​ជប៉ុន​ផ្ដល់​ការ​គាំទ្រ​លើ​ការ​អភិវឌ្ឍ​ឌី​ជី​ថល​ភា​វូ​នី​យ​កម្ម​របស់​រដ្ឋាភិបាល​កម្ពុជា​

​ត​ន​ ​វិបុល​ / Khmer Times Share:
លោក ​អ៊ូអុិណុ អាត់ស៊ូសុី ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​កាល​ពីម្សិលមិញ​។​  ​ខ្មែរ​ថា​ម​ស៍​៖​ ​Pier​r​e​ Ro​us​s​e​l

 

​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ ​លោក​ ​អ៊ូ អុិណុ អាត់ស៊ូសុី ​បាន​ប្រកាស​ពី​គម្រោង​ជំនួយ​អភិវឌ្ឍន៍​ជា​ផ្លូវការ​ (O​D​A​) ​របស់​ជប៉ុន​សម្រាប់​ការ​អភិវឌ្ឍឌីជីថល​ភា​វូ​នី​យ​កម្ម​ ​ដែល​ជា​សសរស្ដម្ភ​ទី​៥​នៅ​ក្នុង​យុទ្ធសាស្ត្រ​បញ្ចកោណ​របស់​រដ្ឋាភិបាល​ថ្មី​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​។​

​នេះ​ជា​ការ​បន្ថែម​ការ​គាំទ្រ​ថ្មី​មួយទៀត​របស់​ជប៉ុន​ ​ដែល​លោក​ ​អ៊ូអុិណុ អាត់ស៊ូសុី ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ ​បាន​បញ្ជាក់​នៅ​ក្នុង​កិច្ចពិភាក្សា​តុមូល​ស្តីពី​ ​«​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន​»​ ​ពីម្សិលមិញ​ ​នៅ​ភ្នំពេញ​។​

​លោក​ ​អ៊ូអុិណុ អាត់ស៊ូសុី ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ ​បាន​និយាយ​ថា​ ​ទាក់ទង​នឹង​គម្រោង​ជំនួយ​អភិវឌ្ឍន៍​ជា​ផ្លូវការ​របស់​ជប៉ុន​ ​គឺ​ជប៉ុន​បាន​ផ្ដល់​កិច្ច​គាំទ្រ​ជាច្រើន​ ​ដូចជា​ការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ វិ​ស​័​យ​អប់រំ​ ​សុខាភិបាល​ ​ការ​អភិ​រក្ស​ឧ​ទ្យា​ជាតិ​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ជាដើម​។​ ​និយាយ​ជា​រួម​ ​ជប៉ុន​នៅតែ​បន្ត​ការ​គាំទ្រ​ទាំង​វិ​ស​័​យ​សេដ្ឋកិច្ច​និង​សង្គម​សម្រាប់​ការ​អភិវឌ្ឍ​កម្ពុជា​។​

​លោក​បន្ត​ថា​ ​សម្រាប់​បច្ចុប្បន្ននេះ​ ​ជប៉ុន​ផ្ដោ​តយ​ក​ការ​យក ចិត​្តទុក​ដាក់​ជាពិសេស​លើ​យុទ្ធសាស្ត្រ​ថ្មី​របស់​រដ្ឋាភិបាល​កម្ពុជា​ ​ដែល​បាន​ប្រកាស​ដោយ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នៅ​ក្នុង​សម័យប្រជុំ​គណៈរដ្ឋមន្ត្រី​លើក​ទី​ដំបូង​។​

​លោក​បន្ថែម​ថា​ ឌីជីថល​ភា​វូ​នី​យ​កម្ម​ ​រដ្ឋាភិបាល​ឌីជីថល​ ​សេដ្ឋកិច្ចឌីជីថល​ ​សង្គមឌីជីថល​ ​ជា​សសរស្ដម្ភ​ស្នូល​មួយ​នៅ​ក្នុង​យុទ្ធសាស្ត្រ​បញ្ចកោណ​ ​ដែល​ត្រូវ​បាន​ដាក់បញ្ចូល​ក្នុង​ក្របខណ្ឌ​ចាំបាច់​ប្រតិបត្តិការ​របស់​ជប៉ុន​។​

