ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​អនុម័ត​គម្រោង​វិនិយោគ​ក្នុង​ទឹកប្រាក់​ ​៤​៣​០​លាន​ដុល្លារ​

កង​ ​សុធា​ / Khmer Times Share:
ការិយាល័យ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ស្ថិតនៅ​ក្នុង​រាជធានី​ភ្នំពេញ។​  ខ្មែរ​ថា​ម​ស៍៖ ​ប៉ាន់​ ​រចនា​

 

យោង​តាម​សេចក្តី​ ​ប្រកាស​ព័ត៌មាន​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (C​D​C) ​បានឲ្យ​ដឹង​ថា​ ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ ​បាន​សម្រេច​ចេញ​វិញ្ញា​បន​ប​ត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ​ជូន​ដល់​ក្រុមហ៊ុន​ចំនួន​១​៣​ក្នុង​ទំហំ​ទឹកប្រាក់​៤​៣​០​លាន​ដុល្លារ​​ដើម្បី​សាងសង់​រោងចក្រ​ក្នុង​ការ​ផលិត​ផលិតផល​ផ្សេងៗ​គ្នា​ដោយ​បង្កើត​ការងារ​បាន​១​៨​,​៣​០​០​កន្លែង​។​

ក្នុង​នោះ​គម្រោង​វិនិយោគ​ចំនួន​៤​នៅ​ខេត្ត​កំពង់ស្ពឺ​ ​បី​នៅ​រាជធានី​ភ្នំពេញ​ ​និង​ ​បី​នៅ​ខេត្ត​កណ្តាល​ ​និង​ ​មួយ​នៅ​ខេត្ត​កំពង់ចាម​ ​ពោធិ៍សាត់​ ​និង​ ​ខេត្ត​កំពង់ឆ្នាំង​។​

គម្រោង​“​CONCH​ K​T​ ​CEMENT​ (​P​H​NO​M​ ​P​E​N​H​) ​COMPANY​ ​LIMITED​” ​ជា​គម្រោង​បង្កើត​រោងចក្រ​ផលិត​ស៊ីម៉ង់​តិ៍ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​មនោ​រម្យ​ ​ឃុំ​ហោម​សំណង់​ ​ស្រុក​ឱ​រ៉ា​ល់ ​ខេត្ត​កំពង់ស្ពឺ​ ​ក្នុង​ទុន​វិនិយោគ​ប្រមាណ​ ​២​៥​៨​លាន​ដុល្លារ​អា​ម៉េរិ​ក​ ​និង​អាច​បង្កើត​ការងារ​បាន​ចំនួន​ ​៤​៦​៨​កន្លែង​។​

គម្រោង​“K​H​OU ​TOWER​ ​CO​., ​L​T​D​” ​ជា​គម្រោង​សាងសង់​ ​និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ​ ​៥​ ​ចំនួន​ ​២៣៧​បន្ទប់​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​កាច់ជ្រុង​មហាវិថី​ព្រះ​មុនីវង្ស​ (​៩​៣​) ​កែង​ផ្លូវ​លេខ​ ​៨​៨​ ​និង​លេខ​ ​៧៥​ ​ភូមិ​៩​ ​សង្កាត់​ស្រះ​ចក​ ​ខណ្ឌ​ដូនពេញ​ ​រាជធានី​ភ្នំពេញ​ ​ក្នុង​ទុន​វិនិយោគ​ប្រមាណ​ ​៨​៤​,​៥​ ​លាន​ដុល្លារ​អា​ម៉េរិ​ក​ ​និង​អាច​បង្កើត​ការងារ​បាន​ចំនួន​ ​៨​៥​៥​កន្លែង​។​

សម្រាប់​គម្រោង​-“N​E​N​G​L​I​ ​HARDWARE​ ​PLASTIC​ ​PRODUCT​S ​CO​., ​L​T​D​” ​ជា​គម្រោង​បង្កើត​រោងចក្រ​ផលិត​ស​ម្ភារៈ​ប្រើប្រាស់​ (ធ្នើ ​កន្ត្រក​…) ​ពី​ដែក​ ​និង
​ប្លា​ស្ទីក​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​សន្តិភាព​ ​ឃុំ​តាំង​ក្រូច​ ​ស្រុក​សំរោង​ទង​ ​ខេត្ត​កំពង់ស្ពឺ​ ​ក្នុង​ទុន​វិនិយោគ​ប្រមាណ​ ​១​០​,​៧​លាន​ដុល្លារ​អា​ម៉េរិ​ក​ ​និង​អាច​បង្កើត​ការងារ​បាន​ចំនួន​ ​៤​,​៨​៧​០​កន្លែង​។​

សម្រាប់​គម្រោង​ “​A​L​ J​A​Z​EEL​AN​ ​FOOD​ ​P​T​E​. ​L​T​D​” ​ជា​គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ម្ហូបអាហារ​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​សំរោង​ទា​វ​ ​សង្កាត់​
ក្រាំង​ធ្នង់​ ​ខណ្ឌ​សែន​សុខ​ ​រាជធានី​ភ្នំពេញ​ ​ក្នុង​ទុន​វិនិយោគ​ប្រមាណ​ ​៥​,​៦​លាន​ដុល្លារ​អា​ម៉េរិ​ក​ ​និង​អាច​បង្កើត​ការងារ​បាន​ចំនួន​ ​១​២​៥​កន្លែង​។​

