​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​អនុញ្ញាត​ឱ្យ​មន្ត្រី​រាជការ​ ​និង​កម្មករ​ ​ឈប់​សម្រាក​ចំនួន​២​២​ថ្ងៃ​

ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
​សកម្មភាព​កីឡាករ​ ​កីឡា​ការិនី​ ​ចូលរួម​ប្រណាំងទូក​កាលពី​ឆ្នាំ​២​០​១​៩​។​ ​ខ្មែរ​ថា​ម​ស៍​៖​ ​​ជរ​ ​គន្ធា​

​រដ្ឋាភិបាល​ ​បាន​ចេញ​អនុក្រឹត្យ​កំណត់​ប្រតិទិន​ឈប់​សម្រាក​ការងារ​របស់​មន្ត្រី​រាជការ​ ​និយោជិត​ ​កម្មករ​ ​ប្រចាំ​ឆ្នាំ​២​០​២​៤​ ​ដើម្បី​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​ជាតិ​ ​និង​អន្តរជាតិ​ ​នៅ​តាម​ក្រសួង​ ​ស្ថាប័ន​ ​សហគ្រាស​ ​និង​មូលដ្ឋាន​នៅ​ទូទាំង​ប្រទេស​។​

​អនុក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​កាលពី​ថ្ងៃ​ទី​៧​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​៣​ ​បញ្ជាក់​ឱ្យ​ដឹង​ថា​ ​សម្រាប់​ឆ្នាំ​២​០​២​៤​ ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ឈប់​សម្រាក​រយៈពេល​ ​២​២​ថ្ងៃ​ ​ខណៈ​កាលពី​ឆ្នាំ​២​០​២​១​ ​រហូតដល់​ឆ្នាំ​២​០​២​៣​ ​គឺ​មានត្រឹមតែ​ ​២​១​ថ្ងៃ​។​

​អនុក្រឹត្យ​បន្ថែមចំនួន​ ​១​ថ្ងៃ​ ​សម្រាប់​ប្រតិទិន​ប្រចាំ​ឆ្នាំ​ ​២​០​២​៤​ ​ធ្វើឡើង​បង្កើន​ថ្ងៃ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ ​ប្រពៃណី​ជាតិ​ ​ដោយមាន​រយៈពេល​ ​៤​ថ្ងៃ​ ​ខណៈ​កាលពី​ឆ្នាំ​២​០​២​១​ ​រហូតដល់​ឆ្នាំ​២​០​២​៣​ ​គឺ​មានត្រឹមតែ​រយៈពេល​ ​៣​ថ្ងៃ​។​

​ក្នុង​អនុក្រឹត្យ​សម្រេច​ថា​ ​ការអនុញ្ញាត​ឱ្យ​មន្ត្រី​រាជការ​ ​និយោជិត​ ​កម្មករ​ ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​២​០​២​៤​ ​ខាងមុខ​មាន​ដូចជា​ ​ថ្ងៃ​ទី​១​មករា​ ​ឈប់​សម្រាក​ចំនួន​១​ថ្ងៃ​ ​នៅ​ក្នុង​ទិវា​ចូលឆ្នាំ​សកល​ ​និង​នៅ​ថ្ងៃ​ទី​៧​មករា​ ​ឈប់​សម្រាក​ចំនួន​១​ថ្ងៃ​ ​គឺ​ថ្ងៃ​នៃ​ទិវា​ជ័យ​ជម្នះ​លើ​របបប្រល័យពូជសាសន៍​។​

​អនុក្រឹត្យ​បន្ថែម​ថា​ ​ចំពោះ​ថ្ងៃ​ទី​៨​មីនា​ ​ឈប់​សម្រាក​ចំនួន​១​ថ្ងៃ​ ​ដែល​ជា​ថ្ងៃ​ទិវា​អន្តរជាតិ​នារី​។​

​សម្រាប់​ខែ​មេសា​ ​ដែល​ជាពិធី​បុណ្យចូលឆ្នាំ​ថ្មី​ ​ប្រពៃណី​ជាតិ​ ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ឈប់​សម្រាក​រយៈពេល​៤​ថ្ងៃ​ ​ដោយ​ចាប់ពី​ថ្ងៃ​ទី​១​៣​ ​ដល់​ថ្ងៃ​ទី​១​៦​មេសា​។​

