ភ្នំពេញៈ គណប​ក្ស​ប្រជា​ជន​កម្ពុជា​ទទួលបា​ន​សំឡេងឆ្នោ​ត​គាំទ្រ​ចំនួន ​៦ ​៣៩៨ ​៣១១​ សំឡេង ​និង​គណ​បក្ស​ហ្វ៊ុន​ស៊ិនប៉ិច ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន​ ៧១៦ ​៤៩០ ​សំឡេង​នៅ​ក្នុង​ការបោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិ​កាល​ទី​៧ កាល​ពី​ថ្ងៃទី ​២៣ ខែកក្កដា ឆ្នាំ​ ២០២៣​។ នេះ​បើ​យោង​តាមគ​ណៈកម្មាធិ​ការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត (​គ​.​ជ​.​ប​) ​នៅ​ថ្ងៃទី​ ១ ​ខែសីហា​នេះ​។

​តារាង​លទ្ធ​ផល​បណ្តោះ​អាសន្ន​នៃ​ការ​បោះឆ្នោត​​ជ្រើសតាំ​ង​តំណាង​រាស្ត្រ នីតិ​កាល​ទី​៧ កាល​ពី​ថ្ងៃទី​ ២៣ ខែកក្កដា​ ឆ្នាំ​ ២០២៣ ​ដែល​ចេញ​ដោយ (​គ.ជ.ប) បាន​បង្ហាញ​ថា តាម​កា​រ​គណនា​ក្រៅ​ផ្លូវ​កា​រ គណបក្ស​ប្រជា​ជន​កម្ពុជាទទួល​បាន​អាសនៈ​ចំនួន ១២០​។ រីឯ​គណបក្ស​ហ្វ៊ុនស៊ិ​នប៉ិច​ទទួ​លបាន​អាសនៈ​ចំនួន​ ៥ ដែល​ក្នុង​នោះ​រួមមាន​ភ្នំពេញ​ទទួល​បាន ​១​ អាស​នៈ ខេត្ត​កណ្តាល ​១ ​អាសនៈ ​កំពង់​ធំ ​១​ អាសនៈ ព្រៃ​វែង​ ១ អាសនៈ និង​ខេត្តកំ​ពង់​ចាម ​១​ អាសនៈ​ផង​ដែរ​៕