​ក្រសួង​បរិស្ថាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​បណ្ណាល័យ​អេ​ឡិច​ត្រូនិ​ច

​ត​ន​ ​វិបុល​ / Khmer Times Share:
ពិធីសម្ពោធដាក់ប្រើប្រាស់បណ្ណាល័យអេឡិចត្រូនិកនៅថ្ងៃទី២៨ ខែកក្កដា ក្រោមអធិបតីភាពលោក សាយ សំអាល់ ។ រូបភាព៖ ក្រសួង​បរិស្ថាន

 

​ក្រសួង​បរិស្ថាន​បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​បណ្ណាល័យ​អេ​ឡិច​ត្រូនិ​ច​  (eLibrary) ​ដើម្បី​ចែកចាយ​ចំណេះ​ដឹង​និង​ព័ត៌មាន​ ​ដែល​ទាក់ទង​នឹង​បរិស្ថាន​និង​ធនធាន​ធម្មជាតិ​ ​ការ​ធ្វើ​ទំនើបកម្ម​ស្ថាប័ន​ ​និង​ការ​ផ្សព្វផ្សាយ​សក្តានុពល​តំបន់​ការពារ​ធម្មជាតិ​ដល់​សិស្ស​ ​និស្សិត​ ​សាធារណជន​ វិ​ស​័​យ​ឯកជន​ ​និង​អ្នកស្រាវជ្រាវ​។​

​ពិធី​ប្រកាស​ដាក់​ប្រើប្រាស់​បណ្ណាល័យ​នេះ​ប្រារព្ធ​ធ្វើ​ឡើ​កាលពី​ថ្ងៃ​សុក្រ​ ​ក្រោម​អធិបតីភាព​របស់​លោក​ ​សាយ​ ​សំ​អា​ល់ ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ ​រួម​ជាមួយនឹង​ភាគី​ពាក់ព័ន្ធ​ទាំង​វិ​ស​័​យ​ឯកជន​ ​និង​ដៃគូ​អភិវឌ្ឍន៍​ជាតិ​-​អន្តរជាតិ​ ​នៅ​ក្រសួង​បរិស្ថាន​។​

​លោក​ ​សាយ​ ​សំ​អា​ល់ ​បាន​សម្ដែង​ភាព​រីករាយ​និង​ថ្លែង​អំណរគុណ​ចំពោះ​ក្រុម​ការងារ​ដែល​បាន​អនុវត្ត​ជោគជ័យ​នូវ​បណ្ណាល័យ​អេ​ឡិច​ត្រូនិ​ច​នេះ​ឡើង​។​ ​វា​ជា​ម​ជ្ឍ​មណ្ឌល​ប្រមូល​ព័ត៌មាន​យ៉ាង​សំខាន់​មួយ​របស់​​​ក្រសួង​បរិស្ថាន​។​

​លោក​បាន​និយាយ​ថា​៖​ ​«​បណ្ណាល័យ​អេ​ឡិច​ត្រូនិ​ច​នេះ​មិន​ត្រឹមតែ​ជា​បណ្ណាល័យ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​វា​ជា​ឧបករណ៍​ដែល​នឹង​ប្រែក្លាយ​សង្គម​ ​និង​ប្រជាជន​កម្ពុជា​ទៅជា​សង្គម​សកល​ ​ប្រជាជន​សាកល​ ​ដែល​ពោរពេញ​ដោយ​បំណិន​ជីវិត​ ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​»​។​

​លោក​ ​កែន​ ​សេរី​រដ្ឋា​ ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ចំណេះ​ដឹង​និង​ព័ត៌មាន​បរិស្ថាន​ ​បាន​បញ្ជាក់​ថា​ ​គម្រោង​បណ្ណាល័យ​អេ​ឡិច​ត្រូនិ​ច​របស់​​​ក្រសួង​បរិស្ថាន​បង្កើត​ឡើង​តប​តាម​គំនិត​ផ្តួចផ្តើម​ ​និង​អនុសាសន៍​ណែនាំ​របស់​ថ្នាក់​ដឹកនាំ​ក្រសួង​បរិស្ថាន​ស្រប​នឹង​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​។​

​លោកបាន​​បន្ត​ទៀតថា​ ​បណ្ណាល័យ​អេ​ឡិច​ត្រូនិច​នេះ​នឹង​ក្លាយ​ជា​ថ្នាល​ឌី​ជី​ថល​ដែល​ចូល​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ចែក​រំលែក​សម្រាប់​ចែករំលែក​ចំណេះ​ដឹង​ ​ព័ត៌មាន​បរិស្ថាន​និង​ធនធានធម្មជាតិ​ ​ការ​ធ្វើ​ទំនើប​កម្ម​ស្ថាប័ន​ ​ក៏ដូចជា​ការ​ផ្សព្វផ្សាយ​សក្តានុពល​តំបន់​ការពារ​ធម្មជាតិ​សិស្ស​ ​និស្សិត​ ​សាធារណជន​ វិ​ស​័​យ​ឯកជន​ ​និង​អ្នក​ស្រាវជ្រាវ​ ​ជាពិសេស​ជា​បណ្តុំ​ចងក្រង​ទិន្នន័យ​សម្រាប់​ក្រសួង​រយៈពេល​វែង​។​

