅមករវាងភាគីទាំងពីរត្រូវបានពង្រីកកាន់តែទូលំទូលាយ។ យោងតាមគណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ខេត្តក្វាងស៊ី ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ការវិនិយោគរបស់តំបន់ស្វយ័តនៅក្នុងរដ្ឋសមាជិកអាស៊ានមានចំនួន ៥៩ ភាគរយនៃការវិនិយោគនៅក្រៅប្រទេសសរុបរបស់ខ្លួន។

ប្រទេសសមាជិកអាស៊ានបានវិនិយោគ និងបង្កើតសហគ្រាសចំនួន៣៣៥ នៅក្វាងស៊ី ដែលគ្របដណ្តប់លើវិស័យជាច្រើនដូចជា៖ ការផលិត ការជួល សេវាអាជីវកម្ម ការដឹកជញ្ជូន ឃ្លាំងស្តុក និងសេវាប្រៃសណីយ៍។

សួនឧស្សាហកម្មចិន-អាស៊ាន ក៏កំពុងទទួលបានអត្ថប្រយោជពីការអភិវឌ្ឍន៍ប្រកបដោយភាពច្នៃប្រឌិតផងដែរ។ បង្កើតឡើងក្នុងឆ្នាំ២០១៣ សួនឧស្សាហកម្មចិន-ម៉ាឡេស៊ីដែលស្ថិតនៅក្នុងប្រទេសចិន បច្ចុប្បន្នមានសហគ្រាសចុះបញ្ជីជាង ២៥,០០០ ខណៈដែលសួនឧស្សាហកម្មម៉ាឡេស៊ី-ចិន ដែលមានទីតាំងនៅ Kuaantan  ក្នុងប្រទេសម៉ាឡេស៊ី បានទាក់ទាញការវិនិយោគដែលមានទំហំទឹកប្រាក់ប្រមាណ១.៦ពាន់លានដុល្លារ ដោយបង្កើតការងារក្នុងស្រុកជិត ២០,០០០កន្លែង ។

Miao Qingwang អនុប្រធានរដ្ឋាភិបាលប្រជាជននៃតំបន់ស្វយ័ត Guangxi  បាននិយាយថា “តំបន់ក្វាងស៊ីមានឆន្ទៈធ្វើការជាមួយគ្រប់ភាគីដើម្បីបង្កើតបរិយាកាសធុរកិច្ចលំដាប់ទីមួយ រួមគ្នាលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់នៃច្រករបៀងពាណិជ្ជកម្ម ជំរុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ានលើវិស័យផ្សេងៗ បង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ និងឧស្សាហកម្មឆ្លងដែនប្រកបដោយស្ថិរភាព និងសុវត្ថិភាព ដែលនឹងជួយជំរុញការកសាងសហគមន៍ចិន-អាស៊ានជាមួយជោគវាសនារួមគ្នា»។

កាលពីថ្ងៃច័ន្ទ ក្នុងអំឡុងពេលព្រឹត្តិការណ៍ផ្សព្វផ្សាយពិព័រណ៍ កិច្ចព្រមព្រៀងមួយចំនួនពាក់ព័នន្ធនឹងច្រករបៀងពាណិជ្ជកម្មដី-សមុទ្រអន្តរជាតិថ្មីត្រូវបានចុះហត្ថលេខា ដែលជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការចិន-អាស៊ាននៅក្នុងវិស័យឧស្សាហកម្ម និងការផ្គត់ផ្គង់៕ China Daily

Related Posts

Previous Article

កម្ពុជា និង​ចិន​ចុះ​ហត្ថលេខា​លើ​ពិធីសារ​ស្តីពីតម្រូវការ​រភូតគាមអនាម័យ​សម្រាប់​ការ​នាំ​ចេញ​ដូង​ស្រស់

Next Article

ឯកឧត្តម អ៊ុច បូររិទ្ធ ទេសរដ្ឋមន្រ្តី បានលើកឡើងថា កម្ពុជានឹងធ្វើការជាមួយដៃគូទាំងអស់ដើម្បីសម្រេចឱ្យ​បាននូវសក្តានុពលនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងបន្តជំរុញគោលដៅអភិវឌ្ឍន៍ដោយចីរភាព