ក្រសួងធនធានទឹក និងឧតុនិយម ក្រើនរំលឹកអំពីទឹកជំនន់ដែលអាចកើតមាន ដោយសារកម្ពស់ទឹកទន្លេមេគង្គកើនឡើង

Khmer Times Share:
ផ្នែកមួយនៃផ្លូវលិចទឹកនៅក្នុងភូមិ។ AKP

កាលពីថ្ងៃចន្ទ ក្រសួងធនធានទឹក និងឧតុនិយម បានក្រើនរំលឹកសាធារណជនអំពីទឹកជំនន់ដែលអាចកើតមាន ដោយសារកម្ពស់ទឹកទន្លេមេគង្គកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ជាពិសេសនៅតំបន់ភាគខាងជើងនៃប្រទេស។

​យោងតាមការ​ព្យាករណ៍​អាកាសធាតុ​របស់ក្រសួង​បាន​ឲ្យ​ដឹង​ថា កម្ពស់​ទឹក​នឹង​ហក់​ឡើង​ដល់ ៧,៦៥ ម៉ែត្រ នៅ​ខេត្ត​ស្ទឹងត្រែង ១៦,៧០ ម៉ែត្រ នៅ​ខេត្ត​ក្រចេះ និង ៩,៩០ ម៉ែត្រ​នៅ​ខេត្ត​កំពង់ចាម។

ក្រសួងបានពន្យល់ទៀតថា ដោយសារការប្រែប្រួលអាកាសធាតុ និងឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប បានបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងក្នុងអាងទន្លេមេគង្គ។

យ៉ាងណាក៏ដោយ  កម្ពស់ទឹកកើនឡើងមិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយទេ ប៉ុន្តែតំបន់ទំនាបមួយចំនួនតាមដងទន្លេអាចនឹងលិចលង់។

បច្ចុប្បន្ន​ ​ខេត្ត​ព្រះសីហនុ កំពត និង​កែប ត្រូវ​បាន​ជន់​លិច​ដោយ​ជំនន់​ទឹក​ភ្លៀង​តាំង​ពី​ចុង​សប្តាហ៍មុន។

ដូចនេះ ក្រសួងធនធានទឹក និងឧតុនិយម សូមអំពាវនាវដល់សាធារណជន បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ។ C. Nika -AKP

Related Posts

Previous Article

ធនាគារជាតិនៃកម្ពុជាបានលើកឡើងថា គិតត្រឹមខែមិថុនា ទុនបម្រុងអន្តរជាតិបានកើនឡើងដល់ ១៨.៤ ពាន់លានដុល្លារ

Next Article

​ជាង​៦​ខែ​ដើម​ឆ្នាំ​មានអ្នក​ជំងឺគ្រុន​ឈាម​ជាង​៩​០​០​០​នាក់​ ​និង​ស្លាប់​២​២​នាក់​