​ចំពោះ​ខែ​ឧសភា​ ​ប្រតិទិន​ឈប់​សម្រាក​មាន​រយៈពេល​៤​ថ្ងៃ​ ​ក្នុង​នោះ​ ​ថ្ងៃ​ទី​១​ឧសភា​ ​ទិវា​ពលកម្ម​អន្តរជាតិ​។​

​ថ្ងៃ​ទី​១​៤​ឧសភា​ ​ជា​ថ្ងៃ​ព្រះរាជ​ពិធីបុណ្យ​ចម្រើន​ព្រះជន្ម​ ​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ​ ​នរោត្តម​ ​សី​ហ​មុនី​ ​ព្រះមហាក្សត្រ​កម្ពុជា​។​

​លុះ​នៅ​ថ្ងៃ​ទី​២​២​ឧសភា​ ​ជា​ថ្ងៃ​ពិធីបុណ្យ​វិសាខបូជា​ ​និង​ជា​ថ្ងៃ​ទី​២​៦​ឧសភា​ ​ដែល​ជា​ថ្ងៃ​ព្រះរាជ​ពិធីច្រត់ព្រះនង្គ័ល​។​

​អនុក្រឹត្យ​បន្ថែម​ថា​ ​សម្រាប់​ខែ​មិថុនា​ ​អនុញ្ញាត​ឱ្យ​ឈប់​សម្រាក​ត្រឹមតែ​រយៈពេល​១​ថ្ងៃ​ ​ដែល​ធ្វើឡើង​នៅ​ថ្ងៃ​​ទី​១​៨​មិថុនា​ ​គឺជា​ព្រះរាជ​ពិធីបុណ្យ​ចម្រើន​ព្រះជន្ម​ ​សម្តេច​ព្រះ​មហាក្សត្រី​ ​នរោត្តម​ ​មុនិនាថ​ ​សី​ហ​នុ ​ព្រះវ​រ​រាជមាតា​ជាតិខ្មែរ​។​

​ចំពោះ​ខែកញ្ញា​ ​សម្រាក​ចំនួន​១​ថ្ងៃ​ ​ដែល​ធ្វើឡើង​នៅ​ថ្ងៃ​ទី​២​៤​ ​ដែល​ជា​ទិវា​ប្រកាស​រដ្ឋធម្មនុញ្ញ​។​

​ដោយឡែក​ ​ក្នុង​ឆ្នាំ​២​០​២​៤​ ​សម្រាប់​ពិធី​បុណ្យភ្ជុំបិណ្ឌ​ ​ដែល​ធ្វើឡើង​ក្នុង​ខែ​តុលា​ ​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ឈប់​សម្រាក​ចំនួន​៣​ថ្ងៃ​ ​ដូច​កាលពី​ឆ្នាំ​២​០​២​១​ ​រហូតដល់​ឆ្នាំ​ ​២​០​២​៣​ ​នេះ​ផង​ដែរ​។​ ​ពិធី​បុណ្យភ្ជុំបិណ្ឌ​ ​ក្នុង​ឆ្នាំ​២​០​២​៤​ ​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​១​ ​ដល់​ថ្ងៃ​ទី​៣​តុលា​។​
​នៅ​ថ្ងៃ​ទី​១​៥​តុលា​ ​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ឈប់​សម្រាក​នៅ​ក្នុង​ ​ទិវា​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ ​ព្រះករុណា​ព្រះបាទ​សម្តេច​ ​ព្រះ​នរោត្តម​ ​សី​ហ​នុ ​ព្រះ​មហា​វីរ​ក្សត្រ​ ​ព្រះវ​រ​រាជបិតា​ ​ឯករាជ្យ​បូរណភាពទឹកដី​ ​និង​ឯកភាពជាតិ​ខ្មែរ​។​

