​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ផ្ដល់​ដំបូន្មាន​ដល់​កាយ​រឹទ្ធិ​កម្ពុជា​ ​មុន​ចេញទៅ​បំពេញបេសកកម្ម​បោះជំរំ​អន្តរជាតិ​

​ត​ន​ ​វិបុល​ / Khmer Times Share:
​ប្រធាន​កាយ​រឹទ្ធិ​ជាតិ​កម្ពុជា​ ​បាន​ណែនាំ​ដល់​ប្រតិភូ​យុវជន​កាយ​រឹទ្ធិ​ទាំងអស់​ ​ត្រូវលើ​កត​ម្កើ​ន​ ​និង​ត្រូវ​រក្សា​ឱ្យ​បាន​នូវ​គុណ​តម្លៃ​ ​សេចក្តីថ្លៃថ្នូរ​របស់​ជាតិ​ ​និយាយ​ជា​រួម​ ​និង​កិត្តិយស​របស់​យុវជន​កាយ​រឹទ្ធិ​កម្ពុជា​។​   ​រូបភាព​៖​ ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា

 

​លោក​ ​ហ​ង់​ជួន​ ​ណា​រ៉ុ​ន​ ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​និង​ជា​ប្រធាន​កាយ​រឹទ្ធិ​ជាតិ​កម្ពុជា​ ​បាន​ដំបូន្មាន​ដល់​ប្រតិភូ​កាយ​រឹទ្ធិ​ជាតិ​កម្ពុជា​ ​មុន​ចេញ​ដំណើរ​ទៅ​បំពេញបេសកកម្ម​បោះ​ជំរំ​កាយ​រឹទ្ធិ​ពិភពលោក​លើក​ទី​២​៥​ ​នៅ​កូរ៉េ​ខាង​ត្បូង​ ​ដោយ​និយាយ​ថា​ ​ត្រូវលើ​ក​តម្កើង​និង​រក្សា​សេចក្តី​ថ្លៃ​ស​ថ្នូរ​របស់​ជាតិ​នៅ​លើ​ឆាកអន្តរជាតិ​។​

​ការណែនាំ​នេះ​ធ្វើឡើង​ក្នុង​ជំនួប​ជាមួយ​នឹង​ប្រតិភូ​កាយ​រឹទ្ធិ​ជាតិ​កម្ពុជា​ចំនួន​៤​៧​នាក់​កាល​ពី​ថ្ងៃ​អាទិ​ត្រ​ ​ខណៈ​ពួកគេ​ត្រូវ​ទៅ​ចូលរួម​ការ​បោះ​ជំរំ​កាយ​រឹទ្ធិ​ពិភពលោក​លើក​ទី​២​៥​ ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ ​ចាប់ពី​ថ្ងៃ​ទី​១​ ​ដល់​ថ្ងៃ​ទី​១​២​ ​ខែ​សីហា​ ​ដើម្បី​ធ្វើ​ការ​ផ្លាស់ប្តូរ​បទ​ពិសោធ​គ្នា​ទៅវិញទៅមក​ជាមួយនឹង​កាយ​រឹទ្ធិ​ពិភពលោក​។​

​នៅ​ក្នុង​ជំនួប​នោះ​លោក​ ​ហ​ង់​ជួន​ ​ណា​រ៉ុ​ន
​បាន​ណែនាំ​ពួកគេ​ថា​ ​ប្រតិភូ​កាយ​រឹទ្ធិ​ជាតិ​កម្ពុជា​ទាំងអស់​ដែល​ត្រូវ​ចូលរួម​ទៅ​ការ​បោះជំរំ​កាយ​រឹទ្ធិ​ពិភពលោក​ ​គឺ​ត្រូវលើ​ក​តម្កើង​និង​រក្សា​គុណ​តម្លៃ​ ​សេចក្តីថ្លៃថ្នូរ​របស់​ជាតិ​។​

​លោក​​ប្រាប់​ពួក​គេ​ថា​៖​ ​«​គ្រប់​សកម្មភាព​នានា​ក្នុង​ជំរំ​ ​គឺ​ត្រូវ​រៀនសូត្រ​ជំនាញ​ ​បំណិន​ថ្មីៗ​ ​និង​ធ្វើខ្លួន​ក្លាយទៅជា​ទូត​សុច្ឆទៈ​ក្នុង​ការ​ផ្សព្វផ្សាយ​វប្បធម៌​កម្ពុជា​ទៅ​កាន់​ឆាក​អន្តរជាតិ​តាមរយៈ​ការ​ប្រាស្រ័យ​ទាក់ទង​ល្អ​ក្នុងស្មារតី​មិត្តភាព​ ​និង​សន្តិភាព​ជាមួយ​សមាជិក​ជំរំ​មក​ពី​ប្រទេស​ផ្សេងទៀត​»​។​

​បន្ទាប់ពី​ចូល​ជួប​គួរសម​ជា​លោក​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ ​ប្រតិភូ​កាយ​រឹទ្ធិ​ជាតិ​កម្ពុជា​ទាំង​៤​៧​នាក់​បាន​ឡើង​យន្តហោះ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​កូរ៉េ​ខាងត្បូង​ ​ដើម្បី​ចូលរួម​បោះជំរំ​កាយ​រឹទ្ធិ​ពិភពលោក​លើក​ទី​២​៥​នេះ​។​