​លោក​និយាយ​ថា​៖​ ​«​ខ្ញុំ​អាច​និយាយ​បាន​ថា​ជា​ការ​គាំទ្រ​ជំនួយ​អភិវឌ្ឍន៍​ជា​ផ្លូវការ​ O​D​A​ ​របស់​ជប៉ុន​និង​កម្ពុជា​ ​ដែល​ផ្ដោ​ត​សំខាន់​លើឌីជីថល​ភា​វូ​នី​យ​កម្ម​ ​គឺ​ធ្វើ​យ៉ាង​ណ​ាធ្វើ​ឱ្យ​កម្ពុជា​អាច​បង្កើត​នូវ​រដ្ឋាភិបាលឌីជីថល​ ​ឬ​ក៏​បង្កើន​នូវ​បណ្ដេញ​ទូរគមនាគមន៍​ដោយ​ជំរុញ​ពី​ ​
៤​G​ ​ទៅ​៥​G​។​ ​ចំណែក​ជំនួយ​លើ​វិ​ស​័​យ​ផ្សេងៗ​ ​គឺ​ពុំ​មាន​ផ្លាស់​ប្ដូរ​ជំនួយ​ទេ​»​។​

​លោក​បន្ថែម​ថា​៖​ ​«​មិនតែប៉ុណ្ណោះ​ ​យើង​ពិនិត្យ​បាន​មើល​លើ​កិច្ច​សហប្រតិបត្តិការ​ដោយ​ផ្អែកលើ​ភាព​ជាក់ស្ដែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​ ​នៅ​ប្រទេស​ជប៉ុន​ ​គឺថា​យើង​ទើប​តែ​បង្កើត​ធម្មនុញ្ញ​កិច្ច​សហប្រតិបត្តិការ​របស់​ជប៉ុន​ ​ដែល​ជា​ឯកសារ​ស្នូល​មួយ​ក្នុង​ការកំណត់​គោល​នយោបាយ​នៃ​ការ​ផ្ដល់​ឱ្យ​របស់​ជប៉ុន​កាលពី​ខែ​មិថុនា​កន្លង​មក​នេះ​»​។​

​លោក​បន្ថែម​ទៀត​ថា​៖​ ​«​យើង​កំពុងតែ​រៀបចំ​ឱ្យ​មាន​កិច្ច​សន្ទនា​រវាង​កម្ពុជា​និង​ជប៉ុន​ដោយ​ផ្អែកលើ​យុទ្ធសាស្ត្រ​បញ្ចកោណ​របស់​រដ្ឋាភិបាល​កម្ពុជា​។​ ​បន្ទាប់មក​ទៀត​ ​យើង​អាច​នឹង​ផ្ដល់​ប្ដូរ​នូវ​ធម្មនុញ្ញ​នៃ​ការ​ផ្ដល់​ជំនួយ​អភិវឌ្ឍន៍​របស់​ជប៉ុន​ស្រប​ទៅតាម​នោះ​ដែរ​។​ ​ការរៀបចំ​នេះ​ដើម្បី​ឱ្យ​ប្រាកដ​ថា​ទម្រង់​នៃ​កិច្ច​សហប្រតិបត្តិការ​ថ្មី​នោះ​ ​គឺ​នឹង​ត្រូវ​អនុវត្ត​ស្រប​ទៅតាម​យុទ្ធសាស្ត្រ​បញ្ចកោណ​ ​ក៏ដូចជា​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​នា​ពេលនេះ​ផង​ដែរ​»​។​

​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ ​លោក​ ​ប៉ែន​ ប៉ូ​ណា​ ​បាន​លើកឡើង​ថា​ ​ជាទូទៅ​នៅ​គ្រប់​ទីកន្លែង​លើ​ពិភពលោក​បាន​ផ្ដល់​តម្លៃ​លើ​យុទ្ធសាស្ត្រ​បញ្ចកោណ​របស់​កម្ពុជា​។​ ​ជាក់ស្ដែង​លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ ​អង់​តូ​នី​ញ៉ូ ហ្គូ​តែ​រ៉េ​ស​ ​បាន​កោតសរសើរ​នៅ​ក្នុង​ជំនួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ដោយ​បាន​លើក​ឡើង​ថា​ ​យុទ្ធសាស្ត្រ​បញ្ចកោណ​រដ្ឋាភិបាល​ប​ន្ស៊ី​ជាមួយ​គោលដៅ​អភិវឌ្ឍ​ដោយ​ចិរភាព​របស់​អង្គការសហប្រជាជាតិ​។​