សម្រាប់​គម្រោង​ “​SMART​ ​PACKAGING​ (CAMBODIA) ​CO​., ​L​T​D​” ​គម្រោង​បង្កើត​រោងចក្រ​ផលិត​កេស​កា​តុង​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃ​ខ្លា​ ​ឃុំ​ក្រាំង​ម្កាក់​ ​ស្រុក​អង្គ​ស្នួល​ ​ខេត្ត​កណ្តាល​ ​ក្នុង​ទុន​វិនិយោគ​ប្រមាណ​ ​៥​,​៤​លាន​ដុល្លារ​អា​ម៉េរិ​ក​ ​និង​អាច​បង្កើត​ការងារ​បាន​ចំនួន​ ​៣​១​០​កន្លែង​។​

​គម្រោង​ “K​H​ ​BEST​ ​FAITH​ ​MANUFACTURING​
(​CAM​BO​D​I​A​) ​CO​., ​L​T​D​” ​គឺ​គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​ ​និង​សានូ​គ្រប់​ប្រភេទ​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ស​ណ្តុ​ល​ ​ឃុំ​ជង្រុក​ ​ស្រុក​គង​ពិសី​ ​ខេត្ត​កំពង់ស្ពឺ​ ​ក្នុង​ទុន​វិនិយោគ​ប្រមាណ​ ​៥​,​៣​លាន​ដុល្លារ​អា​ម៉េរិ​ក​ ​និង​អាច​បង្កើត​ការងារ​បាន​ចំនួន​ ​១​,​៩​៣​១​កន្លែង​។​

ជាមួយគ្នា​នេះ​ ​សម្រាប់​គម្រោង​ “​EVER​GREAT​
(​CAM​BO​D​I​A​) ​SHOE​S ​CO​., ​L​T​D​” ​គឺជា​គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង​គ្រប់​ប្រភេទ​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ចំការ​ស្លែង​ ​ឃុំ​ព្រៃ​ពួច​ ​ស្រុក​អង្គ​ស្នួល​ ​ខេត្ត​កណ្តាល​ ​ក្នុង​ទុន​វិនិយោគ​ប្រមាណ​ ​៦​,​១​លាន​ដុល្លារ​អា​ម៉េរិ​ក​ ​និង​អាច​បង្កើត​ការងារ​បាន​ចំនួន​ ​១​,​២​៦​០​កន្លែង​។​

​សម្រាប់​គម្រោង​ “​RIGHT​ ​UNION​ ​INTERNATIONAL​ ​CO​., ​L​T​D​” ​គឺជា​គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​តា​សែន​ ​ឃុំ​សូ​ទិ​ប​ ​ស្រុក​ជើងព្រៃ​ ​ខេត្ត​កំពង់ចាម​ ​ក្នុង​ទុន​វិនិយោគ​ប្រមាណ​ ​២​០​,​៥​លាន​ដុល្លារ​អា​ម៉េរិ​ក​ ​និង​អាច​បង្កើត​ការងារ​បាន​ចំនួន​ ​៤​.​៨​៧​០​កន្លែង​។​

ជាមួយគ្នានេះ ​គម្រោង​“​POLE​STAR(CAMBODIA) ​GARMENT​ ​CO​., ​L​T​D​” ​គឺ​គម្រោង​បង្កើត​រោងចក្រ​កាត់​ដេរ​ស​ម្លៀ​ក​បំពាក់​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៥​ ​ភូមិ​ស្នាម​ព្រះ​ ​ឃុំ​ស្នាម​ព្រះ​ ​ស្រុក​បា​កា​ន​ ​ខេត្ត​ពោធិ៍សាត់​ ​ក្នុង​ទុន​វិនិយោគ​​ប្រមាណ​ ​៨​លាន​ដុល្លារ​
អា​មេរិក​ ​និង​អាច​បង្កើត​ការងារ​​បាន​​ចំនួន​ ​២​,​៥​៩​១​កន្លែង​៕

ប្រែ​សម្រួល​ដោយ​ ​៖​ សុ ​ជាតា​

Related Posts

Previous Article

ព្រ​លាន​យន្តហោះ​ថ្មី​ ​នឹង​ជួយ​ស្តារ​ វិ​ស័​យ​ទេសចរណ៍​នៅ​សៀមរាប​

Next Article

​គណៈប្រតិភូ​តំណាង​អនុសញ្ញា​អូតាវ៉ា​ (ISU-APMBC) ​គាំទ្រ​ទស្សនវិស័យ​ ​និង​ការ​ប្តេជ្ញា​ ចិត្ត​​ក្នុង​ការ​ដោះស្រាយ​បញ្ហា​មីន​របស់​កម្ពុជា​