​នៅ​ថ្ងៃ​ទី​២​៩​តុលា​ ​អនុញ្ញាត​ឱ្យ​ឈប់​សម្រាក​ក្នុង​ព្រះរាជ​ពិធី​គ្រង​ព្រះ​បរម​រាជសម្បត្តិ​របស់​ព្រះករុណា​ព្រះបាទ​សម្ដេច​ ​ព្រះ​បរមនាថ​ ​នរោត្តម​ ​សី​ហ​មុនី​ ​ព្រះមហាក្សត្រ​ ​នៃ​ព្រះរាជាណាចក្រកម្ពុជា​។​

​អនុក្រឹត្យ​បញ្ជាក់​ថា​ ​សម្រាប់​ខែវិច្ឆិកា​ ​ប្រតិទិន​ឈប់​សម្រាក​រយៈពេល​៤​ថ្ងៃ​។​ ​ក្នុង​នោះ​ថ្ងៃ​ទី​៩​វិច្ឆិកា​ ​គឺជា​ពិធីបុណ្យ​ឯករាជ្យជាតិ​។​ ​ដោយឡែក​ ​នៅ​ថ្ងៃ​ទី​១​៤​ ​ដល់​ថ្ងៃ​ទី​១​៦​វិច្ឆិកា​ ​គឺជា​ព្រះរាជ​ពិធី​បុណ្យអុំទូក​ ​បណ្តែត​ប្រទីប​ ​និង​សំពះព្រះខែ​ ​អកអំបុក​។​

​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បញ្ជាក់​ថា​ ​ចំពោះ​អនុក្រឹត្យ​ពាក់ព័ន្ធ​នឹង​ប្រតិទិន​ថ្ងៃឈប់​សម្រាក​របស់​មន្ត្រី​រាជការ​ វិ​និយោជិត​ ​កម្មករ​ ​ប្រចាំ​ឆ្នាំ​២​០​២​៤​ ​គឺ​ក្រសួង​ ​ស្ថាប័ន​ ​ដែល​មាន​ភារកិច្ច​ទំនាក់ទំនង​អន្តរជាតិ​ ​ត្រូវ​រក្សា​មន្ត្រី​ប្រចាំការ​ជាអចិន្ត្រៃយ៍​ ​ដើម្បី​ដោះស្រាយ​ការងារ​តាម​ភាព​ជាក់ស្ដែង​ផង​ដែរ​។​

​លោក​នាយករដ្ឋមន្ត្រី​ ​បាន​ណែនាំ​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​គ្រប់​ក្រសួង​ ​ស្ថាប័ន​ ​និង​អភិបាល​រាជធានី​ ​ខេត្ត​ ​ត្រូវ​អនុវត្ត​អនុក្រឹត្យ​ខាងលើ​នេះ​ចាប់ពី​ថ្ងៃ​ទី​៧​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​៣​។​

​លោក​ ​គង់​ ​សំអុល​ ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ​ ​ធ្លាប់​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍ ​ថា​រាល់​ការ​ប្រារព្ធ​ពិធីបុណ្យ​ជាតិ​ ​និង​អន្តរជាតិ​របស់​កម្ពុជា​ ​គឺ​គណៈកម្មការ​តែង​ចេញ​សេចក្ដីណែនាំ​ដល់​ក្រសួង​ ​ស្ថាប័ន​ ​និង​អាជ្ញាធរ​រាជធានី​ ​ខេត្ត​ ​ដើម្បី​ឱ្យ​ពិធីបុណ្យ​នីមួយៗ​ប្រព្រឹត្តទៅ​ដោយ​រលូន​ ​អធិកអធម​ ​និង​ទទួល​បាន​ជោគជ័យ​៕​

 

Related Posts

Previous Article

​កម្ពុជា​ ​និង​ឥណ្ឌូ​នេ​ស៊ី​ ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​ ​និង​សង្គ្រោះ​គ្រោះ​មហន្តរាយ​

Next Article

យុទ្ធនាការ​កំណត់​អត្តសញ្ញាណ​ជន​ក្រីក្រ​​ក្នុង​វិ​ស​័​យ​ក្រៅ​ប្រ​ព័ន្ឋ​ចាប់ផ្តើម​