​ការ​បោះជំរំ​កាយ​រឹទ្ធិ​ពិភពលោក​ ​ជា​ព្រឹត្តិការណ៍​អន្តរជាតិ​ដ៏​ធំ​មួយ​ដែល​មាន​សារៈសំខាន់​ចំពោះ​យុវជន​ក្នុង​ការ​ ​បង្កើន​ចំណង​ទំនាក់ទំនង​មិត្តភាព​ ​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជុំវិញ​ពិភពលោក​ក្នុង​ន័យ​ពង្រឹង​និង​ថែរក្សា​ការពារ​សន្តិភាព​។​

​លោកស្រី​ ​គឹម​ ​សេដ្ឋា​នី​ ​អនុប្រធាន​កាយ​រឹទិ្ធ​ជាតិ​កម្ពុជា​ ​បាន​បញ្ជាក់​ថា​ ​ប្រតិភូ​កាយ​រឹទ្ធិ​ជាតិ​កម្ពុជា​ទាំង​៤​៧​នាក់​នោះ​ ​មកពី​រាជធានី​ភ្នំពេញ​១​៩​នាក់​ ​ខេត្ត​កំពង់ចាម​១​៨​នាក់​ ​ខេត្ត​កណ្តាល​ប្រាំ​បី​នាក់​ ​ខេត្ត​កំពង់ធំ​មួយ​នាក់​ ​និង​ខេត្ត​ព្រៃវែង​មួយ​នាក់​។​

​លោកស្រី​បន្ត​ថា​ ​គណកម្មការ​រៀបចំ​ការ​បោះជំរំ​ពិ​ភ​លោក​លើក​ទី​២​៥​ ​មាន​សមាជិក​ចូល​រួម​ប្រមាណ​ជិត​ ​៤​៥​០​ ​០​០​០​នាក់​ ​មក​ពី​១​៧​០​ប្រទេស​។​ ​កម្មវិធី​នេះ​មាន​អ្នក​​ស្ម​គ្រ​ចិត្ត​ចូលរួម​សម្របសម្រួល​ប្រមាណ​ជាង​ ​២​ ​០​០​០​នាក់​ ​មកពី​ប្រទេស​កូរ៉េ​ជា​ម្ចាស់ផ្ទះ​ ​និង​បណ្តា​ប្រទេស​ផ្សេងៗ​ ​និង​មានការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពី​រដ្ឋាភិបាល​កូ​រ៉​ ​ទាំង​ផ្នែក​សន្តិសុខ​ ​សុវត្ថិភាព​ ​សុខាភិបាល​ ​និង​ការ​ធ្វើ​សកម្មភាព​ផ្សេងៗ​។​

​លោកស្រី​និយាយ​ថា​៖​ ​«​ការ​បោះជំរំ​កាយ​រឹទ្ធិ​ពិភពលោក​ត្រូវ​បាន​រៀបចំ​រៀងរាល់​៥​ឆ្នាំ​ម្ដង​ ​ខណៈ​កម្ពុជា​បាន​បញ្ជូន​ប្រតិភូ​កាយ​រឹទ្ធិ​ជាតិ​កម្ពុជា​ចូលរួម​បោះជំរំ​កាយ​រឹទ្ធិ​ពិភពលោក​បាន​ចំនួន​៥​លើក​រួម​មក​ហើយ​ ​គឺ​ចាប់​ឆ្នាំ​១៩៩៩​ដល់​ឆ្នាំ​២​០​១​៩​។​ ​គិត​ទាំង​ឆ្នាំ​២​០​២​៣​នេះ​ផង​ ​គឺជា​លើក​ទី​៦​ ​ដែល​ប្រតិភូ​កាយ​រឹទ្ធិ​កម្ពុជា​ចូល​រួម​បោះជំរំ​កាយ​រឹទ្ធិ​ពិភពលោក​»​។​

​លោកស្រី​បន្ថែម​ថា​ ​ការ​បោះជំរំ​កាយ​រឹទ្ធិ​ពិភពលោក​ ​គឺ​ការ​ប្រមូលផ្ដុំ​កុមារ​និង​យុវជន​ ​ជា​សមាជិក​នៃ​ចលនា​កាយ​រឹទ្ធិ​ជាតិ​ដ៏​ច្រើន​កុះករ​មក​ពីគ្រប់ទិស​ទី​ ​ដើម្បី​ធ្វើសកម្មភាព​រួមគ្នា​ ​និង​មាន​គោល​បំណង​រួមចំណែក​ការ​អភិវឌ្ឍ​កុមារ​និង​យុវជន​ឱ្យ​មាន​សក្ដានុពល​ភាព​ពេញលេញ​ខាង​ ​ផ្លូវ​កាយ​ ​ផ្លូវ​បញ្ញា​ ​ផ្លូវ​សង្គម​ ​ផ្លូវចិត្ត​ ​និង​ផ្លូវ​អារម្មណ៍​ ​ដើម្បី​ឱ្យ​ក្លាយ​ទៅ​ជា​ពលរដ្ឋ​មាន​ការ​ទទួល​ខុស​ត្រូវ​ ​និង​ទៅ​ជា​សមាជិក​ក្នុង​សហគមន៍​ ​៕

Related Posts

Previous Article

​ក្រសួង​ការពារ​ជាតិ​ប្ដេជ្ញា​អភិវឌ្ឍ​សមត្ថភាព​ និង ធ្វើទំនើបកម្មមូលដ្ឋាន​សមុទ្រ​រាម​​ឲ្យកាន់តែ​រីក​ចម្រើន​

Next Article

រដ្ឋាភិបាល​ឧបត្ថម្ភ​ធន​លើ​វិ​ស​័​យ​អគ្គិសនី​ចំនួន​ ​១​៥​០​លាន​ដុល្លារ​ ​ដើម្បី​គាំទ្រ​ស្ថិរភាព​សេដ្ឋកិច្ច​-​សង្គម​