​រដ្ឋាភិបាល​កម្ពុជា​បង្កើត​ក្រុង​រុន​តា​ឯក​តេជោ​សែន​ ​នៅ​ខេត្ត​សៀមរាប​

Khmer Times Share:

​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​ចេញ​អនុក្រឹត្យ​បង្កើត​ក្រុង​រុន​តា​ឯក​តេជោ​សែន​ ​ក្នុង​ខេត្ត​សៀមរាប​ ​ដោយ​កាត់​យក​ឃុំ​រុន​តា​ឯក​ ​ពី​ស្រុក​បន្ទាយស្រី​ ​និង​ឃុំ​បល្ល័ង្ក​ ​ពី​ស្រុក​ប្រាសាទ​បាគង​ ​នេះ​បើ​តាម​អនុក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ​ឯកឧត្តម​បណ្ឌិត​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ចុះ​ថ្ងៃ​ទី​១​១​ ​ខែ​មករា​ ​និង​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១​៦​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៤​។​

​អនុក្រឹត្យ​បាន​បញ្ជាក់​ថា​ ​ក្រុង​រុន​តា​ឯក​តេជោ​សែន​ ​មាន​សង្កាត់​ចំនួន​២​ ​គឺ​សង្កាត់​រុន​តា​ឯក​ ​និង​សង្កាត់​បល្ល័ង្ក​។​ ​ទីតាំង​រដ្ឋបាល​ក្រុង​រុន​តា​ឯក​តេជោ​សែន​ ​ស្ថិត​ក្នុង​សង្កាត់​រុន​តា​ឯក​ ​និង​រដ្ឋបាល​ស្រុក​បន្ទាយស្រី​ ​ស្ថិត​ក្នុង​ឃុំ​ខ្នារ​សណ្តា​យ​។​

​រចនា​ស​ម្ព័ន្ធ ​និង​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​នៃ​ក្រុង​រុន​តា​ឯក​តេជោ​សែន​ ​ត្រូវ​អនុវត្ត​តាមច្បាប់​ស្តីពី​ការ​គ្រប់គ្រង​រាជធានី​ ​ខេត្ត​ ​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​និង​អនុក្រឹត្យ​លេខ​ ​១​៨​២​ ​ចុះ​ថ្ងៃ​ទី​០​២​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​១​៩​ ​ស្តីពី​មុខងារ​ ​និង​រចនា​ស​ម្ព័ន្ធ​រដ្ឋបាល​ក្រុង​។​

​អនុក្រឹត្យ​បន្ត​ថា​ ​ការកំណត់​ចំនួន​សមាជិក​ក្រុមប្រឹក្សា​ក្រុង​តា​ឯក​តេជោ​សែន​ ​ត្រូវ​អនុលោម​តាម​មាត្រា​ ​១​៨​ ​ថ្មី​ ​នៃ​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​រាជធានី​ ​ខេត្ត​ ​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​និង​ ​មាត្រា​៣​ ​នៃ​ច្បាប់​ថ្មី​ ​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ ​ក្រុមប្រឹក្សា​ខេត្ត​ ​ក្រុមប្រឹក្សា​ក្រុង​ ​ក្រុមប្រឹក្សា​ស្រុក​ ​និង​ក្រុមប្រឹក្សា​ឃុំ​។​

​ឯកឧត្តម​បណ្ឌិត​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​លើកឡើង​ក្នុង​អនុក្រឹត្យ​ ​ថា​ ​ការ​បង្កើត​ក្រុង​រុន​តា​ឯក​តេជោ​សែន​ ​មាន​ប្រសិទ្ធ​ភាព​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ ​ក្រុមប្រឹក្សា​ខេត្ត​ ​ក្រុមប្រឹក្សា​ក្រុង​ ​ក្រុមប្រឹក្សា​ស្រុក​ ​ក្រុមប្រឹក្សា​ឃុំ​អាណត្តិ​ទី​៤​។​

Related Posts

Previous Article

​កម្ពុជា​ ​និង​ ​ក្រុង​ស៊ី​អាន​ ​ពង្រឹង​ទំនាក់ទំនង​តាមរយៈ​ការហោះហើរ​ត្រង់​ ​និង​ការផ្លាស់ប្តូរ​ទេសចរណ៍​

Next Article

​អង្គការ​ O​E​C​D​ ​នឹង​បន្ត​គាំទ្រ​កម្ពុជា​លើ​ផ្នែក​ប​ចេ្ច​ក​ទេស​