​លោក​និយាយ​ថា​៖​ ​«​យើង​រីករាយ​ស្វាគមន៍​នូវ​រាល់​កិច្ច​សហការ​ពី​គ្រប់​ស្ថាប័ន​និង​ដៃ​គូ​នានា​ក្នុង​ការ​ចែករំលែក​នូវ​គ្រប់​ប្រភេទ​ឯកសារ​ ​ទិន្នន័យ​នានា​ក្រោម​ទម្រង់​ជា​រូបភាព​ ​ឯកសារ​សំណេរ​ ​សារ​សំឡេង​ឬ​វី​ដែ​អូ​ ​ដើម្បី​ចងក្រង​ ​រក្សាទុក​ ​និង​ជា​ការ​ចែក​រំលែក​ចំណេះ​ដឹង​តាមរយៈ​បណ្ណាល័យ​អេ​ឡិច​ត្រូនិ​ច​មួយ​នេះ​សម្រាប់​ប្រើប្រាស់​ជា​ផល​ប្រយោជន៍​រួម​»​។​

​បើ​តាម​ក្រសួង​បរិស្ថាន​ ​បណ្ណាល័យ​
អេ​ឡិច​ត្រូនិ​ច​នឹង​ក្លាយ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​គេហទំព័រ​របស់​​​ក្រសួង​ ​ដែល​បាន​ប្រមូលផ្តុំ​គ្រប់​ប្រព័ន្ធ​ទិន្នន័យ​ដែល​កំពុង​អនុវត្ត​ស្ថិត​ក្នុង​រចនា​ស​ម្ព័ន្ធ​ចាត់តាំង​។​

​រចនា​ស​ម្ព័ន្ធ​ទាំង​នោះ​មាន​ដូចជា​៖​
១.ព័ត៌មាន​ដែល​ទាក់ទង​ក្រសួង​ ​និង​មន្ទីរ​បរិស្ថាន​ ​ចំណេះ​ដឹង​ទូទៅ​អំពី​បរិស្ថាន​និង​ព្រឹត្តិការណ៍​ឬ​យុទ្ធនាការ​បរិស្ថាន​ផ្សេងៗ​ ​
២​.​ព័ត៌មាន​អំពី​ប្រព័ន្ធ​ C​E​M​I​S ​ដែល​ជា​ប្រព័ន្ធ​បច្ចេកវិទ្យា​ប្រមូល​ ​៣​.​ព័ត៌មាន​ថ្នាក់​ជាតិ​លើ​ការ​គ្រប់គ្រង​បរិស្ថាន​ ​៤​.​ព័ត៌មាន​អំពី​ប្រព័ន្ធ​ NRMIS ​ដែល​ជា​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​គ្រប់គ្រង​ចំណូល​មិនមែន​សារពើពន្ធ​ ​៥​.​ព័ត៌មាន​អំពី​ប្រព័ន្ធ​ S​ARM​I​S ​ដែល​ជា​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​គ្រប់គ្រង​ ​ទ្រព្យ​សម្បត្តិ​រដ្ឋ​ ​៦​.​ព័ត៌មាន​អំពី​ប្រព័ន្ធ​ ​F​M​I​S ​ដែល​ជា​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​គ្រប់គ្រង​គ្រប់មុខ​សញ្ញាការ​ចំណាយ​របស់​​​ក្រសួង​-​ស្ថាប័ន​ ​និង​ ​៧​.​បណ្ណាល័យ​អេ​ឡិច​ត្រូនិច៕​

Related Posts

Previous Article

​អាជ្ញាធរ​ជាតិ​អប្សរា​គ្រោង​ស្តារ​ស្រះ​ខាងកើត​ប្រាសាទ​បាយ័ន​ ​ខណៈ​បំណែក​ថ្ម​ក្នុង​ស្រះ ​ត្រូវ​ផ្ទេ​ទៅ​ទីតាំង​ថ្មី​

Next Article

​អនាគត​នាយករដ្ឋមន្ត្រី​ប្ដេជ្ញា​ការពារ​សន្តិភាព​ ​តាម​បណ្ដាំ​លោក​ ​ហ៊ុន​ ​សែន​