​លោក​បន្ត​ថា​ ​រដ្ឋមន្ត្រីក្រសួងការបរទេស​អូស្ត្រាលី​ក​៏បាន​កោតសរសើរ​ ​និង​សង្ឃឹម​ថា​កិច្ច​សហប្រតិបត្តិការ​អូស្ត្រាលី​នឹង​មាន​យូរអង្វែង​ដោយ​ឈ​រលើ​គោល​ន​ត​យោ​បាយ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​នៃ​យុទ្ធសាស្ត្រ​បញ្ចកោណ​របស់​កម្ពុជា​។​ ​ចំណែក​ប្រទេស​ចិន​ក៏​ដូចគ្នា​ដែរ​ ​ជាពិសេស​យុទ្ធសាស្ត្រ​បញ្ចកោណ​របស់​កម្ពុជា​មាន​ស្របគ្នា​នឹង​គោល​នយោបាយ​ខ្សែ​ក្រ​វ៉ាត់​ផ្លូវ​។​

​លោក​បន្ថែម​ថា​ ​ឥឡូវ​ជប៉ុន​ប្រកាស​គាំទ្រ​លើ​ចំណុច​នេះ​ដែរ​ ​ដែល​បញ្ជាក់​ពី​យុទ្ធសាស្ត្រ​បញ្ចកោណ​ ​គឺ​ជាគោល​នយោបាយ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​ប្រកបដោយ​ចិរភាព​និង​ភាព​ធន់​ ​ហើយនិង​បរិ​យា​ប​ន្ន​។​ ​វា​មានន័យ​ថា​ ​យុទ្ធសាស្ត្រ​បញ្ចកោណ​របស់​កម្ពុជា​ស្របគ្នា​នឹង​ទិសដៅ​របស់​សហគមន៍​អន្តរជាតិ​គ្រប់​ប្រទេស​ទាំងអស់​។​

​លោក​បាន​និយាយ​ថា​៖​ ​«​ដូច្នេះ​មិន​ចម្លែក​ទេ​ ​ដែល​ប្រទេស​ជប៉ុន​ប្រកាស​គាំទ្រ​ជួយ​អភិវឌ្ឍ​មុំ​ទី​៥​ ​គឺ​អភិវឌ្ឍ​បច្ចេកវិទ្យាឌីជីថល​នៃ​យុទ្ធសាស្ត្រ​បញ្ចកោណ​របស់​កម្ពុជា​»​។​

​លោក​បញ្ជាក់​ថា​៖​ ​«​ជាទូទៅ​យុទ្ធសាស្ត្រ​បញ្ចកោណ​ដែល​ដាក់​ចេញ​ដោយ​សម្ដេច​នាយករដ្ឋមន្ត្រី​ ​គឺ​មាន​គ្រប់ជ្រុងជ្រោយ​ទាំងអស់​ ​ដើម្បី​ធ្វើ​ឱ្យ​សង្គម​សេដ្ឋកិច្ច​ ​ព្រោះ​គោល​ដៅ​ដ៏​ធំបំផុត​ ​គឺ​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​ក​ម្រិ​ត​ខ្ពស់​នៅ​ឆ្នាំ​២​០​៣​០​ ​និង​មាន​ប្រាក់​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២​០​៥​០​។​ ​ដូច្នេះ​រដ្ឋាភិបាល​រីករាយ​សហការ​ជាមួយនឹង​ដៃគូ​អភិវឌ្ឍ​គ្រប់​ប្រទេស​ទាំងអស់​ដែល​ចាប់​អារម្មណ៍​ ​ដើម្បី​អភិវឌ្ឍ​និង​ទាញ​យក​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​ ​ដើម្បី​ឱ្យ​គោលដៅ​របស់​អង្គការ​សហប្រជាជាតិ​អភិវឌ្ឍ​ដោយ​ចិរភាព​ ​ក៏ដូចជា​យុទ្ធសាស្ត្រ​បញ្ចកោណ​
របស់​កម្ពុជា​ឆាប់​បាន​ដល់​គោលដៅ​»​៕​​

Related Posts

Previous Article

​រដ្ឋមន្ត្រី​ក្រសួងសង្គមកិច្ច​ស្នើ​អ្នក​កំពុង​បន្សាប​គ្រឿងញៀន​បំភ្លេច​រឿង​ចាស់​និងកសាង​ជីវិត​ថ្មី​

Next Article

​រដ្ឋាភិបាល​ដំឡើងថ្លៃ​សេវា​អ្នក​ធ្វើដំណើរ​នៅ​ព្រ​លាន​ទាំង​បី​នៅ​កម្ពុជា​