កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតសមាគមកាយប្ញទ្ធិនារីពិភពលោកលើកទី៣៩ នៅឆ្នាំ២០២៦

Khmer Times Share:
កាយប្ញទ្ធិនារីកម្ពុជា។ GGAC

កម្ពុជាបានជាប់ឆ្នោតទទួលធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតសមាគមកាយប្ញទ្ធិនារីពិភពលោក លើកទី៣៩ (39th WAGGGS Conference) ក្នុងឆ្នាំ២០២៦។

សមាគមកាយប្ញទ្ធិនារីពិភពលោក (GGAC) បាននិយាយនៅក្នុងសេចក្តីប្រកាសមួយដែលបានចេញផ្សាយកាលពីយប់ថ្ងៃចន្ទថា ការបោះឆ្នោតបានធ្វើឡើងក្នុងអំឡុងសន្និបាត WAGGGS លើកទី៣៨ ដែលធ្វើឡើងចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ នៅសាធារណរដ្ឋស៊ីប។

លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលនឹងក្លាយជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ បានកោតសរសើរដល់ក្រុមកាយប្ញទ្ធិនារី កម្ពុជាដែលបានខិតខំប្រឹងប្រែងសម្រេចបានលទ្ធផលដ៏ត្រចះត្រចង់នេះសម្រាប់ប្រទេសជាតិ។

លោកក៏បានថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិសម្រាប់ការគាំទ្រតាមប្រព័ន្ធអនឡាញចំពោះបេក្ខភាពរបស់ប្រទេសកម្ពុជាក្នុងការទទួលរៀបចំសន្និបាតសមាគមកាយប្ញទ្ធិនារីពិភពលោក លើកទី៣៩។

គណៈប្រតិភូកាយប្ញទ្ធិនារី កម្ពុជាដែលបានទៅចូលរួមសន្និបាតសមាគមកាយប្ញទ្ធិនារីពិភពលោកលើកទី៣៨ ត្រូវបានដឹកនាំដោយ លោកស្រី ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ប្រធានកាយប្ញទ្ធិនារីកម្ពុជា។

សមាគម​សមាគមកាយប្ញទ្ធិនារីពិភពលោក ​មាន​សមាជិក​មក​ពី ១៦៩ ប្រទេស​ជុំវិញ​ពិភពលោក៕ C. Nika – AKP

Related Posts

Previous Article

កម្ពុជាដាក់​ចេញ​មូលបត្រ​បំណុល​រដ្ឋ​ចំនួន ២៧​លាន​ដុល្លារ​ក្នុង​ឆមាសទី១

Next Article

វៀតណាម​ស្នើសុំ​កម្ពុជា​តាម​ចាប់​ជន​សង្ស័យ​ដែលបាន​សម្លាប់​ពលរដ្ឋខ្លួន​នៅ​កម្ពុជា